ភ្នំគូលែន ⚊ សៀមរាប

ភ្នំគូលែនគឺជាជួរភ្នំមួយដែលស្ថិតក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែនត្រូវបានបង្កើតឡើង និងកំណត់ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ដោយមានផ្ទៃសរុបចំនួន៣៧៥០០ហិចតា ដែលមានវិសាលភាពគ្របដណ្តប់លើភ្នំចំនួនបីមាន ភ្នំហប់ ភ្នំគូលែន និងភ្នំក្បាលស្ពាន។ ភ្នំនីមួយៗមិនត្រឹមតែមានទួនាទីសំខាន់ក្នុងការជួយថែរក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ តាមរយៈប្រភពធនធានធម្មជាតិដ៍សម្បូរបែបមានព្រៃឈើ ប្រភពទឹក និងជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យជ្រៅជ្រះ និងមានតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជណាចក្រកម្ពុជា ដោយសារសំណង់ប្រវត្តិសាស្រ្ត និងស្ថានីយ៍បុរាណជាច្រើនកន្លែងត្រូវបានរកឃើញនៅទីនោះ។ កន្លងមកភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិ តាមព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបានក្លាយជាឧទ្យានជាតីទី២ បន្ទាប់ពីឧទ្យានជាតិទី១តំបន់អង្គរ ត្រូវបានការពារនិងកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ១៩២៥។

ព័ត៌មានបឋម

ប្រទេស

កម្ពុជា

ភាសា

ខ្មែរ អង់គ្លេស

រូបិយប័ណ្ណ

ខ្មែរ​ រៀល

ប្រជាជន

13.9 មុឺន

ទំហំដី

10,299 km²

ខែសម្រាប់មកកំសាន្ត

ធ្នូ និង មករា

អ្វីខ្លះដែលយើងមិនគួររំលង?

ស្វែងយល់ពីប្រាសាទអង្គរវត្តដ៏គួរឱ្យស្ញប់ស្ញែង និងកន្លែងបុរាណវិទ្យានៅក្បែរនោះ ទស្សនាការសម្តែងអំពីរបាំប្រពៃណី រៀនអំពីការធ្វើម្ហូបខ្មែរ ស្វែងយល់ពីភាពទាក់ទាញនៃភូមិបណ្តែតទឹកនៅលើបឹងទន្លេសាប ការដើរផ្សារផលិតផលខ្មែរ (made in cambodia market) ការកម្សាន្តពេលរាត្រីនៅលើផ្លូវ (PUB STREET) និងកន្លែងសម្រាប់សម្រាកលំហែកាយផ្សេងៗទៀត។

  • ការទស្សនាថ្ងែរះនៅចំកណ្តាលកំពូលប្រាសាទ

  • ទស្សនានិងស្វែងយល់អំពីច្រកទា្វរខាងត្បូងរបស់អង្គរធំ

  • ទស្សនាប្រាសាទបាយ័ន្តដែលមានទីតាំងស្ថិតនៅក្នុងអង្គរធំ

  • សិក្សាស្វែងយល់អំពីសំណង់របស់អង្គរវត្ត និងរបៀបរបបររស់នៅក្នុងសម័យអាណាចក្រខ្មែរ

  • ទស្សនាប្រាសាទតាព្រហ្ម ដែលជាកន្លែងនៅក្នុងរឿង Tomb Raider ជាមួយ Angelina Jolie

20% off

ចាប់ផ្តើមដំណើរកំសាន្តរបស់
អ្នកឥឡូវនេះ

កត់ឥឡូវនេះ