ព័ត៌មានអំពីខេត្តប៉ៃលិន

ខេត្តប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពី​ការ​ចុះ​ចូល​របស់​ក្រុម​លោក​អៀង​ សារី នៅ​ឆ្នាំ ១៩៩៦។

Siem Reap Province Image

តំបន់ភ្នំ

ភ្នំយ៉ាត

ភ្នំយ៉ាត​ជា​វត្ត​ចាស់​សាងសង់​ឡើង​ជា​របៀប​វត្តកូឡា។ នៅ​លើ​ភ្នំយ៉ាត​គេ​ឃើញ​មាន​សំនង់​បូរាណ​ដូចជា ចេនឡា​មណី​ចេតីយ៍​តូចធំ និង អាស្រម​ជា​ច្រើន​។ ភ្នំយ៉ាត​មានកាំជណ្តើរ​ចំនួន​ ៤២កាំ ដែល​កាំជណ្តើរ​នីមួយៗ​មាន​កំពស់​ ២៥​សង់ទីម៉ែត្រ​។ ជណ្តើរ​នេះ​កសាង​ឡើង​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ១៩៩៨​។ ភ្នំយ៉ាត​មានកំពស់ ៦០​ម៉ែត្រ បណ្តោយ៧ ០០​ម៉ែត្រ ទទឹង ៣០០​ម៉ែត្រ និង​​ក្រលាផ្ទៃ ៣០០០០​ម២ ។

ភ្នំកុយ

ភ្នំកុយ ជាតំបន់ទេសចរណ៍ធម្មជាតិដែល មានសម្រស់ព្រៃប្រឹក្សា និងទឹកស្ទឹងមានលក្ខណៈធម្មជាតិពិតៗ។ តំបន់នេះមានចម្ងាយ ២០គ.ម ពីក្រុងប៉ៃលិន តាមផ្លូវស្ទឹងកាច់ ស្ថិតនៅក្នុងស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន។ តំបន់នេះសម្បូរទៅដោយដើមឈើវល្លិ៍ធំៗសម្រាប់ការសម្រាកលំហែរបស់អ្នកទេសចរណ៍។

តំបន់ទឹកធ្លាក់

ទឹកធ្លាក់ភ្នំខៀវ

រមណីយ​ដ្ឋា​ននេះ​មាន​ស្ទឹង​ធម្មជាតិ​ទឹកថ្លា មាន​ជ្រោះ​ទឹក​ហូរ​ធ្លាក់​លើ​ល្បាក់​ថ្មដា យ៉ាងខ្ពស់ ខ្យល់អាកាស​ត្រជាក់​ដល់​ក្រអៅបេះដូង​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទៅលេង​សប្បាយរីករាយ​។នៅ​តាម​ដង​ផ្លូវ​ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃឈើ​ ដែល​ដុះ​អម​សងខាង​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ​ដែល​មាន​ព្រៃឈើ​ខៀវស្រងាត់​

ទឹកធ្លាក់បរហ៊ុយ

ភ្នំ​ក្បាល​ដំរី ​ឬ​ទឹកធ្លាក់​បរ​ហ៊ុយ ​មាន​សម្រស់​ស្រស់​ផូរផង់​លាក់​កំបាំង​ខ្លួន​កណ្ដាល​ព្រៃ​ ប្រៀប​ដូច​ត្បូង​មិន​ទាន់​ច្នៃ។ដោយ​ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​រយៈពេល​២​ម៉ោង ក្នុង​ចម្ងាយ​ផ្លូវ ៣ គីឡូម៉ែត្រ ទើប​ដល់​ទឹក​ធ្លាក់​ទី ៣០ ឬ ៣២។

ទឹកធ្លាក់ជ្រោះបរយ៉ាខា

រម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់បរយ៉ាខា រមណីយដ្ឋាននេះ មានទេសភាពល្អ ស្រស់ស្អាតតាមបែបធម្មជាតិ ដោយមានទឹកជ្រោះថ្លាឆ្វេង ហូរកាត់ផ្ទាំងថ្ម ជាច្រើនដំណាក់ ជាមួយសម្រស់ធម្មជាតិនៅអមទឹកហូរ ដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍មកកំសាន្ត។

អ្វីដែលគួរដឹងមុនទៅ

តើអ្នកគួរដឹងអ្វីខ្លះមុននិងទៅតំបន់មួយនេះ......?

ការដើរកម្សាន្តជាផ្នែកមួយអាចជួយកាត់បន្ថយភាពតានតឹងដល់មនុស្សគ្រប់គ្នា មិនថាចាស់ឬក្មេងនោះទេ។ ជាពិសេស ការធ្វើដំណើរទៅកាន់រមណីយដ្ឋានណាមួយ.....

កន្លែងស្នាក់នៅ​

Pailin City Hotel

3.8

Pailin City Hotel ផ្តល់សេវាកម្មល្អ មានអនាម័យខ្ពស់ និងបន្ទាប់មានការរចនាបទតាមប្រពៃណីយខ្មែរយ៉ាងស្រស់ស្អាត

15$ មួយយប់

Grand Pailin Casino Resort

4.1

Grand Dragon Resorts ផ្តល់សេវាកម្មល្អ មានអនាម័យខ្ពស់ និងបន្ទាប់មានការរចនាបទតាមប្រពៃណីយខ្មែរយ៉ាងស្រស់ស្អាត

25$ មួយយប់

Meas Sorphea Hotel

4.1

Meas Sorphea Hotel ផ្តល់សេវាកម្មល្អ មានអនាម័យខ្ពស់ និងបន្ទាប់មានការរចនាបទតាមប្រពៃណីយខ្មែរយ៉ាងស្រស់ស្អាត

20$ មួយយប់

PAILIN RESORT

3.6

PAILIN RESORT ផ្តល់សេវាកម្មល្អ មានអនាម័យខ្ពស់ និងបន្ទាប់មានការរចនាបទតាមប្រពៃណីយខ្មែរយ៉ាងស្រស់ស្អាត

15$ មួយយប់