ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ នៅពេលដែលខ្ញុំមានឱកាស គឺខ្ញុំមិនឱ្យកូនខ្មែរអត់សាលារៀនឡើយ
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា សម្តេចធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់យ៉ាងក្នុងវ័យកុមារ ពេលដែលស្រុកជួបសង្រ្គាម ពេលនោះឱកាសនៃការសិក្សាគឺគ្មានទេ មានតែការរត់លូនគេចពីគ្រាប់កាំភ្លើង។

2 Comments / ម៉ោង 10:05

កម្ពុជាមានគ្រាប់បែកចង្កោមជាង២៦លានគ្រាប់ ទម្លាក់ដោយអាម៉េរិក
ភ្នំពេញ ៖ ប្រទេសកម្ពុជាបានទទួលរងនូវការទម្លាក់គ្រាប់បែកចង្កោម ពីសហរដ្ឋអាម៉េរិកកាលពីជាង៥០ឆ្នាំមុន ប្រហែលជាង២៦លានគ្រាប់តូចៗ។ កាកសំណល់នៃសង្គ្រាមនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលរងការគរាមកំហែងយ៉ាងធ្ងន់ធ្ងររហូតដល់ពេលបច្ចុប្បន្ន។

4 Comments / ម៉ោង 10:15

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន វៀងចន្ទន៍ សម្តែងការព្រួយបារម្ភចំពោះការ វិវត្តចុងក្រោយនៅសមុទ្រចិនខាងត្បូង
ភ្នំពេញ ៖ នេះជាការបញ្ជាក់របស់មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ទាក់ទងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

1 Comments / ម៉ោង 10:30

ជំនន់ទន្លេចាប់ហក់ឡើងនៅដើមខែសីហា
ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ស្ថានភាពទឹកទន្លេអាចនឹងចាប់ផ្តើមហក់ឡើង ពីដើមខែសីហាខាងមុខនេះ ស្របពេលដែលសព្វថ្ងៃ ទឹកទន្លេបន្តស្រកយ៉ាងគំហុក ធ្វើឲ្យប្រជាកសិករព្រួយបារម្ភពីការខ្វះប្រភពទឹកប្រើប្រាស់ទាំងដំណាំ និងការធ្វើស្រែវចម្ការ។

1 Comments / ម៉ោង 10:30

រដ្ឋមន្រ្តីពីរក្រសួងចូលរួមដាំដើមឈើនៅស្រុកក្រគរ
ក្រោយពីការផ្សព្វផ្សាយរបស់វិទ្យុ ABC អំពីការចូលរួមដាំកូនឈើនៅសមុទ្រទឹកសាបក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែល រៀបចំឡើងដោយវិទ្យុ ABC សហការជាមួយ អគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ហើយបានជ្រើសរើសយករដ្ឋមន្រ្តីចំនួន ៦រូប បោះឆ្នោតតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីអញ្ជើញចូលរួមក្នុងកម្មវិធីដាំកូនឈើនេះផងដែរ ។

2 Comments / ម៉ោង 10:30

ហេតុអ្វីព្រះគណេសមានព្រះកេសជាក្បាលដំរី ?
នៅតាមប្រាសាទបុរាណខ្មែរនានា កាលពីពុំទាន់មានចោរលួចវត្ថុបុរាណតែងមានព្រះបដិមាព្រះអាទិទេព មួយបែបដែលមានព្រះកាយ (ខ្លួន) ជាមនុស្ស, ព្រះសិរសា (ក្បាល) ជាក្បាលដំរី។ អ្នករៀនប្រវត្តិវិទ្យា និងសិល្បៈវប្បធម៌បានស្គាល់ច្បាស់ថា គឺជាបដិមារបស់អាទិទេពមួយអង្គឈ្មោះព្រះគណេស ដែលគេ ហៅក្លាយមកថា “ព្រះភឃ្នេស”។

2 Comments / ម៉ោង 10:30

សិស្សក្រីក្រ ១.៥០០នាក់ទទួលសម្ភារៈសិក្សា
ខេត្តកំពត៖ សិស្សានុសិស្សក្រីក្រប្រមាណ ១.៥០០ នាក់មកពីសាលាបឋមសិក្សា បានៀវ ឧត្តមសិរីរ័ត្ន និងអង្គឈើទាល ក្នុងស្រុកឈូក ខេត្តកំពត បានទទួលសម្ភារៈសិក្សាពីណាហ្គាវើលបេះដូងសប្បុរសកាលពីពេលថ្មីៗនេះ។ សម្ភារៈសិក្សាដែលបានចែកជូនកុមារក្រីក្រ រួមមាន កាតាប សៀវភៅលំហាត់ ប៊ិក និងសៀវភៅ អានសម្រាប់បណ្ណាល័យ។

4 Comments ម៉ោង 10:30

នាវា DAWN PRINCESS ដឹកភ្ញៀវទេសចរជាង២ពាន់នាក់ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
ព្រះសីហនុ ៖ នាវាយក្សមួយគ្រឿងមានឈ្មោះ DAWN PRINCESS សញ្ញាតិ BERMUDA បានដឹកនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួនជាង ២ពាន់នាក់ពីប្រទេសវៀតណាមចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល១ថ្ងៃ។

0 Comments / ម៉ោង 03:30

តំណាងសហព័ន្ធសហជីព៨០ស្នើឲ្យសហភាពអឺរ៉ុបកុំជឿតាមមេបក្សប្រឆាំង
ភ្នំពេញ៖ តំណាងសហព័ន្ធសហជីព ចំនួន៨០កាលពីថ្ងៃពុធបានយកលិខិតស្នើ សុំអន្តរាគមន៍ទៅដាក់នៅស្ថានទូតអឺរ៉ុប ដើម្បីស្នើឲ្យយសហភាពអឺរ៉ុបពិចារណាលើសំដីរបស់ លោក សម រង្ស៊ី ហើយកុំបិទ ទីផ្សារនាំចេញសម្លៀកបំពាក់កាត់ដេរ និង ស្បែកជើងពីកម្ពុជា ពីព្រោះអាចប៉ះពាល់ ដល់កម្មករ និយោជិតប្រមាណជាង៨០ ម៉ឺននាក់ និងប្រជាពលរដ្ឋផ្សេងទៀត។

2 Comments / ម៉ោង 10:30

ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យអាជ្ញាធរខេត្តពិនិត្យបើកស្ពានឥន្ទធនូឡើងវិញ
កំពត ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានស្នើឱ្យអាជ្ញាធរខេត្តកំពតពិនិត្យស្ថាន ភាពស្ពានឥន្ទធនូ ឆ្លងកាត់ព្រែកកំពត ដែលបន្សល់ទុកពីជំនាន់បារំាងឡើងវិញ ប្រសិនជាវាអាចនៅដំណើរការបាននោះគួរតែបើកឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឡើងវិញប្រសិនបើវាមិនទាន់ទ្រុឌទ្រោមខ្លាំង ទេនោះ គួរតែបើកឲ្យមានចរាចរណ៍ឡើងវិញ។

4 Comments / ម៉ោង 03:30

SING UP FOR NEWSLETTER

Sing up to receivce our free newsletter!

We do not span. We value your privacy!

អត្ថបទពេញនិយម
ផ្សាយៈ ថ្ងៃ ព្រហស្បតិ៍, ១០ មីនា ២០១៦

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន ភ្នំពេញ៖ បរិមាណនាំចូលអង្ករពីប្រទេសវៀតណាមមកកាន់កម្ពុជា ត្រូវបានប៉ាន់ប្រមាណជាង១លានតោន ក្នុងឆ្នាំ២០១៥ខណៈការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ ទីផ្សារអន្តរជាតិសរុបត្រឹមតែចំនួន៥៣៨.៣៩៦តោន។ បរិមាណនាំចូលពីប្រទេសជិតខាងនេះបានធ្វើឲ្យអ្នកនាំចេញព្រួយបារម្ភពីការបិទទ្វាររោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា។

ផ្សាយៈ ថ្ងៃ ពុធ, ១៣ កក្កដា ២០១៦

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់ ភ្នំពេញ៖ ក្រុមហ៊ុន ខោនទ្រី ហ្គោឌិន ហូលឌីង(Country Garden Holdings Company Limited ) បានបង្ហាញបំណង ធ្វើការវិនិយោគលើការសាងសង់ទីក្រុងទំនើបមួយនៅក្នុងប្រទេសកម្ពុជាដែលអាចទទួលមនុស្សរស់នៅបាន២លាននាក់។

ផ្សាយៈ ថ្ងៃ ពុធ, ១៣ កក្កដា ២០១៦

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍ ភ្នំពេញ ៖ សង្គមស៊ីវិលធ្វើការពាក់ព័ន្ធការប្រឆាំងអំពើពុករលួយនៅកម្ពុជា ជំរុញឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ធ្វើការស៊ើបអង្កេតស៊ីជម្រៅទៅលើករណីពុករលួយនៅក្នុងស្ថាប័ននេះដោយចាត់ទុកថា ការដកតំណែងមន្ត្រីពាក់ព័ន្ធអំពើពុករលួយតែមួយមុខគឺមិនទាន់គ្រប់គ្រាន់សម្រាប់ការប្រយុទ្ធប្រឆាំងអំពីពុករលួយក្នុងស្ថាប័នរដ្ឋនោះទេ។

ផ្សាយៈ ថ្ងៃ ពុធ, ១៣ កក្កដា ២០១៦

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានព្រមានថា ចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថជាង៨០០នាក់មុនគេ ប្រសិនបើមន្រ្តីអាវុធហត្ថទាំងនោះមិនចុះបញ្ជីប្រើប្រាស់អាវុធឱ្យបានត្រឹមត្រូវដែល អាចនាំអោយមានបទល្មើស។

ផ្សាយៈ ថ្ងៃ ពុធ, ១៣ កក្កដា ២០១៦

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់ ភ្នំពេញ ៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្រុងភ្នំពេញបានសម្រេចអនុម័តយល់ព្រមលើគម្រោងសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់ ឬស្មើនឹងជិត៥០០ម៉ែត្រដែលមានទីតាំងនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅតាមការស្នើសុំរបស់ក្រុមហ៊ុនរួមទុនវិនិយោគថៃ ប៊ុនរ៉ុង ខូអិលធីឌី ដែលតំណាងដោយលោក ឧកញ៉ា ខូវ សម្បត្តិ និងក្រុមហ៊ុន សាងសង់ខ្នាតយក្ស របស់ចិន ជាផ្លូវការហើយកាលពីពេលថ្មីៗនេះ។