ប្រវត្តិនៃការចូលម្លប់
ប្រពៃណីចូលម្លប់កូនស្រីមានប្រភពទាក់ទងទៅនឹងព្រេងនិទានស្តីពី(មហាចោរនិងកូនស្រី) នៅក្នុងសៀវភៅប្រជុំរៀងព្រេងខ្មែរភាគ ៩ទំព័រ២១ ។ រហូតមកដល់បច្ចុប្បន្នយើងពុំដែលឃើញមានឯកសារច្បាស់លលាស់បញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្ត ពិធីចូលម្លប់នេះឡើយ ។ អ្វីដែលយើងដឹងតាមរយៈរឿង ទុំទាវ ក្នុងស.វទី១៦ ដែលបានចែងច្បាស់ពីការចូលម្លប់របស់នាងទាវ ដែលជាតំណាងនារីក្នុងគ្រួសារធូរធារមួយក្នុងសម័យនោះ។ ដូចនេះយើងសន្និដ្ឋានថាការចូលម្លប់នេះប្រាកដជាខ្មែរយើងបានអនុវត្ត តាំងពីយូរលង់ណាស់មកហើយ ។ ពិធីនេះត្រូវបានខ្មែរយើងបោះបង់ចោនៅចុងរាជព្រះបាទ ស៊ីសុវត្ថិមុនីវង្ស (គឺប្រហែលរវាង គ.ស ១៩៣០ - ១៩៤០ ) ។ តែទោះបីយ៉ាងនេះក្តីតាមរយៈការចងចាំតៗគ្នានៃព្រឹទ្ធាចារ្យយើង ពិធីនេះក៏នៅតែដិតជាប់ក្នុងអារម្មណ៍ខ្មែរ យើងនៅឡើយទោះបីមិនបានគ្រប់ជ្រុងជ្រោយក៏ដោយ ។
មូលហេតុនៃការបោះបង់ចោលពិធីការចូលម្លប់
ជាក្រិត្យក្រម សង្គមខ្មែរតែងតែខិតខំរក្សាទុកនូវអ្វីដែលសមស្របតាមកាលៈទេសៈ និង ចំណង់ចំណូលចិត្តរបស់គេ ហើយដែល អាចនាំមកនូវសេចក្តីសុខចម្រើនរុងរឿង អ្វីដែលហួសសម័យមិនបម្រើផលប្រយោជន៍សង្គមទូទៅគេតែងតែកែលំអ ឬ បោះបង់ ចោលតែម្តង ។ យ៉ាងណាមិញការចូលម្លប់របស់ខ្មែរយើង ដែលបានបាត់បង់ជាស្វ័យប្រវត្តិនាយុគសម័យយើងនេះក៏ព្រោះតែ ការចូលម្លប់នាំឲ្យ ៖
- ខាតកម្លាំងពលកម្មក្នុងគ្រួសារនិងក្នុងសង្គម
- រំខានអំពល់ទុក្ខដល់សមាជិកគ្រួសារទាំងមូល “បម្រើសាមីខ្លួនចូលម្លប់ “
- បំបាត់សិទ្ធិសេរីភាពរបស់កូនស្រី
- ខាតបង់ប្រាក់កាសដែលត្រូវចំណាយក្នុងពិធីចូលម្លប់ ។
គោលបំណងនៃការចូលម្លប់
តាមទំនៀមទំលាប់នៃព្រពៃណីខ្មែរយើង ការចូលម្លប់មានគោលបំណង
- អប់រំសីលធម៌របស់នារី
- បំពេញលក្ខណៈជានារីខ្មែរ នារីគ្រប់លក្ខណ៍ “ចេះគ្រប់គ្រងគ្រួសារ ចេះរស់នៅក្នុងសង្គមមានចំណេះដឹងគេហកិច្ច ..” ។ល។
- ផ្តល់កិត្តិយសដល់គ្រួសារដែលបានរៀបចំការកូនស្រីក្នុងវ័យក្មេងខ្ចី ។
- បន្ទំសម្រស់ រូបរាងកាយឲ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីទាក់ទាញអារម្មណ៍យុវជនតាមរយៈរូបសម្បត្តិនិង ចរិយាសម្បត្តិ ។
លក្ខណៈសម្បត្តិក្នុងការចូលម្លប់ ដើម្បីចូលម្លប់បាននារីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម
- ជាកូនស្រីច្បងក្នុងគ្រួសារ “បើគ្រួសារធូរធារកូនស្រីទាំងអស់អាចចូលម្លប់បានដូចគ្នា “ ។
- ឈានចូលដល់វ័យពេញក្រមុំ “ មានរដូវលើកដំបូង “ ។
- មានទ្រព្យសម្បត្តិអាចទប់ទល់នឹងការលំបាកផ្សេងៗក្នុងរយៈពេលចូលម្លប់ ។
- ជាគ្រួសារដែលមានកម្លាំងពលកម្មគ្រប់គ្រាន់ ។
រយៈពេលចូលម្លប់ រយៈពេលចូលម្លប់ប្រែប្រួលទៅតាមលក្ខណៈសម្បត្តិរបស់គ្រួសារនិមួយៗ ជាទូទៅមានរយៈពេលពី ៣ ទៅ ៦ ខែ ។
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក