នៅពេលដែលសង្គមមនុស្សស្ថិតនៅក្នុងភាពអន់ថយ ពុំមានសមត្ថភាពដោះស្រាយបញ្ហាចំពោះមុខបានដោយប្រើគំនិតប្រាជ្ញាផ្ទាល់ ខ្លួននោះ មនុស្សតែងតែគិតថានឹងមានថាមពលអាថ៌កំបាំងពីខាងក្រៅអាចជួយខ្លួនបាន ។ ដូចនេះគេតែងតែធ្វើការបន់ស្រន់ បួងសួងសូមឲ្យវត្ថុសក្កិសទិ្ធនោះជួយខ្លួនឲ្យសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ។ ដោយឡែកជនជាតិខ្មែរយើងតាំងពីបុរេប្រវត្តិសាស្ត្រមក ក៏តែងតែមានជំនឿងបែបនេះដែរ ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ គេ គោរពកម្លាំងធម្មជាតិដោយបង្កើតឲ្យមានរូបតំណាងវត្ថុសក្កិសិទ្ធិ ដែលគេពុំអាចមើលឃើញ ។ ដូចជា គេយកដុំថ្មមួយដុំមកតាងជា រូបអ្នកតា ហើយនាំគ្នាគោរពបូជា ដូចជា អ្នកតាទឹក អ្នកតាភ្នំ អ្នកតាព្រៃជាដើម ។
ក្រៅពីអ្នកតាតំណាងធម្មជាតិ គេបានបង្កើតអ្នកតាតំណាងបុព្វការីជន ជីដូនជីតា មេបា ដែលបានលាចាកលោទៅហើយ ហើយ ព្រលឹងអ្នកតាទាំងនោះ កំពុងនៅថែរក្សានឹងផ្តល់សេចក្តីសុខដល់មនុស្សទូទៅដូចជា អ្នកតាតំបងក្រញូង អ្នកតាឃ្លឿងមឿង អ្នកតាកងជុំ អ្នកតាភ្នំដី អ្នកតាទ្វាស្រុក ជាដើម ។
គួរកត់សម្គាស់ថា សាសនា អ្នកតានិយម បែបនេះមិនសូវមានការលូតលាស់ទេ ព្រោះពុំមានគម្ពីរក្បួនខ្នាតកត់ត្រានូវទស្សនៈ ឬ ទ្រឹស្តីដូចសាសានាផ្សេងៗឡើយ ។
តែទោះបីមិនមានការលូតលាស់ក្តី ក៏សាសនាប្រភេទនេះតែងស្ថិតស្ថេរក្នុងគំនិត ក្នុងទំនៀមទំលាប់ខ្មែររហូតដល់បច្ចុប្បន្ន ។ ម្យ៉ាងទៀតដោយសារតែសាសនាប្រភេទនេះគ្មានលក្ខណៈជឿនលឿន គ្មានទ្រឹស្តីសម្រាប់ទ្រទ្រង់ ទើបក្រោយមកពិសេសនៅដើម គ្រឹស្តសករាជ ខ្មែរយើងចាប់ផ្តើមទទួលយកឥទ្ធិពលពីសាសនាធំៗពីរយ៉ាងគឺ ព្រាហ្មណ៍សាសនា និង ពុទ្ធសាសនា ហើយខ្មែរ យើងជឿនិងគោរពរហូតសល់សព្វថ្ងៃ ។
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក