តាមទំនៀមគេធ្វើពិធីបុណ្យកាន់បិណ្ឌចំនួន១៥ថ្ងៃ គឺចាប់ផ្តើមធ្វើពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ។ ថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬដាក់បិណ្ឌ។ ថ្ងៃ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះអ្នកស្រុកតែងមកប្រជុំគ្នាធ្វើនៅក្នុងវត្តគ្រប់ៗគ្នា។ ពាក្យថា “បិណ្ឌ” មានន័យថា ពុំនូតបាយដែលគេឧទ្ទិសដល់ខ្មោចដែលបានស្លាប់ទៅ។ សព្វថ្ងៃបាយបិណ្ឌ គឺពំនូតបាយដំណើបចំអិនជាមួយខ្ទិះដូង ហើយលាយជាមួយគ្រឿងផ្សំផ្សេងៗទៀតទៅតាមការនិយមរបស់អ្នកស្រុកក្នុងតំបន់ និមួយៗ។ គេដាក់បាយបិណ្ឌក្នុងថាសមួយយកទៅវត្ត។ នៅកណ្ដាលបាយបិណ្ឌមានបាយបិតបូរ ដែលគេដាក់លើជើងពានតូច មួយ។ បាយបិតបូរដូចគ្នានឹងបាយបិណ្ឌដែរ ប៉ុន្តែគេធ្វើរាងស្រួចដូចសាជី ហើយធ្វើគម្របស្លឹកចេកគ្របពីលើដោយចោះកំពូលទុក ដោតទៀនធូបនិងផ្កា ។ នៅតំបន់ខ្លះគេធ្វើបាយបិណ្ឌដាក់ក្នុងកន្តោងចំនួន៨ព័ទ្ធជុំវិញបាយបិតរ ហើយក្នុងកន្តោងនិមួយៗមាន ពំនូតបាយបិណ្ឌពី១ដុំទៅ១៥ដុំ។
ក្រៅពីដង្វាយផ្សេងៗនៅក្នុងសាលាបុណ្យនៃវត្ត គេនាំគ្នារៀបចំតុបតែងធ្វើផ្កាបិណ្ឌ ដែលមានរាងមូលស្រួចដូចសាជី។ នៅលើ កំពូលផ្កាបិណ្ឌ គេធ្វើរូបហង្សទ្រទៀនដែលគេអុជរាល់យប់នៅពេលកាន់បិណ្ឌ។ គេថាផ្កាបិណ្ឌនេះជាដង្វាយចំពោះព្រះចូឡាមណី។
មុនថ្ងៃបិណ្ឌមួយថ្ងៃ គឺនៅថ្ងៃទី១៤រោច នៅតាមផ្ទះនិមួយៗគេនិយមធ្វើនំអន្សម នំគម នំធ្មៃ សម្រាប់យកទៅប្រគេនព្រះសង្ឃ ឧទ្ទិស ដល់អ្នកបានស្លាប់ទៅហើយផង ថែកចាយដល់អ្នកជិតខាងឬមិត្តភក្តិផង ។ នៅវេលាយប់នៃថ្ងៃនេះ នៅឯវត្តមានធ្វើពិធីបង្សុកូល ដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតទៅហើយ ដោយមានការសូត្រធម៌ និង សម្តែងធម៌ទេសនារហូតដល់ភ្លឺ។ លុះស្អែក ឡើងថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីកាន់បិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាធ្វើ ដំណើរទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ ខ្លះកាន់នំអន្សម នំគម នំធ្មៃ និងនំចំណីផ្សេងៗ ខ្លះទៀតកាន់ចាន ស្រាក់ដាក់ចង្ហាន់ទៅប្រគេនព្រះសង្ឃ។
ក្រៅពីពិធីកាន់បិណ្ឌដែលធ្វើនៅឯវត្ត មានពិធីសែនព្រេននៅតាមផ្ទះនិមួយៗនៅវេលាយប់នៃថ្ងៃបង្ហើយនេះ។ នៅកណ្តាលល្វែងផ្ទះ គេក្រាលកណ្តាលមយយហើយដាក់ខ្នើយមួយនៅលើក្បាលកន្ទេលនេះរួចយកសំពត់សមកក្រាលពីលើខ្នើយ និងកន្ទេលមួយជាន់ ទៀត។ នៅជុំវិញកន្ទេលគេរៀបថាស ម្ហូប នំ ចំណី បាយបិតបូរ បាយបិណ្ឌ ផ្តិលទឹក ពានស្លាម្លូ ពានបារី ។ រួចហើយគ្រួសារទាំង អស់ត្រូវមកអង្គុយជុំវិញរណ្តាប់ទាំងនោះ។ លុះជុំគ្នាហើយ មេគ្រួសារអុជទៀន ធូប អញ្ញើញវិញ្ញាក្ខន្ធដូនតាមកពិសាក្រយានេះឲ្យ បរិបូណ៌ ហើយសុំឲ្យជួយថែរទាំកូន ចៅ ដែលនៅរស់ឲ្យបានសេចក្តីសុខសប្បាយផង។ លុះព្រឹកព្រហាមឡើង គេរៀបចំនំចំណីក្នុងកូនទូកធ្វើអំពីដើមចេក ហើយបណ្តែតលើទឹកដើម្បីជូនដំណើរដូនតាទៅវិញ។
ចំពោះកាលបរិច្ឆេទនៃការចាប់ផ្តើមធ្វើបុណ្យភ្ជុំបិណ្ឌនេះ នៅស្រុកខ្មែរពុំមានឯកសារណានិយាយឲ្យបានច្បាស់លាស់ទេ។ គេប្រទះ ឃើញរាជពង្សាវតាក្រុងកម្ពុជា ក្នុងរជ្ជកាលព្រះបាទអង្គឌួង (១៨៤៨-១៨៥៩) ដែលបាននិយាយអំពីរឿងបុណ្យភ្ជុំបិណ្ឌបន្តិចថា “ថ្ងៃ១រោច ខែភទ្របទ កាន់បិណ្ឌក្នុងរាជវាំង ថ្ងៃ១៤រោច ខែភទ្របទ ព្រះរាជាទ្រង់ចេញថ្វាយព្រះបិតបរ ថ្ងៃ១៥រោច ខែភទ្របទ ទេសនាគាថាពាន់”។
ហេតុអ្វីបានជាគេនិយមធ្វើបុណ្យភ្ជុំបិណ្ឌក្នុងរនោច ខែភទ្របទ?
គម្ពីរនានាខាងពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតក្នុងកំណើតផ្សេងៗគ្នាតាមផលនៃកម្ម ។ មនុស្សចិត្ត អាក្រក់ដែលបានធ្វើអំពើបាបផ្សេងៗ លុះស្លាប់ទៅតែងតែទៅកើតក្នុងកំណើតមួយហៅថា “ប្រេត” ។
គម្ពីរមិលិន្ទប្បញ្ញសម្តែងថា ប្រេត មាន៤ពួកគឺ ៖
- ប្រេតចិញ្ចឹមជីវិតដោយខ្ទុះឈាម
- ប្រេតដែលស្រេកឃ្លានអាហារជានិច្ច
- ប្រេតដែលភ្លើងឆេះជានិច្ច
- ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ
គឺប្រេតទី៤ នេះហើយដែលគេតែងធ្វើបុណ្យភ្ជុំបិណ្ឌឧទ្ទិសផលឬសែនឲ្យ។ គេនិយមរើសចំថ្ងៃរនោចខែភទ្របទ ព្រោះពេលវេលានោះ ព្រះចន្ទពុំសូវមានពន្លឺខ្លាំង ហើយចេះតែងងឹតទៅៗ។ ឱកាសនេះហើយដែលយមរាជដោះលែងពួកប្រេតទាំងនោះឲ្យមករស់នៅ លាយឡំជាមួយមនុស្ស ចាំទទួលភោគផលដែលបងប្អូនធ្វើបុណ្យឧទ្ទិសឲ្យព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើក្នុងរយៈ ពេល១៥ថ្ងៃ ពួកប្រេតបានដើររកគ្រប់៧វត្ត នៅតែពុំឃើញមានបងប្អូនណាធ្វើបុណ្យបញ្ជូនកុសលទៅឲ្យទេ ពួកប្រេតនោះនឹងអត់ បាយអត់ទឹក ស្រេកឃ្លានរងទុក្ខវេទនាក្រៃលែង ហើយនឹងជេរប្រទេចផ្តាសាមកញាតិទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ ប្រាស់ម្តាយ ឪពុក ប្តីប្រពន្ធកូនចៅ ញាតិផៅ៧សណ្ដានជាដើម ។
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក