គម្រោងផែនការ

1

អ្វីដែលគួរធ្វើ

2

អ្វីដែលគួរដឹង

3

ការធ្វើដំណើរ

4

ទាមទារ VISA

5

ការចំណាយ

6

មកជាមួយគ្រួសារ

7

កំណត់ពេលវេលា

8

ការកត់បន្ទប់

  • ការកត់ទុក៖ កក់ជើងហោះហើរកន្លែងស្នាក់នៅ និងមធ្យោបាយធ្វើដំណើរចាំបាច់ណាមួយទុកជាមុន ដើម្បីមានភាពងាយស្រួលដល់ការធ្វើដំណើរ។

  • ផែនការធ្វើដំណើរ៖ បង្កើត​ការ​ធ្វើ​ដំណើរ​ដែល​អាច​បត់បែន​បាន​​​ និង​បញ្ជាក់​ពី​កន្លែង​ដែល​អ្នក​ចង់​ទៅ​លេង និង​សកម្មភាព​ដែល​អ្នក​ចង់​ធ្វើ។

  • ជូនដំណឹងដល់ធនាគារ៖ ជូនដំណឹងដល់ធនាគាររបស់អ្នកអំពីផែនការធ្វើដំណើររបស់អ្នក ដើម្បីជៀសវាងបញ្ហាណាមួយជាមួយការប្រើប្រាស់កាតរបស់អ្នកនៅក្រៅប្រទេស។

  • ការរក្សាសុវត្ថិភាពក្នុងផ្ទះ៖ ត្រូវត្រួតពិនិត្យទៅលើប្រព័ន្ឋភ្លើង និងប្រព័ន្ឋសុវត្ថិភាពខាងក្នុង និងខាងក្រៅផ្ទះអោយបានល្អិតល្អន់មុនពេលចេញដំណើរ។

  • ការផ្លាស់ប្តូររូបិយប័ណ្ណ​៖ ត្រូវរៀបចំសម្រាប់វិធីសាស្រ្តក្នុងការទូរទាត់ប្រាក់ដែលធ្វើអោយមានភាពងាយស្រួលដើម្បីធ្វើដំណើរកំសាន្ត។ ឧទាហរណ៍ៈ ខ្មែរចាយលុយរៀល។

  • ការប្រុងប្រយត្នចំពោះសុខភាព៖ ធ្វើការប្រុងប្រយត្នទៅលើសុខភាពជាចាំបាច់ ដូចជាការត្រៀមទុកនិងវេចខ្ចប់ថ្នាំពេទ្យមួយចំនួនដែលដែលចាំបាច់។

  • ការស្រាវជ្រាវគោលដៅ៖ ត្រូវស្វែងយល់អំពីវប្បធម៍ ទំនៀមទំលាប់ និងត្រូវគោរពច្បាប់នៅក្នុងតំបន់ដែលត្រូវទៅ។

  • សុខភាព និងសុវត្ថិភាព៖ ស្រាវជ្រាវអំពីរបៀបនៃការប្រើប្រាស់ថ្នាំពេទ្យដើម្បីត្រៀមទុកនៅពេលមានអាសន្ន និងរបៀបការពារខ្លួន។

  • ការរៀបចំថវិកា៖ ត្រូវរៀបគម្រោងទៅលើការចំណាយដូចជាកន្លែងស្នាក់នៅ ការធ្វើដំណើរ និងថវិកាបម្រុងនៅពេលមានគ្រោះថ្នាក់ ឬអាសន្ន។

  • ការរៀបចំអីវ៉ាន់៖ ត្រូវរៀបចំអីវ៉ាន់បត់ប៉ែនទៅតាមអាកាសធាតុទីកន្លែងដែលយើងត្រូវទៅ។ ឧទាហរណ៍ៈ ឆ្នាំងសាកទូរសព្ទ័ និង​ថ្នាំពេទ្យជាដើម។

  • ការទំនាក់ទំនង៖ ត្រូវមានប្រព័ន្ធលេងទូរស័ព្ទនិងអុីនធឺណិតតាមតំបន់ដែលយើងទៅក្នុងករណីការធ្វើដំណើរកំសាន្តរបស់អ្នកមានរយៈពេលយូរ។

  • ការទិញធានារ៉ាប់រង៖ ត្រូវពិចារណាអំពីការទិញធានារ៉ាប់រងលើការធ្វើដំណើរកំសាន្ត ដើម្បីការពារនិងជៀសវាងនូវព្រឹត្តិការណ៍ដែលអាចកើតមានឡើងនឹងនឺកស្មានមិនដល់។

  • ការធ្វើដំណើរតាមជើងហោះហើរ៖ ៖ កក់ជើងយន្តហោះតាមរយៈក្រុមហ៊ុនអាកាសចរណ៍ ឬភ្នាក់ងារឬទេសចរណ៍ ។ ប្រៀបធៀបតម្លៃ និងពេលវេលាឬ កាលវិគាគដើម្បីស្វែករកជម្រើសដ៏ល្អបំផុត។

  • ការធ្វើដំណើរតាមសាធារណៈ៖ ស្រាវជ្រាវជម្រើសការធ្វើដំណើរសារធារណៈក្នុងតំបន់ដូចជាឡានក្រុង រថភ្លើងទៅកាន់គោលដៅរបស់លោកអ្នក។

  • ការជួលយានជំនិះ៖ បើសិនជាអ្នកត្រូវការប្រើប្រាស់រថយន្ត អ្នកចាំបាច់ត្រូវត្រៀមនូវឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបររថយន្តជាដើម។

  • ការចែករំលែកទីតាំង៖ ត្រូវធ្វើការចែករំលែកទីតាំងរបស់អ្នកទៅកាន់មិត្តភកិ្ត និងគ្រួសាររបស់អ្នកក្នុងករណីដែលអ្នកធ្វើដំណើរចេញក្រៅតែម្នាក់។

  • ការដើរ ឬ ជិះកង់៖ ក្នុងករណីដែលអ្នកធ្វើដំណើរទៅកាន់តំបន់ប្រាសាទ ឬតំបន៉ភ្នំអ្នកគួរតែមានបទពិសោធន៍ទៅលើការដើរ ឬការជិះកង់ដើម្បីគយគង់សម្រស់ធម្មជាតិ។

  • ភ្ញៀវទេសេចរណ៍ដែលធ្វើដំណើរកំសាន្ត គឺទាមទារ Visa សម្រាប់ការធ្វើដំណើរ។ ប្រទេសមួយចំនួនក៏មានកិច្ចព្រមព្រៀងចូលដោយគ្មាន visa ជាមួយផងដែរ។ វាជាការចាំបាច់ក្នុងការត្រួតពិនិត្យ visa ដោយផ្អែកលើសញ្ជាតិរបស់អ្នកជាមុនៗពេលធ្វើដំណើរ។

  • ការកំណត់ថវិកាសម្រាប់ការធ្វើដំណើរ និងការចំណាយផ្សេងៗដូចជា ការស្នាក់នៅ​ ការធ្វើដំណើរ និងអាហារជាដើម។ ត្រូវស្រាវជ្រាវទៅលើតម្លៃនៃទីតាំងឬកន្លែងតែអ្នកមានបំណងចង់ទៅ ដោយគិតគូរទៅលើកត្តាមួយចំនួនដូចជាអត្រាប្តូរប្រាក់ និងការប្រែប្រួលតាមរដូវកាលនៃតម្លៃ។

  • ការធ្វើដំណើរជាមួយគ្រួសារអាចជាបទពិសោធន៍ដ៏ល្អមួយ ដែលធ្វើអោយមានភាពស្និតស្នាល និងពង្រឹងចំណងមិត្តភាព ព្រមទាំងអាចបង្កើតអនុស្សាវរីយ៍យ៉ាងល្អមួយដ៏យូរអង្វែង។ មុនពេលធ្វើដំណើរអ្នកគួរធ្វើ្កការពិចារណា និងចំណូលចិត្តរបស់ក្រុមគ្រួសារនីមួយៗអោយបានច្បាស់លាស់ ហើយនិងរៀបចំផែនការដើម្បីធ្វើដំណើរ។

  • កំណត់ពេលវេលាធ្វើដំណើរ និងគិតទៅលើផែនការ ថវិកា គោលដៅទីកន្លែងដែលអ្នកចង់ទៅកំសាន្ត។ ស្វែងរកពេលវេលាល្អបំផុតសម្រាប់ធ្វើដំណើរកំសាន្តទៅកាន់ទីកន្លែងដែលអ្នកមានបំណងចង់ទៅ និងគិតគូរទៅលើអាកាសធាតុ និងរដូវកាល។

  • ការកត់តាម Online៖ អ្នកអាចប្រើប្រាស់គេហទំព័រ LMLP Tourism.com ,Booking.com ដើម្បីស្វែងរកកន្លែងស្នាក់នៅ និងសេវាកម្មផ្សេងៗទៀត។

  • គេហទំព័ររបស់សណ្ឋាគារ៖ អ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់សណ្ណាគារ ដើម្បីធ្វើការពិនិត្យទៅលើបន្ទប់ និងកក់ទុកជាមុន។

  • ការកត់ដោយពុំបានគ្រោងទុកមុន ប្រសិនបើអ្នកកំពុងធ្វើដំណើរកំសាន្ត អ្នកអាចចូលទៅកក់សណ្ឋាគារនៅតំបន់អ្នកកំពុងធ្វើដំំណើរបានផងដែរ។