CAMBODIA FRESH NEWS

ជំនន់ទន្លេចាប់ហក់ឡើងនៅដើមខែសីហា

ថ្ងៃ សុក្រ, ២៦ កក្តា ២០១៦​ ម៉ោង 09:20

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ស្ថានភាពទឹកទន្លេអាចនឹងចាប់ផ្តើមហក់ឡើងពីដើមខែសីហាខាងមុខនេះ ស្របពេលដែលសព្វថ្ងៃ ទឹកទន្លេបន្តស្រកយ៉ាងគំហុក ធ្វើឲ្យប្រជាកសិករព្រួយបារម្ភពីការខ្វះប្រភពទឹកប្រើប្រាស់ទាំងដំណាំ និងការធ្វើស្រែវចម្ការ។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដាថា តាមការព្យាករ កម្ពស់ទឹកជំនន់អាចនឹង ឡើងចាប់ពី៩ម៉ែត្រ៣០នៅទន្លេបាសាក់ចតុម្មុខ រហូតដល់ជាង១០ម៉ែត្រ ដែលបញ្ហានេះបានចាត់ទុកជាជំនន់ធំមួយ មានលក្ខណៈប្រសើរច្រើនដល់វិស័យកសិកម្ម ដោយសារទឹកបានហូរចូលតាមអូរ ស្ទឹង បឹង ព្រែកជាដើម។ លោកបន្តថា ចាប់ពីខែសីហានេះទៅ ទឹកជំនន់នឹងហក់ឡើងវិញជាបន្តបន្ទាប់ដោយសារមានភ្លៀងធ្លាក់ច្រើន នៅផ្ទៃរងទឹកភ្លៀងអាងមេគង្គលើ ដែលទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបនិងព្យុះរហូតដល់ខែសីហានេះ។ ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងធនធានទឹកនាពេលនេះ ឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាកសិករថា អាចនឹងប្រឈមដល់របរធ្វើស្រែចម្ការរបស់ពួកគាត់ នៅពេលខាងមុខនេះ ស្របពេលដែលស្ថានភាពទឹកទន្លេ កំពុងតមកពីទំព័រទី (1)ស្រក់ចុះ ហើយមិនទាន់ហូរចូលទៅតាមបឹងបួរនៅឡើយ។

លោកបានពន្យល់ថា ការស្រករបស់ទឹកទន្លេនាពេលនេះពុំមែនជាការស្រករហូតនោះទេដោយសារផ្ទៃរងទឹកភ្លៀងនៅមេគង្គលើក្នុងប្រទេសថៃ និងឡាវមិនទាន់ជួបឥទ្ធិពលព្យុះនិងប្រពន្ធ័សម្ពាធទាបនៅឡើយ។ លោក យឹម សុធារ៉ាត់ មន្ត្រីផ្នែកកសិកម្មរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រសិនបើទឹកទន្លេមានជំនន់ធំតាមការព្យាកររបស់ក្រសួងធនធានទឹកមែននោះកសិករនឹងងាយស្រួលក្នុងការធ្វើរបបកសិកម្ម ដាំដុះទៅវិញ ដោយសារមានទឹកគ្រប់គ្រាន់ ចំណែកដីមានសំណើមជាប់ប្រចាំមានជីជាតិល្អ ដែលធ្វើឲ្យដំណាំរបស់ប្រជាកសិករទទួលបានទិន្នផលខ្ពស់។

លោកបានរំលឹកថាកាលពីឆ្នាំ២០១៥កន្លងទៅ ស្ថានភាពទឹកមានលក្ខណៈតូចធ្វើឲ្យប្រជាកសិករមួយចំនួន ពុំបានប្រកបរបរធ្វើស្រែឡើយ។ ចំណែកធ្វើស្រែវិញ ក៏ពុំទទួលបានផលច្រើនដែរ ដោយវាមិនត្រឹមតែគ្មានទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយសត្វចង្រៃជាច្រើន ដែលបំផ្លាញដំណាំរួមជាមួយនឹងដីខ្សោះជីជាតិទៀតផង។ ទោះជាយ៉ាងណាក៏ដោយ មន្រ្តីក្រសួងធនធានទឹក បានអះអាងថា បើជាការព្យាករពីស្ថានភាពទឹកជំនន់មានភាពអំណោយផលល្អ លើវិស័យកសិកម្ម ក៏ក្រសួងពុំនៅស្ងៀមដែរ គឺបានត្រៀមរៀបចំផែនការ ទុកដាក់ទឹកតាមរយៈ ការស្ទាក់បញ្ចូលទៅ តាមព្រែក ប្រឡាយ អាង កុំឲ្យទឹកហូរចេញទៅវិញបានដែរ នៅពេលរដូវទឹកស្រក់នោះ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់បងប្អូនប្រជាកសិករក្នុងការដាំដុះដំណាំកសិកម្មធ្វើស្រែចម្ការឲ្យបាន គ្រប់គ្រាន់នៅពេលរដូវបង្កបង្កើនផល៕

ព័ត៌មានកីទ្បាផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន