សួនបៃតងអង្គរ ⚊ សៀមរាប
ក្នុងរមណីយដ្ឋានសួនបៃតងនេះ មានភូមិខ្មែរ និងភូមិជនជាតិភាគតិចចំនួន១២ ដូចជា៖ ភូមិខ្មែរ ភូមិចិន ភូមិចាម ភូមិគ្រឹងជាដើម។ ក្រៅពីភូមិទាំងនោះ មានកន្លែងទេសចរណ៍ផ្សេងៗជាច្រើនទៀតដូចជា៖ សារមន្ទីរ សួនដៃណូស័រ ស្ពានកំពង់ក្ដី សួនប៉ាន់តែចិន កម្រងផ្កាចម្រុះពណ៌ ផ្ទះលើទឹក និងកន្លែងមួយចំនួនទៀតដែលស្ថិតក្នុងការជូសជុលនៅឡើយ។
សកម្មភាពដែលអ្នកគួរធ្វើ
-
ការដើរកម្សាន្ត : យើងអាចដើរកម្សាន្តនៅជុំវិញសួនបៃតងអង្គរបានដែលមានការរៀបចំនៅតំបន់មួយៗដែលស្ថិតនៅប្រទេសកម្ពុជា និងមានការរាំរបាំ ហើយមានអ្វីជាច្រើនទៀត។
-
ការទស្សនា : អាចដឹងព័ត៌មាន និងគោលបំណង់នៃការបង្កើតសួនបៃតងអង្គរនេះឡើង ហើយយើងអាចដឹងពីព័ត៌មានមួយចំនួននៅប្រទេសកម្ពុជាផងដែល។
-
ការបង្ហាញវប្បធម៌ខ្មែរ : អ្នកអាចធ្វើការចូលរួមសម្តែងនិងជួលកន្លែងសម្រាប់បង្ហាញអំពីតន្ត្រីបុរាណ របាំខ្មែរ ឬសិប្បកម្មខ្មែរជាដើម។
-
ការស្វែងយល់អំពីសិល្បៈ និងស្ថាបត្យកម្ម : ការរចនាបទទិដ្ឋភាពនៅក្នុងសួនមួយបានធ្វើការបូកបញ្ចូលជាមួយនិងរឿងព្រេងនិទានខ្មែរដែលអ្នកគួរតែសិក្សាសែ្វងយល់។
.png)