ការចិញ្ចឹមមាន់

ពូជមាន់ពង ( Isa Brown )

តាមពិតទៅ ពូជមាន់ផ្តល់ស៊ុត មានច្រើនប្រភេទ ក៏ប៉ុន្តែ ពូជមាន់ អ៊ីសាប្រោន គឺជាពូជមាន់ដែលផ្តល់ ស៊ុតបានច្រើនជាងគេ ។ ពូជមាន់នេះ អាចផ្តល់ស៊ុត ចន្លោះពី ២៤០គ្រាប់ ទៅ ២៨០គ្រាប់ ក្នុងមួយឆ្នាំ ។

ពូជមាន់សាច់

ពូជមាន់យកសាច់ប្រភេទនេះ ជាទូទៅ ប្រជាជន កម្ពុជា តែងតែនិយមហៅថា មាន់សរ ដែលមាន រយៈចិញ្ចឹមតែ ៤៥ថ្ងៃ យ៉ាងយូរ ដែលអាចមាន ទំង់ន់រហូតដល់ ២.៥ គីឡូក្រាម ក្នុង ១ក្បាល ។

ពូជមាន់ស្រុក ( បីឈាម )

ពូជមាន់ស្រុក ៣ឈាម គឺជាពូជមាន់ដែលចិញ្ចឹម រយៈពេល ២ខែ ប៉ុណ្ណោះ ។ ការចិញ្ចឹមមាន់ពូជ ៣ឈាម មានលក្ខណៈងាយស្រួលនិងងាយលក់ នៅលើទីផ្សាផងដែរ ។


ការចិញ្ចឹមមាន់

ការចាក់វ៉ាក់សាំង
  • អាយុ ០៨ ថ្ងៃ
    ការពារជំងឺញ៉ូកាស
  • អាយុ ១២ ថ្ងៃ
    ការពារជំងឺហ្គូមបូរ៉ូ
  • អាយុ ២១
    ការពារជំងឺអុត
  • អាយុ ៤២ ថ្ងៃ
    ការពារជំងឺញ៉ូកាស
របៀបនៃការចិញ្ចឹមកូនមាន់

ការចិញ្ចឹមកូនមាន់មានកត្តាជាច្រើនដែលយើងត្រូវយល់ដឹង ដូចជា កត្តាផ្តល់កំដៅកូនមាន់ កត្តា ចំណី កត្តាទឹក ។ ល ។ នៅពេលកូនមាន់ទើបនឹងញាស់ កូនមាន់មិនអាចទប់ទល់នឹងអាកាសធាតុខាងក្រៅ បានទេ ដូចច្នេះយើងត្រូវផ្តល់កំដៅដល់កូនតាមរយៈឧបករណ៍ផ្តល់កំដៅកូនមាន់ដែលអាចជួយអោយ កូនមាន់មានភាពកក់ក្តៅ ។ កត្តាចំណីក៏សំខាន់ដែរសំរាប់កូនមាន់យើង ត្រូវផ្តល់ចំណីដែលមានប្រូតេ អ៊ីនខ្ពស់ដល់កូនមាន់ ដើម្បីអោយកូនមាន់មានភាពលូតលាស់លឿន និង មានសុខភាពល្អ ។ ចំណែក ឯកត្តាទឹក គឺជាកត្តាដ៏សំខាន់សំរាប់ការចិញ្ចឹមមាន់ ដោយសារទឹកគឺជាតំរូវការដ៏សំខាន់សំរាប់ភាវះរស់ ទាំងឡាយ ហើយទឹកក៏ជាប្រភពនៃមេរោគផងដែរ ដូចច្នេះ ការផ្តល់ទឹកត្រូវបានផ្តល់ទឹកស្អាត គ្មានមេ រោគ និងត្រូវផ្លាស់ប្តូទឹក ៣ដង ក្នុងមួយថ្ងៃ ។ ក្នុងការចិញ្ចឹមមាន់ យើងត្រូវផ្តល់បរិមាណចំណីតិចៗ ប៉ុន្តែត្រូវផ្តល់ចំណីអោយបានច្រើនដង ដើម្បីអោយមាន់ស៊ីចំណីបានច្រើន ។

ការជ្រើសរើសកូនមាន់
  • កូនថ្លោស សំឡងសួយ ដើររហ័សរហួន រោមតសុស ហើយស្ងួត
  • លាមកមិនជាប់គូទ
  • ចំពុះពណ៌លឿងបិទជិត ជើងពណ៌លឿង
  • មុខកហមថ្លា ភ្នែកភ្លឺ

ពូជក្នុងស្រុក

ពូជមាន់កណ្តូង

ពូជមាន់សំពៅ

ពូជមាន់ក្រញាស

ពូជមាន់ស្គួយ

ពូជមាន់សំឡី

ពូជមាន់ចែ

ពូជមាន់ខ្មៅ

មាន់(រូវ)ពូជអាមេរិចកាំង