ប្រទេសកម្ពុជាបានទទួលឥទ្ធិពល ផ្នែកសាសនាពីប្រទេសឥណ្ឌាតាំងពីបុរេប្រវត្តិមកម្ល៉េះ ។ តែឥទ្ធិពលនេះមានសន្ទុះខ្លាំងក្លាបំផុត គឺស.វទិ១នៃគ.ស ដែលជាការចាប់ផ្តើមនៃសម័យកាលប្រវត្តិសាស្ត្រកម្ពុជា (ឥទ្ធិពលនៃសាសនាព្រាហ្មណ៍និងព្រះពុទ្ធសាសនា មានសភាពខ្លាំងក្លា) ។ សាសនាទាំងពីរនេះបានជះឥទ្ធិពលលើសណ្តានចិត្តខ្មែរគ្រប់រូបដោយមានការវិវត្តន៍ឥតឈប់ឈរទៅតាម ដំណាក់កាលប្រវត្តិសាស្ត្រ ។
សម័យនគរភ្នំ(ស.វទី១ - ស.វទី៦)
ក្នុងសម័យនេះមានការគោរពសាសនាព្រាហ្មណ៍ផង និង ព្រះពុទ្ធសាសនាផង បានន័យថាអ្នកខ្លះកាន់ព្រាហ្មណ៍សាសនា អ្នកខ្លះ ទៀតកាន់ព្រះពុទ្ធសាសនា ។ សាសនាព្រាហ្មណ៍គេគោរពឥសូរ (សិវៈជាធំ) ខ្លះទៀតគោរពព្រះវិស្ណុ ។ ប្រការនេះនាំឲ្យមានទំនាស់ សាសនាកើតឡើង ដែលជាហេតុនាំឲ្យគេបង្កើតអាទិទេពមួយទៀតឈ្មោះ ហរិហរៈ ឥសូរពាក់កណ្តាល វិស្ណុពាក់កណ្តាល ។ ចំណែកព្រះព្រហ្មក៏គោរពខ្លះៗដែរ ។
ចំណែកព្រះពុទ្ធសាសនា គេគោរពសាសនាថេរវាទ(និកាយហីនយាន) ។ សាសនាព្រះពុទ្ធមានឥទ្ធិពលជាងសាសនាព្រាហ្មនៅស.វទី២នៃគ.ស ។
សម័យចេនឡា(ស.វទី៦-ស.វទី៩)
នៅពាក់កណ្តាលទី១ស.វទី៦នគរភ្នំត្រូវរលាយ ឯពុទ្ធសាសនាក៏ត្រូវថយចុះឥទ្ធិពល។ រាជាណាចក្រថ្មីមួយបានកើតឡើងនៅពេល នោះ សាសនាព្រាហ្មណ៍ក៏មានការលូតលាស់និងមានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងសណ្តានចិត្តខ្មែររហូតដល់ស.វទី១២ ។ តែទោះបី យ៉ាងណាព្រះពុទ្ធសាសនា(មហាយាន)ក៏នៅតែមានអត្ថិភាពដដែល ថែមទាំងបានលូតលាស់រហូតដល់ស.វទី១៣ ផង ។
សម័យមហានគរ(ស.វទី៩-ស.ទី១៥)
នៅស.វទី៩ តាមរយៈលទ្ធិទេវរាជ ដែលរៀបឡើងជាលើកដំបូងដោយ ព្រះបាទជ័យវរ្ម័នទី២ លទ្ធិព្រាហ្មណ៍មានការអភិវឌ្ឍយ៉ាង ខ្លាំងក្លា ថែមទាំងបានជំរុញឲ្យទឹកដីអង្គររីកចម្រើនរហូតដល់ស.វទិ១៣ផង ។ ក្នុងពេលនោះគេតែងសង្គេតឃើញមានការសាងសង់ ប្រាសាទភ្នំ ដើម្បីតម្កល់សីវលិង្គ ដែលបង្ហាញឲ្យឃើញថាគេ គោរពឥសូរជាធំនៅក្នុងសាសនាព្រាហ្មណ៍នាពេលនោះ ។ ក្រោយមកស.វទី១២ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទិ២ សាសនាព្រាហ្មណ៍មានការប្រេប្រួលបន្តិច ដោយគេឃើញមានការគោរព ព្រះវិស្ណុជាធំវិញ ។ គេសង្កេតឃើញនៅតាមជញ្ជាំងជុំវិញប្រាសាទអង្គរវត្ត នូវរឿងផ្សេងដែលទាក់ទងដល់អវតាព្រះវិស្ណុ ដូចជារឿង រាមាយណៈ និង មហាភាតរៈជាដើម ។
តែទោះបីក្នុងពេលនោះ សាសនាព្រាហ្មណ៍ត្រូវបានព្រះមហាក្សត្រភាគច្រើនយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្តីក៏ព្រះពុទ្ធសាសនា នៅតែទទួលការអនុគ្រោះដដែល រហូតដល់មានព្រះមហាក្សត្រខ្លះគោរពពុទ្ធសាសនាផង ពិសេសនៅចុងស.វទី១២ ។ មកដល់ដើមស.វទី១៣ ពុទ្ធសាសនាមានការលូតលាស់ឡើងវិញ ឯសាសនាព្រាហ្មណ៍ត្រូវចុះឥទ្ធិពល ។ ជាក់ស្តែងព្រះបាទ ជ័យវរ្ម័នទី៧ និង អគ្គមហេសីជាពុទ្ធសាសនិកជនដ៏ឆ្នើមបំផុត ។
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក