ពូជជ្រូក

ការជ្រើសរើសជ្រូកបាកេ្មង
  • ត្រូវមានភាពរហ័សរហួន និងឈ្លាសវៃ
  • មានពងស្វាសទាំងពីធំនិងមានទំហំប្រហាក់ប្រហែលគ្នា គ្មានជំងឺ
  • ជាជ្រូកមានជំហរត្រង់ល្អ មិនមានជើងកោង វៀច
អាយុជ្រូកដែលត្រូវបង្កាត់
  • មេជ្រូកក្រមុំត្រូវអោយដោយឈ្មោលនៅពេលវាមានអាយុ ៨ ទៅ ៩ ខែ ដែលមានទំងន់ប្រហែល ៩០ គក ។
  • បាជ្រូកដែលត្រូវអោយឡើងពាក់មេជ្រូក តម្រូវអោយជ្រូកនោះមាន អាយុយ៉ាងតិច ៨ ខែ ទើបមានសម្ថភាពពេញលេញ ។

ការចិញ្ចឹមជ្រូក

តម្រូវការសារធាតុចំណីសំរាប់ជ្រូក

ក្នុងចំណីអាហាររួមមានសារធាតុចិញ្ចឹមចំនួន ៦ប្រភេទ ដែលសត្វត្រូវ ការសំរាប់ប្រើប្រាស់ក្នុងការទ្រទ្រង់ជិវិត ការលូតលាស់ និង ការ បន្តពូជ ។ ក្នុងសារធាតុទាំង ៦ ប្រភេទនោះមាន សារធាតុប្រូតេអ៊ីន សារធាតុខ្លាញ់ សារធាតុស្ករ សារធាតុជីវជាតិ សារធាតុរ៉ែ និង សារធាតុទឹក ។

តម្រូវការចំណីសំរាប់កូនជ្រូកមួយក្បាលក្នុងមួយថ្ងៃ

សំរាប់អាទិត្យទី១និងទី២ គូនជ្រូកស៊ីចំណីតិច ចំពោះអាទិត្យទី៣និងទី៤ កូនជ្រូកស៊ី ០.០៥ គក្រ ។ សំរាប់អាទិត្យទី៥ និង ទី ៦ ស៊ី ០.១០ គក្រ ចំណែកឯអាទិត្យទី៧ ទី ៨ កូនជ្រូកស៊ី ០.៤០ គក្រ ក្នុងមួយក្បាល ។ អាទិត្យទី៩ ទី ១០ ស៊ី ០.៨០ គក្រ និង អាទិត្យទី១១ និង ១២ អាទិត្យ ស៊ី ១.០០ គក្រ ។


កសិដ្ឋានចិញ្ចឹមជ្រូក

តម្រូវការជ្រូក
  • សារធាតុចំណីសំរាប់ជ្រូក
  • ចំណីសំរាប់កូនជ្រូកមួយក្បាល
  • ចំណីសំរាប់ជ្រូកសាច់មួយក្បាល
ប្រភេទជ្រូក
  • ការជ្រើសរើសជ្រូកបាកេ្មង
  • អាយុជ្រូកដែលត្រូវបង្កាត់

កន្លែងចិញ្ចឹម