ការដាំប៉េងប៉ោះ

សេចក្តីផ្តើម

មុននិងយើងដាំប៉េងប៉ោះ យើងត្រូវជ្រើសរើសពូជប៉េងប៉ោះណា ដែលបាន រក្សាទុកល្អ គ្មានជំងឹ​ និង គ្មានការបំផ្លាញពីសត្វល្អិតចង្រៃ ។ ក្នុងការដាំប៉េង ប៉ោះ យើងត្រូវមានសំភារៈដូចជា ស្លឹកចេក និងកន្លាស់សំរាប់ខ្ទាស់កន្ទោង គ្រណាត់ខ្ចប់ និងចានសំរាប់ត្រាំគ្រាប់ពូជ ចបកាប់ ប៉ែល និង ចបចក់សំរាប់ដាំ ជីកំប៉ុស្តនិងដី ធុងទឹកផ្កាឈូក គ្រាប់ពូជ ឬស្សីសំរាប់ធ្វើចំណារ កំទេចចំបើង ខ្សែ និង កៅស៊ូប្លាស្ទិច ។ យើងត្រូវយកគ្រាប់ពូជទៅត្រាំទឹកក្តៅឧណ្ហៗ ( ប្រហែល ៤៥ អង្សាសេ ) រយៈពេល ១៥នាទី រួចលាងសំអាតទឹកធម្មតា ។ បន្ទាប់មក ត្រូវផ្អាប់គ្រាប់ ពូជនៅគ្នុងក្រណាត់សើម រយៈពេលពី ២ ទៅ ៣ថ្ងៃ ដើម្បីអោយគ្រាប់ពូជដុះពន្លកល្អ ។ យើងត្រូវដាក់ល្បាយដីលាយជី( ដី៣ភាគ ជីកំប៉ុស្ត ១ភាគ ) ទៅក្នុងកន្ទោងស្លឹកចេក ។ យកគ្រាប់ពូជចំនួន ៣គ្រាប់ទៅ ដាក់ក្នុងកន្ទោង ឬថង់ ( ជំរៅ១ ស.ម) ។ យកដី ឬកំទេចចំបើងគ្របពីលើអោយ ពេញ ។ ស្រោចទឹកអោយជោកព្រឹកល្ងាច រយៈពេល៣ថ្ងៃ រួចស្រោចបន្ត១ថ្ងៃ ម្តង ។ រយៈពេល១០ថ្ងៃក្រោយ កូនប៉េងប៉ោះនឹងដុះឡើង ។ យើងត្រូវដករំ លស់វាចេញខ្លះ គឹទុកតែ១ដើមក្នុង១កន្ទោងដើម្បីអោយវាថ្លោសល្អនិងរឹងមាំ ។ រួចស្រោចជីកំប៉ុស្តទឹក ១អាទិត្យម្តង ( ជី ១លីត្រ លាយជាមួយទឹក ៥០លីត្រ ) ដើម្បីបំប៉នកូនប៉េងប៉ោះ អោយដុះលូតលាស់បានល្អ ។

របៀបដាំដើមប៉េងប៉ោះ

មុននឹងយកកូនទៅដាំ ត្រូវស្រោចទឹកអោយជោក លាកន្ទោងស្លឹកចេកចេញ ហើយរើសតែកូនណាថ្លោសល្អ មានកំពស់ស្មើគ្នា គ្មានជំងឺ និង គ្មានសត្វល្អិត បំផ្លាញ ។ ត្រូវយកកូនទៅដាំក្នុងរណ្តៅដែលបានជីក ដោយដាក់ឬសសំយុង ចុះក្រោម រួចលុបដីបន្ថិចៗពីលើ ហើយស្រោចទឹកអោយជោកល្មម ។


ការថែទាំប៉េងប៉ោះ

ដំណាំប៉េងប៉ោះត្រូវការស្រោចទឹក ជ្រំដី ដាក់ជី ពិសេសត្រូវការការពារជំងឺ និង សត្វល្អិតចង្រៃ ដើម្បីទទួលបានផលខ្ពស់ ។ បន្ទាប់ពីដាំបានរយៈពេល ១០ថ្ងៃ ត្រូវធ្វើស្មៅនិងជ្រំដីហើយធ្វើលើកទី២ នៅពេលប៉េងប៉ោះជិតចេញផ្កា ។ ក្រោយពីជ្រំដីហើយ ដាក់ជីកំប៉ុស្ត ឬ ជីលាមកសត្វបង្កប់តាមគុម្ពនីមួយៗចំនួន ​ ១ក្តាប់ ។ ក្រោយពីជំរះស្មៅនិងដាក់ជីរួច យកចំបើង អចម៍រណារ ឬកំប្លោក មកគ្របលើរងប៉េងប៉ោះកម្រាស់ ១០សម ទៅ ១៥សម ។ នៅរដូវប្រាំង ស្រោច ទឹក ២ដងក្នុង ១ថ្ងៃ ដើម្បីអោយប៉េងប៉ោះចេញផ្កាច្រើន និងមានផ្លែធំល្អ ។ ឯនៅរដូវវស្សា ស្រោចទឹកតែពេលគ្មានភ្លៀងបានហើយ ។

ការប្រមូលផលប៉េងប៉ោះ

បន្ទាប់ពីដាំបានរយៈពេល ២ខែ យើងអាចបេះផ្លែប៉េងប៉ោះបានហើយ ។ យើងអាចប្រមូលផលផ្លែប៉េងប៉ោះបានច្រើនដង អាស្រ័យទៅតាមការថែទាំ ។ យើងអាចបេះប៉េងប៉ោះដោយដៃ ឬយកកន្ត្រៃទៅកាត់ទងផ្លៃក៏បាន តែប្រយត្ន័ កុំអោយ ទៅកកិតប៉ះនឹងដើម ព្រោះស្នាមរបួសលើផ្លែធ្វើអោយខ្យល់ កំដៅ មេរោគ ឬ សត្វល្អិតផ្សេងៗ ងាយជ្រៀតចូលទៅបំផ្លាញផ្លែ ។ ការប្រមូលផ្លែត្រូវ បានបែងចែកជាបីប្រភេទ គឺ ចាស់ ស្រគាល និងទុំ ដើម្បីងាយស្រួលលក់ និង រក្សាទុក ។


ផលិតផលនៃប៉េងប៉ោះ