មិនអួតច្រើន! ឱកាសពិសេស ជី ដេវីត កាន់ដៃ បូព្រឹក្ស ជះលុយទិញផ្ទះវីឡាថ្មីមួយយ៉ាងរំភើយ!

ដោយ

ស៊្រុន លាវ


អ្នកគាំទ្រមិនតិចនាក់ទេដែលកំពុងច្រណែនជាមួយគូស្នេហ៍ផ្អែមល្ហែមមួយ រវាងតារាចម្រៀង ទេព បូព្រឹក្ស និងកម្លោះសង្ហាតារារ៉េប ជី ដេវីត កាន់ដៃគ្នាបង្អួតគ្រោងផ្ទះថ្មីដែលអ្នកទាំងអ្នកទើបទិញថ្មី សម្រាប់អបអរឱកាសស្រលាញ់គ្នា៥ឆ្នាំ។


វាស្ទើរតែជារឿងធម្មតាទៅហើយសម្រាប់គូស្នេហ៍សិល្បៈករសិល្បៈការនីមួយគូនេះ ដោយកន្លះមក ជី ដេវីត ធ្លាប់ទិញឡានសេរីទំនើបមានតម្លៃក្បែលានដុល្លារជូននារីជាទីស្រលាញ់ក្នុងថ្ងៃគំរប់ខួបស្នេហា របស់ពួកគេ។ ហើយក្នុងឆ្នាំនេះក៏មិនជាខុសអ្វីប៉ុន្មានដែរ ដោយនៅប៉ុន្មានម៉ោងមុននេះ ស្នេហាមួយគូ នេះ បញ្ចេញគ្រោងផ្ទះវីឡាប្រណិតដល់ទៅ២ ដែលទើបតែទិញក្ដៅសម្រាបខួប៥ឆ្នាំរួមដំណោះរជីវិតជាមួយគ្នា។ធ្មេចបើកៗទំនាក់ទំនងស្នេហាតារាមួយគូនេះ បាន៥ឆ្នាំទៅហើយតែថាវាមិនងាយស្រួលទេសម្រាប់សមី ខ្លួនទាំងពីរ ដោយលោក ជី ដេវីត បានបង្ហើបថារយៈ៥ឆ្នាំមកនេះលោក និងកញ្ញា បូព្រឹក្ស ខំពួតដៃគ្នា ជួបរឿងល្វីងជូរចត់ សើចសប្បាយ កើតទុក្ខ ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងពីរនៅតែអាចជំនះនឹងជោគ ជ័យជាមួយគ្នារហូតពេលបច្ចុប្បន្ន ធ្វើឱ្យគ្រប់គ្នាច្រណែនស្នេហា ស្អិតរមួត មួយនេះទៅវិញ។


ជី ដេវីត៖”ក្នុរយ:ពេល៥ឆ្នាំមកនេះប្រៃល្វីង ជូរចត់ សប្បាយរីករាយ តែយើងបានជំនះ ទោះថ្ងៃនេះ ជោគជ័យបន្តិចបន្តួច តែពួកយើងនៅតែកាន់ដៃគ្នាតស៊ូ”។ លើសពីនេះ តារារ៉េបរូបនេះថែមទាំងពោល ពាក្យរំជួលចិត្តទៅកាន់គូស្នេហ៍ថា រូបលោកពីតជាមានមោទភាពខ្លាំងណាស់ដែលបានរួមដំណើរជីវិតជាមួយកញ្ញា បូព្រឹក្ស៕