កំពូលតារាហូលីវូដ Angelina Jolie គ្រោងមកលេងផ្ទះនៅស្រុកសំឡូតនៅឆ្នាំក្រោយ

ដោយ

ស៊្រុន លាវ


មានសេចក្ដីរាយការណ៍មកថា កំពូលតារាហូលីវូដ Angelina Jolie នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីវិបសាយPEOPLE។


សារព័ត៌មានខាងលើបានឲ្យដឹងថា តារាស្រីវ័យ ៤៦ឆ្នាំរូបនេះ នឹងត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីបង្កើតកម្មវិធី Woman for Bees ក្នុងស្រុកសំឡូត ដែលក៏ជាផ្ទះរបស់នាងដែរ។Jolie បានប្រាប់សារព័ត៌មាន PEOPLE ថា ខ្លួនចង់ធ្វើយ៉ាងណាឲ្យ ស្ត្រីយ៉ាងតិចជាង ៥០នាក់ មកពីជីវមណ្ឌល បានយល់ដឹងពីជីវឧស្ម័ន ក៏ដូចជាអាចជ្រាបពីសារប្រយោជន៍នៃតំបន់។ គោលបំណងធំ គឺចង់លើកកម្ពស់នារីៗតាមរយៈការបណ្ដុះបណ្ដាលនានា។ មួយវិញទៀត វគ្គសិក្សានេះក៏នឹងចាប់ផ្ដើមលេចរូបរាងក្នុងពេលឆាប់ៗនៅស្រុកសំឡូត ដែលជាកន្លែងផ្ទះរបស់ Jolie តាំងនៅកម្ពុជាដែរ៕