ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត័មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo

ប្រស្នាពុទ្ធប្រវត្តិ

១៤ សំនួរ- ព្រះសាស្តានៃយើងកាលព្រះអង្គច្យុតិពីអត្តភាពជា ព្រះបាទវេស្សន្តរហើយតើព្រះអង្គបានទៅកើតនៅទីណា? មាននាម ថាអ្វី? កំណត់ព្រះជន្មប៉ុន្មានឆ្នាំ?
ចំឡើយ- ព្រះអង្គទៅកើតនៅស្ថានតុសិតសួគ៌។ មាននាមថាសន្តុសិត ទេវបុត្ត។កំណត់ព្រះជន្ម៤ពាន់ឆ្នាំទិព្វ ត្រូវជា៥៧កោដិនឹង៦០សែនឆ្នាំ មនុស្ស។
ជម្ពូទ្វីបនិងប្រជាជន
១៥ សំនួរ- ជម្ពូទ្វីបនៅឯណា?នៅខាងណាប្រទេសយើង?មនុស្សជាតិ អ្វីបានចាប់ផ្តើមតាំងមក?
ចំលើយ- ជម្ពូទ្វីបគឺផែនដីដែលយើងហៅសព្វថ្ងៃនេះថាអិណ្ឌា។ប្រទេស អិណ្ឌានោះនៅខាងទិសពាយ័ព្យនៃ ប្រទេសកម្ពុជាយើង។មនុស្សជាតិ អរិយកៈនេះមិនមែនជាម្ចាស់នៃប្រទេសអិណ្ឌានោះទេ បាននាំគ្នាលើក ចុះមកអំពីផែនដីខាងជើងឆ្លងភ្នំហិមាល័យដោយពិធីរុករានទន្រ្ទាន ដេញពួកមិលក្ខៈជាម្ចាស់ស្រុកឪយថយចុះខាងត្បូងបន្តិចម្តងៗ,ជន ជាតិអរិយកៈនេះឯងបានចូលទៅតាំងលំនៅក្នុងជម្ពូទ្វីបគឺប្រទេសអិណ្ឌា នោះ។ពួកមនុស្សអរិយកៈនោះជា អ្នកចំរើនដោយសេចក្តីចេះដឹងនឹង ទំនៀមទំលាប់ហើយមានឬទ្ធីអំណាចជាងពួកមិលក្ខៈដែលជាម្ចាស់ស្រុក ដើមទើបអាចចាត់ការតាំងស្រុកទេសនឹងការគ្រប់គ្រងបានល្អជាង។

១៦ សំនួរ- ជម្ពូទ្វីបនោះចែកចេញជាប៉ុន្មានភាគ?ហៅថាអ្វី?
ចំលើយ- .ចែកចេញជា២។ រួមខែត្រខាងក្នុងហៅថាមជ្ឈិមជនបទប្រែថា (ប្រទេសកណ្តាល) រួមខែត្រខាងក្រៅហៅថា បច្ចន្តជនបទប្រែថា(ប្រទេស ចុងដែន) សក្កជនបទ

១៧ សំនួរ- សក្កជនបទនោះតាំងនៅទីណា?ហេតុអ្វីបានឈ្មោះថា សក្កជនបទ?
ចំឡើយ- សក្កជនបទនោះតាំងនៅជម្ពូទ្វីបគឺប្រទេសអិណ្ឌាប៉ែកខាងជើង ជិតព្រៃហិមពាន។បានជាឈ្មោះថាសក្កជនបទដូច្នោះព្រោះ មុនដំបូងគេ ចាប់ ផ្តើមកសាងឡើងក្នុងដងព្រៃសក្កៈ។

១៨ សំនួរ- ក្នងសក្កជនបទមាននគរប៉ុន្មាន?ឈ្មោះអ្វីខ្លះ?
ចំលើយ- មាននគរ៣។នគរដើមរបស់ព្រះបាទឪក្ការាជ១, នគរកបិលភស្តុ័១, នគរទេវទហៈ១ ។

១៩ សំនួរ- ហេតុអ្វីបានឱយឈ្មោះថានគរកបិលភ័ស្តុ?
ចំលើយ- ហេតុតែព្រះរាជបុត្រាបុត្រីទៅកសាងនគរថ្មីនៅត្រង់ទីលំនៅ នៃកបិលតាបស បានជាសន្មតឈ្មោះ នគរដែល កសាងថ្មីនោះថា កបិលភ័ស្តុ ឪយត្រូវនឹងនាមនៃតាបស ។ សាក្យវង្សនឹងកោលិយវង្ស​ (​​ត)

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២