ដឹងអត់? ជំងឺ ១៤ មុខនេះហើយ ដែលចាស់ៗឧស្សាហ៍កើត មិនចង់ស្ដាយក្រោយតោះទៅមើលទាំងអស់គ្នា

ដោយ

ស៊្រុន លាវ


វ័យចាស់ មិនស្រួលទេ ពិបាកទាំងគេង ពិបាកទាំងញ៉ាំ ហើយអាចមានជំងឺប្រចាំកាយធ្វើទុក្ខមិនលុះ។ សុខភាពប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធប្រឆាំងជំងឺ ចូលរាងកាយ) កាន់តែខ្សោយ ធ្វើឲ្យជំងឺមួយចំនួន អាចលុកលុយ ឬកើតបាន។ បើសិនជាចាស់ៗ កំពុងអាន គួរបង្កើនការប្រុងប្រយ័ត្ន ឬយកចិត្តទុកដាក់ឲ្យមែនទែន។ តែក្នុងករណីគ្នាយើងអាន យើងចង់បញ្ចៀសបញ្ហាមួយចំនួន ដែលអាចកើតចំពោះចាស់ៗ ក្នុងផ្ទះ ក៏ដូចគ្នា គួរស្វែងយល់ ហើយព្យាយាម បំពេញចន្លោះប្រហោងរបស់ចាស់ៗ ជាពិសេសរៀបចំ ឬជំរុញការញ៉ាំ និងហាត់ប្រាណ ឬប្រើប្រាស់ថ្នាំជាប្រចាំជាដើម។ ថ្ងៃនេះ “Hello គ្រូពេទ្យ” លើកយកជំងឺ មួយចំនួន ដែលតែងតែ កើតចំពោះចាស់ៗ ឬវ័យកាន់តែជ្រេ(លើស៦០)។


១– #រលាកសន្លាក់

ជំងឺរលាកសន្លាក់ បើនិយាយម្យ៉ាងទៀត “សន្លាក់ដែលរងការរលាក” បណ្ដាលឲ្យមានការចុកចាប់ ឬឈឺតាមគន្លាក់ដៃគន្លាក់ជើង មិនអាចគ្រប់គ្រងបាន ភាពរឹងគាំង និងការហើមនៅលើរាងកាយមនុស្សចាស់។ មនុស្សចាស់ជាទូទៅតម្រូវអោយមានសកម្មភាពប្រចាំថ្ងៃក្នុងដែនកំណត់មួយដូចជា៖ ការដើរ ការអោនចំកោង ការឡើងជណ្ដើរ។


២– #បេះដូង

គួរតាមដានឲ្យមែនទែន ចំពោះបញ្ហាបេះដូង។ គួរធ្វើរោគវិនិច្ឆ័យថាមានកម្រិតខ្ពស់នៃជាតិគ្លុយកូស ឬជាតិកូឡេស្តេរ៉ូល ដែលអាចបង្កជា ជំងឺស្ទះ/ដាច់សរសៃឈាមខួរក្បាល (stroke) ឬកើតមានបញ្ហាបេះដូង នៃចំណែកណាមួយឬអត់។ យោងតាម CDC (មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) អាមេរិកបញ្ជាក់ថា ជំងឺបេះដូងគឺជាឃាតកចម្បងមួយលើមនុស្សអាយុលើសពី ៦៥ ឆ្នាំ។ វាទទួលខុសចំពោះការស្លាប់ជិត ៥០ម៉ឺន ករណីនៅក្នុងឆ្នាំ ២០១៤។


៣– #មហារីក

មហារីកគឺជាមូលហេតុធំទីពីរដែលបណ្ដាលឲ្យមនុស្សអាយុលើសពី ៦៥ឆ្នាំស្លាប់។ ប្រសិនបើត្រូវបានរកឃើញបានលឿនពីដើមទីតាមរយៈការពិនិត្យរាវរក ដូចជាការថតកាំរស្មីអ៊ិចសុដន់ ការឆ្លុះពោះវៀនធំ និងការឆែកពិនិត្យមើលស្បែក ប្រភេទជាច្រើននៃមហារីកគឺអាចព្យាបាលបាន។


៤– #ផ្លូវដង្ហើម

ជំងឺផ្លូវដង្ហើមមានច្រើនប្រភេទ ប្រភេទខ្លះអាចមិនមានគ្រោះថ្នាក់ ហើយអាចជាដោយខ្លួនឯងវិញ ដូចជាគ្រុនផ្ដាសាយជាដើម ប៉ុន្តែខ្លះទៀតអាចមានគ្រោះថ្នាក់ដល់ជីវិត ដូចជា៖ រលាកសួត កកឈាមក្នុងសរសៃឈាមសួត(Pulmonary embolism) រោគហឺតស្រួចស្រាវ និងមហារីកសួត។ មនុស្សវ័យចំណាស់ គួរតែធ្វើតេស្តលើមុខងារសួតឲ្យបានញឹកញាប់ និងទៅជួបពេទ្យដើម្បីទទួលបានការណែនាំផ្សេងៗ។


៥– #ជំងឺបាត់ការចងចាំមនុស្សចាស់(Alzheimer’s disease)

ជំងឺបាត់បង់ការចងចាំលើមនុស្សចាស់ ឬយើងតែងជួបប្រទះហើយហៅជំងឺនេះថា “វង្វេង” មិនត្រឹមតែជាជំងឺធ្ងន់ និងលំបាកធ្វើរោគវិនិច្ឆ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្ដាលឲ្យមនុស្សចាស់មានបញ្ហាធ្ងន់ធ្ងរ តាមរយៈការវង្វេងវង្វាន់ ឬអត់ចាំអីទាំងអស់ ដូចជា មិនស្គាល់សមាជិកគ្រួសារ ឬអ្នកនៅជុំវិញខ្លួន មិនស្គាល់កន្លែងកំពុងនៅ ឬរបស់របរផ្សេងៗ ក៏មិនអាចចំណាំ ឬស្គាល់។


៦– #បញ្ហាមើលឬស្ដាប់

នុស្សចាស់ភាគច្រើនមានបញ្ហាក្នុងការមើលនិងស្ដាប់ តែទោះជាយ៉ាងនេះក្ដី ក៏បញ្ហាទាំងអស់នេះមិនសូវប៉ះពាល់ខ្លាំងលើជីវិតរស់នៅប្រចាំថ្ងៃទៀតឡើយ ព្រោះតែមានជំនួយពីវ៉ែនតានិងឧបករណ៍ជំនួយការស្ដាប់ ដែលងាយនឹងរកទិញបាន។