ក. ទ្រង់ប្រសូត្រ
ព្រះសិទ្ធត្ថ (សម្មាសម្ពុទ្ធ) ទ្រង់ចាប់ប្រតិសន្ធិនៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែ ពិសាខ ឆ្នាំរកា មុនពុទ្ធ សករាជ ៨០ឆ្នាំ ជាព្រះរាជ បុត្រនៃព្រះបាទសុទ្ធោទនៈ និង ព្រះនាងមាយាទេវី ព្រះរាជានៃសក្យវង្សគ្រងរាជក្រុង កបិលពស្តុ ដែនសក្កៈ គឺប្រទេសនេប៉ាល់ សព្វថ្ងៃ ។ ទ្រង់ប្រសូត្រនៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នាលុម្ពិនីវន័ ឧទ្យាន ដែលស្ថិនៅក្នុងអាណាខេត្តនៃប្រទេស នេប៉ាល់ ជិតព្រំប្រទស់នេប៉ាល់និងឥណ្ឌាបច្ចុប្បន្ន ។
ខ. ការត្រាស់ដឹង
- រាជា : ព្រះជន្ម ១៦ វស្សា ព្រះអង្គបាន រាជាភិសេកជាមួយព្រះនាង ពិម្ពាយសោធារា ដែលមានព្រះជន្មតំណាលគ្នា ។
- ព្រះបិតាបានចាត់ឲ្យសង់ប្រាសាទបីថ្វាយព្រះអង្គ តម្រូវទៅតាមរដូវទាំងបី ( ក្តៅ-រងា-រំហើយ)
- ទេពនិមិត្តទាំង ៤ យ៉ាង : ដោយទ្រង់អផ្សុក ព្រះអង្គយាងទៅក្រសាលសួន ឧទ្យានដែលនៅពេលនោះ ព្រះអង្គទតឃើញ ទេពនិមិត្ត ៤ យ៉ាង គឺ ៖
លើកទី១ : ទតឃើញមនុស្សជរា
លើកទី២ : ទតឃើញមនុស្សឈឺ
លើកទី៣ : ទតឃើញមនុស្សស្លាប់
លើកទី៤ : ទតឃើញមនុស្សរបួស
ទេពនិមិត្តទាំង ៤ លើកនេះ ធ្វើឲ្យព្រះអង្គកើតក្តីសង្វេគ ហើយទ្រង់ពិចារណាឃើញច្បាស់ពីបញ្ហាជីវិតរបស់មនុស្សលោក ។ ទេពនិមិត្តប្រភេទទី៤ នាំឲ្យព្រះអង្គសោន្សចង់សាងផ្នួស ។
សាងផ្នួស : ក្នុងព្រះជន្ម២៩ព្រះវស្សា ព្រះអង្គយាងទៅសាងផ្នួសទាំងកណ្តាលអធ្រាត្រដោយមានព្រាហ្មណ៍កោណ្ឌញ្ញ និងកូនព្រាហ្មណ៍៤នាក់ មានសទ្ធាជ្រះថ្លាទៅបួសដែរ ហើយតាមបម្រើព្រះអង្គ ។ អ្នកបួសទាំងស់នេះហៅថា “ បញ្ចរគ្កីយ” ។
- ការត្រាស់ដឹង : ក្រោយពីធ្វើទុក្ករិច្ច (កិច្ចដែលត្រូវបំពេញដោយលំបាក) អស់រយៈពេល៦វស្សា ព្រះអង្គទ្រង់យាងចេញពី រាជគ្រឹះ “រាជធានីនៃមគធៈរដ្ឋ” ទៅកាន់ស្រុកពោធិគយាក្នុងរដ្ឋដដែល ។
ព្រះអង្គតាំងសមាធិនៅក្រោម ដើមពោធិព្រឹក្សក្បែរស្ទឹងនេរញ្ចរហើយទ្រង់បានផ្ចាញ់មារ
ព្រះអង់បានត្រាស់ដឹងជាព្រះពុទ្ធ នៅថ្ងៃទី១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងជន្មាយុ ៣៥វស្សា ។
- ធម្មទេសនាប្រោសសត្វលោក : បន្ទាប់ពីបានត្រាស់ដឹងនូវធម្មាសម្ពោធិញ្ញាណហើយ ព្រះពុទ្ធទ្រង់សម្តែងធម៌ទេសនា ទូន្មានសត្វលោកដោយពុំប្រកាន់វណ្ណៈឡើយ ។ អស់រយៈកាល៤៥ឆ្នាំ ព្រះអង្គតែងបំពេញពុទ្ធិកិច្ច ៥ប្រការជានិច្ចគឺ៖
- ពេលព្រឹក ទ្រង់និមន្តបិណ្ឌបាត្រ
- ពេលរសៀល ទ្រង់សម្តែងធម្មទេសនាដល់សាធារណជន
- ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឍ
- នៅពេលកណ្តាលអធ្រាត្រ ទ្រង់ដោះស្រាយប្រស្នានៃពពួកទេវតា
- នៅពេលជិតភ្លឺ ទ្រង់ប្រមើលទតនូវសត្វលោកមានភ័ព្វសំណាង និង ឥតភ័ព្វ ។
- បរិនិព្វាន
- ថ្ងៃ ១៥ កើតពេញបូណ៌មី ខែ មាឃ ឆ្នាំម្សាញ់ “វស្សាទី៤៥” ព្រះអង្គបានដាក់អាយុសង្ខារដោយប្រកាសថា ៣ខែ ទៀត ព្រះអង្គនឹងចូលបរិនិព្វាន ។
- ព្រះអង្គចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥កើត ថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ “៥៤៣មុន គ.ស “ ក្នុងព្រះជន្ម ៨០ វស្សា ។
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក