ពិសាខបូជា ជាពិធីបូជាយ៉ាងធំដែលពុទ្ធបរិស័ទប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់ព្រះពុទ្ធគោតម ។ គេកំណត់យកថ្ងៃពេញបូណ៌មី (១៥កើត) ខែពិសាខ ព្រោះជាថ្ងៃ ខែមហាមង្គល ដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ប្រសូត ទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ និងទ្រង់រំល់ខន្ធចូលបរិនិព្វាន ។ ដូចនេះ ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី (១៥កើត) ខែពិសាខ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។
តាមទំនៀមទំលាប់ពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្ត។ ដូចនេះហើយបានជាគេឃើញនៅគ្រប់វត្តអារាមមានធុជ គ្រឿងប្រទីបជ្វាលាភ្លឺព្រោងព្រាត ហើយមានមហាជនប្រុសស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការបូជាមានផ្កាភ្ញី ទៀន ធូប ជាដើម ទៅប្រជុំគ្នាយ៉ាងច្រើនកុះករ ។ នៅយប់នេះរហូតដល់ភ្លឺគេនាំគ្នាស្តាប់ការសម្តែងទេសនាអំពីពុទ្ធប្រវត្តតាំងពីដើមរហូតដល់ ចប់ដើម្បីឲ្យមានចិត្តសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យកាន់តែខ្លាំងឡើង ។
តាមការស្រាវជ្រាវគេដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ ។ គេថាប្រទេសឥណ្ដានិងប្រទេស លង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារមកហើយ ។ ចំណែកប្រទេសសៀមនិងប្រទេសខ្មែរទើបនឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩ នេះ ។ នៅប្រទេសសៀមស្តេចរាមា បានចាប់ផ្តើមធ្វើនៅឆ្នាំ១៨១៧។ ចំណែកនៅប្រទេសខ្មែរបុណ្យពិសាខបូជាត្រូវបានចាប់ធ្វើ ឡើងនៅឆ្នាំ១៨៥៥ ដោយព្រះមហាប៉ាន ដែលស្តេចសៀមបានបញ្ជូនមកកាន់ឧត្តុង្គតាមសេចក្តីស្នើសុំរបស់ព្រះបាទ អង្គឌួង ។ ដំបូងពិធីបុណ្យនេះប្រារព្ធឡើងដោយ គណៈធម្មយុត្តិកៈនិកាយ ហើយក្រោយមកទើបជ្រួតជ្រាបដល់គណៈមហានិកាយ (យល់ព្រមដោយព្រះបាទ ស៊ីសុវត្ថិ ) ។
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក