សម្តេចតេជោ ហ៊ុន សែន ៖ នៅពេលដែលខ្ញុំមានឱកាស គឺខ្ញុំមិនឱ្យកូនខ្មែរអត់សាលារៀនឡើយ

ថ្ងៃ សុក្រ, ០១​ សីហា ២០១៦​ ម៉ោង 17:20

នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា សម្តេចធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់យ៉ាងក្នុងវ័យកុមារ ពេលដែលស្រុកជួបសង្រ្គាម ពេលនោះឱកាសនៃការសិក្សាគឺគ្មានទេ មានតែការរត់លូនគេចពីគ្រាប់កាំភ្លើង។ សម្តេចតេជោបានអះអាងថាពេលសម្តេចមានឱកាសកសាង ប្រទេសជាតិសម្តេចមិនឲ្យកូនខ្មែរអត់សាលារៀនឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនៅក្នុងហ្វេសប៊ុករបស់សម្តេចនាព្រឹកថ្ងៃទី២៩ ខែកក្កដា នេះបន្ទាប់ពីបានចំណាយពេលវេលា៣ថ្ងៃ ធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តភូមិភាគឦសានចំនួនពីរ គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលនៅទីនោះសម្តេចបានផ្តល់សាលារៀនចំនួន ៥ខ្នង ១ខ្នងនៅក្នុងខេត្តស្ទឹងត្រែង និង៤ខ្នងនៅក្នុងខេត្តក្រចេះ។ នៅក្នុងខេត្តស្ទឹងត្រែងសម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាសាមគ្គីអភិវឌ្ឍន៍ ដែលបានឈររង់ចាំស្វាគមន៍នៅតាមផ្លូវធ្វើដំណើរលើផ្លូវជាតិលេខ៧ ក្នុងភូមិសាស្រ្ត ភូមិរាជានុកូល ឃុំរាជានុកូល ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅទីនោះសម្តេចបានផ្តល់អគារសិក្សាមួយខ្នង ៦បន្ទប់។ នៅក្នុងខេត្ត ក្រចេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិក្សានុសិស្ស ក្នុងវិទ្យាល័យថ្មគ្រែ នៅទីនោះសម្តេចបានផ្តល់អគារសិក្សា១ខ្នង២ជាន់១២បន្ទប់ និងបានចុះ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាបឋម និងអនុវិទ្យាល័យក្រចេះក្រុង ក្នុងខេត្តក្រចេះ សម្តេចបានផ្តល់អគារសិក្សា៣ខ្នង ដែលសង់ឡើងជារាងអក្សរ អ៊ុយ កម្ពស់៣ជាន់មាន៤៨បន្ទប់ ។ នៅក្នុងហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “ទោះបីហត់នឿយប៉ុណ្ណា នៅពេលបានជួបមុខកូនក្មួយ គឺពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានចុះពិនិត្យសមិទ្ធផលសាលារៀននិងបានស្តាប់របាយការណ៍ដោយផ្ទាល់ពីក្មួយៗនិងលោកគ្រូអ្នកគ្រូនៅទីនេះ។ ខ្ញុំសូមកោតសរសើរចំពោះការរីកចម្រើនវិស័យអប់រំរបស់យើង តាំងពីទីក្រុងដល់តាមបណ្តាខេត្ត។ ដោយសារកំណើនសិស្សនិងសេចក្តីត្រូវការចាំបាច់នូវអគារសិក្សាបន្ថែម ខ្ញុំនិងសប្បុរសជនមួយចំនួនបានសម្រេចចិត្តធ្វើអំណោយសាលារៀនថ្មីមួយខ្នងមាន៣ជាន់ ស្មើនឹង៤៨បន្ទប់ជូនដល់កូនក្មួយសិស្សានុសិស្សនៅទីនេះ”។ សម្តេចតេជោមានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់យ៉ាងកាលពីខ្ញុំនៅវ័យកុមារ ក្នុងពេលដែលស្រុកយើងមានសង្រ្គាម។ ពេលនោះ ឱកាសនៃការសិក្សាគឺគ្មានទេ មានតែការរត់លូនគេចពីគ្រាប់កាំភ្លើង។ នៅពេលដែលខ្ញុំមានឱកាស គឺខ្ញុំមិនឲ្យកូនខ្មែរអត់សាលារៀនឡើយ។ សូមក្មួយៗបន្តខិតខំរៀនសូត្រ ដើម្បីក្លាយទៅជាកូនល្អ និងធនធានល្អ របស់ប្រទេសជាតិ និងដើម្បីអនាគតល្អរបស់ក្មួយៗផ្ទាល់»៕

ព័ត៌មានកីទ្បាផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន