- ប្រាសាទ ប្រាសាទខ្មែរគឺចាត់ទុកដូចជាវិមាន ឬ លំនៅអាទិទេព ។ ប្រាសាទប្រៀបបាននឹងលោកសន្និវាទ ដែលតួ ប្រាសាទប្រៀបនឹងភ្នំព្រះសុមេរុ(លំនៅព្រះអាទិទេព) ។
- អំពីថេវ ថែវដែលនៅជុំវិញប្រាសាទ បង្កើតបានជាកសិណជាប់ៗគ្នា ដែលគេនិយមរាប់ពីកណ្តាលប្រាសាទចេញទៅក្រៅ (ថែវទី១ ថែវទី២ ... ) ។ ជាទូទៅវាមានជញ្ជាំងនិងបង្អួចតូចៗចំហ ឬ ក៏ដាក់ជើងទៀនដែលមានចំនួនមិនគត់គូ ។ នៅតាមថែវគឺមានតំបូលកោង ។
- របងប្រាសាទឬកំពែង ដូចបាននិយាយពីខាងលើខ្លះហើយ គឺមានការវិវត្តន៍ ។ នៅសម័យមុនអង្គរ របងប្រាសាទសុទ្ធតែ ធ្វើអំពីវត្ថុរឹង ។ នៅសម្បូរព្រៃគុកប្រាសាទក្រុមខាងជើងនិងក្រុមកណ្តាលកំពែងធ្វើឡើងពីថ្មបាយក្រៀម ឯក្រុមខាងត្បូង គឺធ្វើពីឥដ្ឋ ។ លុះសម័យអង្គរគេចូលចិត្តប្រើថ្មភក់ និងថ្មបាយក្រៀមទៅវិញ ដោយប្រហែលមានលក្ខណៈធំសម្បើមជាង ។
- ក្លោងទ្វារ ភាគច្រើនស្ទើរទាំងអស់នៃប្រាសាទ ក្លោងទ្វារតែងតែមានការតុបតែងលំអធំទូលាយនោះគឺក្លោងទ្វារត្រូវស្ថិតនៅ ទិសខាងកើត ។ ប្រសិនបើមានបរិវេណច្រើនជាន់ ក្លោងទ្វារគឺនៅរបងខាងក្រៅ ។ មុនស័យអង្គររហូតទៅដល់ចុងបញ្ចប់ រចនាបថគូលេន ក្លោងទ្វារគ្រាន់តែជាទ្វារចូលធម្មតា ឬជាទ្វារតូច ឬជាទ្វារពីរស្ថិតនៅជាភាពខ្វែងជើងក្អែកទៅនឹងរបង ។ ចាប់ពីសម័យអង្គរទៅ គឺក្លោងទ្វារកាន់តែល្អ ដូចជានៅប្រាសាទព្រះគោក្លោងទ្វារនៅរបងទី១មានតែបន្ទប់ធម្មតា តែនៅ របងទី២ក្លោងទ្វារមានរាងជាបន្ទប់សញ្ញាលេខបូក ដែលគេប្រៀបបានជាតួប្រាសាទមួយដែរ ។ ធ្វើឲ្យយើងអាចសន្មត់បាន ថាក្លោងទ្វារប្រាសាទវិវត្តន៍ពីក្លោងទ្វារធម្មតាទៅជាតួប៉មវិញ ។
- ទ្វារបញ្ឆោត គឺជាទ្វារគ្រាន់តែធ្វើឲ្យមានជាហេតុ តែបិទជិត ។ ទ្វារបញ្ឆោតគេតុបតែងលំអដូចជាទ្វារមែនទែនដែរ ។
- អគារផ្សេងៗ(ជុំវិញតួប៉ម) ចំពោះប្រាសាទខ្លះមានបន្ទប់ធំមួយលយចេញអំពីតួប៉មទៅខាងកើត(ហើយគេច្រើនហៅថា មណ្ឌលប្រសាទដែរ) ។
- ប្លង់ប្រាសាទ គឺមានច្រើនបែបនៅមុនអង្គរ ។ ប្រាសាទមានប្លង់ធម្មតា មានតួប៉មមួយ និង មានស្រះព័ទ្ធជុំវិញ ថែមទាំង មានផ្លូវដើរចូលពីខាងមុខប្រាសាទសំខាន់ៗខ្លះមានស្រះពីរជាន់ ។ លុះសម័យអង្គរមានគំរូប្លង់ពីរបែបដែលគេនិយម ចូលចិត្តគឺទី១ ប្លង់ដែលមានមជ្ឈមណ្ឌលតែមួយ ទី២ប្លង់មានអ័ក្សតែមួយ ។ លុះចាប់ពីសតវត្សទី១១មក ច្រើនមានប្លង់ លាយឡំគ្នា ។ ចំពោះប្លង់កំពស់ប្រាសាទខ្មែរជាគោលការណ៍ទូទៅ មានកសិណច្រើន និង មានខឿនធំទូលាយ ដើម្បី ធ្វើយ៉ាងណាឲ្យគេមើលឃើញពីគ្រប់ទិសទីនូវតួប្រាសាទ ឬយ៉ាងហោចណាស់ក៏ឃើញកំពូលប្រសាទដែរ ។ រូបមន្ត បានទទួលជោគជ័យចំពោះប្រាសាទភ្នំមានដូចជា ប្រាសាទអកយំ ប្រាសាទបាគង ប្រាសាទអង្គរវត្តជាដើម ។
- បណ្ណាល័យ បណ្ណាល័យឬហោត្រៃទី១ ដែលគេបានស្គាល់គឺនៅប្រាសាទព្រះគោ ហើយដែលមានបន្តបន្ទាប់សម្រាប់ ប្រាសាទក្រោយៗទៀត ។
- តួប៉មប្រសាទប្រាសាទ តួប៉មប្រាសាទនៅមុនសម័យអង្គរ ថ្នាក់ៗប្រាសាទពុំសូវឃ្លាតឆ្ងាយពីគ្នាទេ ។ តែនៅសម័យអង្គរ តាមថ្នាក់ៗមានសរសរផ្អោបច្រើន ហើយវាឃ្លាតពីគ្នាឆ្ងាយ ។
- វត្ថុធាតុសម្រាប់សាងសង់ប្រាសាទ មានឈើ ឥដ្ឋ និង ថ្ម ដែលគេប្រើប្រាស់វាទៅតាមសម័យកាល ។ ឈើទោះបីជាមិន យកមកសម្រាប់សង់ប្រសាទ ក៏សម្រាប់សង់ផ្ទះសម្បែង ហើយក៏ជាគ្រោងសម្រាប់សាងសង់ប្រាសាទផងដែរ ។ ឯឥដ្ឋ វិញ ត្រូវគេនិយមប្រើតាំងពីមុនអង្គរ ហើយថយចុះមករហូតដល់សម័យបាយ័ន ។ ឯថ្មត្រូវគេប្រើពេញទំហឹងនាសម័យអង្គរ ហើយមានដូចជាថ្មបាយក្រៀម និង ថ្មភក់ ។
- ផ្តែរ គឺជាថ្មមួយផ្ទាំងរាងចតុកោណកែង សម្រាប់លំអទ្វារចូលទៅក្នុងប្រាសាទ ។
- សរសរពេជ្រឬសរសរស្តម្ភ នៅសម័យមុនអង្គរសរសរពេជ្រច្រើនតែមានរាងមូល លុះដល់សម័យអង្គរសរសរពេជ្រច្រើនតែ មានរាងជ្រុង ។
- ហោជាង មានការវិវត្តន៍យ៉ាងកត់សម្គាល់គឺពីរាងដំបូងជាអក្សរអ៊ូផ្កាប់ ទៅ Trilobé រួចទៅ Polylobé និង រាងត្រីកោណ។
- ទូទៅភាពនៃប្រាសាទ ស្ថាបត្យកម្មខ្មែរសង្កត់ធ្ងន់លើអ័ក្សស៊ីមេទ្រី ។ តួប្រាសាទគឺសម្រាប់តំកល់ទេវរូប ដែលមានរាងជា ការេ ។ ប្លង់មានរាងលេខបូក គឺមានមណ្ឌបខាងមុខ ។ ជាន់សំខាន់នៃប្រាសាទច្រើនជាន់មានលំអដោយក្បាំងក្បាល ជញ្ជាំង ។ តាមសរសរជ្រុងនៃថ្នាក់ៗប្រាសាទជួនមានក្បាច់ចម្លាក់ ជួនលាត ។ ទ្វារមានសរសរស្តម្ភ ផ្តែលំអ ហោជាងទ្រ ដោយសារសសរផ្អោប ។ ជាន់ឯទៀតមានដាក់ប្រាសាទចម្លងចំនួន៤ ។ ចុងប្រាសាទមានថ្មកំពូលមានត្របកឈូកច្រើន ជួនមានបន្តុបក្បាច់លំអរាងត្រីសូល៍ ។ ចំនួនថ្នាក់ធ្វើតាមសន្មត ។ ប្រាសាទនេះសម្រាប់បូជាព្រះអាទិទេព ឧទ្ទិសវិញ្ញាណក្ខន្ធបុព្វបុរស បញ្ចុះអដ្ឋិធាតុជាដើម ។
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក