កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន វៀងចន្ទន៍ សម្តែងការព្រួយបារម្ភចំពោះការ វិវត្តចុងក្រោយនៅសមុទ្រចិនខាងត្បូង

ថ្ងៃ សុក្រ, ២៩ កក្តា ២០១៦​ ម៉ោង 09:20

ភ្នំពេញ ៖ នេះជាការបញ្ជាក់របស់មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ទាក់ទងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

លោក ជុំ សុន្ទរី មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ត្រឡប់មកពីដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំនោះថា អង្គប្រជុំបានសម្តែងការព្រួយបារម្ភចំពោះការវិវត្តចុងក្រោយនៅតំបន់សមុទ្រចិនខាងត្បូង ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សានូវសន្តិ ភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិនខាងត្បូង។

ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះដែរ លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់អះអាងថា កម្ពុជាក្នុងឋានៈជារដ្ឋមិនពាក់ព័ន្ធនឹងជម្លោះ បានប្រកាន់ជំហរមិនកាន់ជើងភាគីណា ដោយចាត់ទុកបញ្ហានេះជាបញ្ហាជម្លោះទេ្វភាគីរវាងហ្វ៊ីលីពីន និងចិន។ កម្ពុជាយល់ឃើញថា យើងទាំងអស់គ្នាមានការចាំបាច់ក្នុងការថែរក្សានូវសមិទ្ធផលដ៏ធំធេង នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្តរវាងអាស៊ាន-ចិន និងលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធផ្ទាល់ដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី តាមរយៈការពិគ្រោះ ការចរចា ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ រាប់ទាំងអនុសញ្ញាអង្គ ការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

ទាក់ទងបញ្ហាជំនួយរបស់ចិនលោក ជុំ សុន្ទរី បញ្ជាក់ថា ជំនួយប្រមាណ ៦០០លានដុល្លារអាម៉េរិករបស់រដ្ឋាភិបាលចិន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា កើតចេញពីទំនាក់ទំនងដ៏ល្អរបស់កម្ពុជា-ចិនមិនជាប់ពាក់ព័ន្ធបញ្ហាសមុទ្រខាងត្បូង នោះឡើយ ហើយជំនួយរបស់រដ្ឋាភិបាលចិន បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាង នៅប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី១៥ខែកក្កដា។ ជំនួយនេះសម្រាប់ការអភិវឌ្ឍរយៈពេល៣ ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨។

ចំពោះការលើកឡើងថា ជំនួយរបស់ចិន ផ្តល់មកកម្ពុជា ជាថ្នូរដែលកម្ពុជាមិនគាំទ្រលើសាលក្រមរបស់តុលាការ មជ្ឈត្តកម្មនោះ លោក ជុំ សុន្ទរី បានថ្លែងថា ការលើកឡើងទាំងនោះជាការប្រមាថចំពោះ ប្រទេសកម្ពុជា ដែលជាប្រទេសអធិបេតយ្យមួយ។ លោកបន្តថា ការផ្តល់ជំនួយពីភាគីចិននាពេលនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការទេ្វភាគី ហើយចិនសម្រេចផ្តល់ជំនួយគឺដើម្បីជំរុញដល់ការអភិវឌ្ឍ កម្ពុជា។ ចំពោះទំនាក់ទំនង និងការសន្យាផ្តល់ជំនួយ គឺជាកិច្ចការដែលកម្ពុជា-ចិនបានពិភាក្សាគ្នារួចមកហើយ។

ទាក់ទងដល់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនោះតាមមន្រ្តីអ្នកនាំពាក្យបាន បញ្ជាក់ថា បានអនុម័តលើឯកសារមួយ ចំនួនរួមមាន ទី១- សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសវេទិកាតំបន់អាស៊ាន។ ទី២- សេចក្តីប្រកាសរបស់វេទិកាតំបន់អាស៊ាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងចលនាឧក្រិដ្ឋជនឆ្លងកាត់ព្រំដែន។ ទី៣- សេចក្តីប្រកាសវេទិកាតំបន់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារ ទប់ស្កាត់ និងលុបបំបាត់ការនេ សាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រង។ ទី៤- សេចក្តីប្រកាសរដ្ឋមន្រ្តីការបរទេសវេទិកាតំបន់អាស៊ានស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្រ្តីអនុវត្តច្បាប់។ ទី៥- សេចក្តីប្រកាសរដ្ឋមន្រ្តីវេទិកាតំបន់អាស៊ាន ស្តីពីការវាយ ប្រហារថ្មីៗនេះនៃអំពើភេរវកម្មដែល ប្រកបដោយសោកនាដកម្ម។ ទី៦- អនុម័តលើផែនការសកម្មភាពដើម្បីអនុវត្តកិច្ច សហប្រតិបត្តិការមេគង្គ-គង្គា២០១៦-២០១៨ និងសេចក្តីថ្លែងការរួមលើកទី៧ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ទី៧- អនុម័តផែនការសកម្ម ភាពដើម្បីអនុវត្តគំនិតផ្តួចផ្តើមមេគង្គ ក្រោម២០១៦-២០២០ ដែលផ្តោតសំខាន់លើវិស័យទឹក ថាមពល សន្តិសុខស្បៀង ក៏ដូចជាសមភាពយេនឌ័រ និងការលើកកម្ពស់ស្រ្តី៕

ព័ត៌មានកីទ្បាផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន