កាលរស់នៅថៃ ជីមមី ត្រូវក្រុមហ៊ុននៅថៃបដិសេធចំៗមិនទទួលធ្វើការ តែនាងប្រើភាពអង់អាចទៅតវ៉ា ទីបំផុតជាប់វិញ!

ដោយ

ស៊្រុន លាវ


ថ្មីៗនេះពិធីការនីរាងស្រឡូនល្បីឈ្មោះ ជីមមី ទម្លាយអតីតកាលជូចត់ក្រោយខកបំណងធ្លោយឱ្យ ឱកាសការងារធ្លាក់ដល់ដី ក្រោយក្រុមហ៊ុនបដិសេធចំៗ។ប៉ុន្មានឆ្នាំចុងក្រោយនេះពិធីការនីនិយាយបាន៤ភាសាកញ្ញា ជីមមី សាងប្រជាប្រិយភាពល្បីល្បាញតាមរយៈអាជីពពូកែវោហាស័ព្ទរបស់បូកផ្សំជាមួយរូបសម្បត្តិរបស់នាងកាន់តែធ្វើឱ្យនាងលេចធ្លោក្នុងវិស័យសិល្បៈ។ ក្រោយជោគជ័យផ្ទួនៗ ជីមមី ទើបដាច់ចិត្តទម្លាយថាកាលមុនចូលសិល្បៈកម្ពុជានាងធ្លាប់ ជាបវរកញ្ញាប្រទេសថៃ។


តារាស្រីបានគាស់កកាយថា កាលនាងរស់នៅទីនោះ នាង ធ្លាប់ដាក់ពាក្យបំណងចូលបម្រើការជានារីអាកាសចរណ៍ ដោយផ្អែកលើសមត្ថភាពចំណេះដឹងខ្ពង់ខ្ពស់ និយាយបាន៤ភាសា។ ប៉ុន្តែគួរឲ្យសោកស្ដាយ ក្រោយឆ្លងកាត់ សម្ភាសន៍ជម្រុះសល់ត្រឹម៤នាក់ចុងក្រោយ ជីមមី តែម្នាក់ដែលមានសត្ថភាពលើសគេ ត្រូវធ្លាក់ដោយគ្មានហេតុផល។បន្ទាប់ពីទទួលបានលទ្ធផលមិនសមបំណងនេះរួច ជីមម ហាក់មិនអស់ចិត្ត និងអស់សង្ឃឹម ដូច្នេះហើយនាង បានសួរទៅកាន់ក្រុមហ៊ុនមួយនោះ ជុំវិញការតេស្តសមត្ថភាពនាង ថាបណ្ដាលមកពីមូលហេតុអ្វី? ទាំងដែលនាងមានសមត្ថភាពលើសអ្នកទាំងនោះ ចម្លើយឆ្លើយតបយ៉ាងខ្លី គឺនាងមិនមែនជាជនជាតិរបស់គេ។


ជីមមី៖”កាលណោះខ្ញុំយំៗខ្លាំងណាស់ក្នុងមួយឆាកជីវិតនេះ ខ្ញុំមិនអស់ចិត្តទៅសួរអ្នកសម្ភាសន៍គេថា មកពីខ្ញុំមិនមែនជាជនជាតិថៃ ទើបមិនអាចជាប់បម្រើការនៅទីនោះ បើទោះជាខ្ញុំអាចនិយាយបាន៤ភាសាក៏ដោយ”។យ៉ាងនេះក្ដី ជីមមី មិនបានបញ្ឈប់ត្រឹមនេះទេ នាងនៅតែព្យាយាមតស៊ូមតិជាមួយផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុននោះ ក្នុងន័យថា មិនគួរយកបញ្ហាជាតិសាសន៍មករាំងស្ទះដល់ការបញ្ចេញសមត្ថភាពរបស់បេក្ខភាពណាមួយឡើយ ព្រោះថា គ្រប់គ្នាមិនអាចជ្រើសកន្លែងកើតខ្លួនឯងនោះទេ។


ទទួលបានការឆ្លើយតបចំៗទាំងនេះ ស្រីស្រស់ បញ្ជាក់ថា ប៉ុន្មានថ្ងៃក្រោយមក លទ្ធផលក៏ផ្លាស់ប្ដូរ ពោលគឺនាងទទួលបានការហៅទូរស័ព្ទពីក្រុមហ៊ុនមកថា នាងជាប់ក្នុងជម្រើសហើយ គឺការងារជានារីអាកាសច៍នៅប្រទេសថៃដូចដែលនាងប៉ងនោះឯង៕