សុខភាព

ដឹងអត់? ជំងឺ១៤មុខនេះហើយ ដែលចាស់ៗឧស្សាហ៍កើត

វ័យចាស់ មិនស្រួលទេ ពិបាកទាំងគេង ពិបាកទាំងញ៉ាំ ហើយអាចមានជំងឺប្រចាំកាយធ្វើទុក្ខមិនលុះ។ សុខភាពប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធប្រឆាំងជំងឺ ចូលរាងកាយ) កាន់តែខ្សោយ ធ្វើឲ្យជំងឺមួយចំនួន អាចលុកលុយ ឬកើតបាន។ បើសិនជាចាស់ៗ កំពុងអាន គួរបង្កើនការប្រុងប្រយ័ត្ន ឬយកចិត្តទុកដាក់ឲ្យមែនទែន។

 ចន្ទ 28 កញ្ញា 2021

ហែលទឹកពេលពពោះ ម៉ាក់នឹងទទួលប្រយោជន៍ ១០ យ៉ាងនេះ

តាមចាស់ៗបុរាណយើង អំឡុងពេលពពោះ ម៉ាក់ៗមិនត្រូវធ្វើការធ្ងន់ ឬហាត់ប្រាណលើកដៃលើកជើង ច្រងេងច្រងាងទេ ព្រោះខ្លាចប៉ះពាល់ដល់គភ៌។ ប៉ុន្តែ បើតាមគ្រូពេទ្យ ទោះម៉ាក់ៗពពោះក៏ដោយ ក៏ត្រូវហាត់ប្រាណឲ្យទៀងទាត់ ដើម្បីសុខភាពខ្លួន និងកូនក្នុងផ្ទៃ ហើយបើម៉ាក់ៗហែលទឹកពេលពពោះ ច្បាស់ជាទទួលបានអត្ថប្រយោជន៍ច្រើន។

 ចន្ទ 28 កញ្ញា 2021

ជំងឺទឹកនោមផ្អែម និងរឿងលិង្គមិនឡើងរឹង មានអ្វីទាក់ទងគ្នា?

បើនិយាយដល់ជំងឺទឹកនោមផ្អែម និងបញ្ហាលិង្គមិនឡើងរឹង គឺជាស្ថានភាពជំងឺពីរផ្សេងគ្នា ប៉ុន្តែអាចមានទំនាក់ទំនងគ្នាបាន។ បញ្ហាលិង្គមិនឡើងរឹង សម្ដៅដល់ការពិបាករក្សាលិង្គឲ្យនៅរឹងបាន។ បុរសមានជំងឺទឹកនោមផ្អែម ទំនងជាអាចវិវត្តទៅជាមានបញ្ហាលិង្គមិនឡើងរឹងពីរទៅបីដងខ្ពស់ជាងអ្នកធម្មតា។

 ចន្ទ 28 កញ្ញា 2021

ស៊ាំនឹងអាំងស៊ុយលីន ចេញសញ្ញាទាំងនេះ

ស៊ាំនឹងអាំងស៊ុយលីន អាចនាំឲ្យកើនកម្រិតគ្លុយកូសក្នុងចរន្តឈាម ដែលអាចនាំឲ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ ការណ៍នេះ ក៏អាចនាំឲ្យមនុស្សយើងជួបបញ្ហាសុខភាពច្រើនយ៉ាងពីមនុស្សម្នាក់ទៅម្នាក់។ ពេលយើងញ៉ាំអាហារ គ្លុយកូសនឹងត្រូវបញ្ចេញទៅក្នុងរាងកាយ ហើយយើងប្រើវាសម្រាប់ថាមពល។ លំពែងផលិតអាំងស៊ុយលីនដែលជាអ័រម៉ូនជួយដល់ដំណើរការរាងកាយមួយនេះ។

 ចន្ទ 28 កញ្ញា 2021

ចង់ផ្ដាច់ដោះកូនឲ្យបៅម្សៅទឹកដោះគោ ឬពពែ ម៉ាក់ៗគួរដឹងរឿងនេះ

ក្រសួងសុខាភិបាលណែនាំឲ្យបំបៅដោះកូនយ៉ាងហោចណាស់រយៈពេល ៦ ខែ បន្ទាប់ពីសម្រាល និងការបំបៅដោះរួមជាមួយអាហារ រហូតដល់យ៉ាងហោចណាស់អាយុ ១ខួប ឬលើសពីនេះ។ ម៉្យាងក្នុងការផ្ដាច់ដោះ មិនមែនចង់ផ្ដាច់ៗភ្លាមនោះទេ យើងត្រូវចេះក្បួនលាយម្សៅទឹកដោះសត្វ ផ្លាស់ប្ដូរពីទឹកដោះម្ដាយសន្សឹមៗឲ្យកូនស៊ាំជាមុន។

 ចន្ទ 28 កញ្ញា 2021

វិធីបង្ការជំងឺអាប់សែសុដន់ ម៉ាក់ៗគួរដឹងពេលបំបៅដោះកូន

ជំងឺអាប់សែសុដន់ ឬបូសសុដន់គឺជាការរលាកជាលិកាសុដន់ដែលបណ្តាល ឱ្យមានខ្ទុះនៅក្នុងសុដន់។ ជាធម្មតាបញ្ហានេះបណ្តាលមកពីការឆ្លងបាក់តេរីចូលទៅក្នុងសុដន់តាមរយៈក្បាលសុដន់ ស្នាមប្រេះនៅក្បាលសុដន់ ឬស្បែកជុំវិញក្បាលសុដន់។ ការស្ទះរន្ធទឹកដោះក៏អាចវិវដ្ដទៅជាអាប់សែសុដន់ដែរ។

 ចន្ទ 28 កញ្ញា 2021

ទាញព័ត៌មានបន្ថែម