ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត័មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo

ប្រស្នាពុទ្ធប្រវត្តិ

៨ សំនួរ- ក្នុង៤អសងេ្ខយ្យនឹង១សែនក័ប្ប នោះតើព្រះសាស្តានៃយើង បានព្យាករណ៏(បានទំនាយ)ក្នុងសំណាក់នៃព្រះពុទ្ធប៉ុន្មានព្រះអង្គ?ចូរ រាប់ព្រះនាមព្រះពុទ្ធទាំងនោះមកមើល?
ចំលើយ- ក្នុងសំណាក់នៃព្រះពុទ្ធ២៤ព្រះអង្គ គឺព្រះពុទ្ធទីបង្ករ១, កោណ្ឌញ្ញៈ១,សុមង្គលៈ១,សុមនៈ១,រេវតៈ១, សោភិតៈ១,អនោមទស្សី១, បទុមៈ១,នារទៈ១,បទុមុត្តរៈ១,សុមេធៈ១,សុជាតៈ១,បីយទស្សី១, អត្ថទស្សី១,ធម្មទស្សី១,សិទ្ធត្ថៈ១,តិស្សៈ១,បុស្សៈ១,វិបស្សី១,សិខី១, វេស្សភូ១,កកុសន្ធៈ១,កោនាគមនៈ១,កស្សបៈ១។

៩ សំនួរ- ក្នុងសម័យព្រះពុទ្ធទីបង្ករទី១នោះតើព្រះសាស្តានៃយើង សោយព្រះជាតិជាអ្វី?កសាងបារមីដូចមេ្តច?
ចំលើយ- ព្រះអង្គសោយព្រះជាតិជាព្រាហ្មណ៏ មាននាមថាៈសុមេធៈ។ ព្រះសុមេធព្រាហ្មណ៍នេះលាសម្បត្តិចេញបួសជាឬសីបានសំរេចឈាន នឹងអភិញ្ញា,ថ្ងៃមួយព្រះតាបសបានធើ្វផ្លូវថ្វាយព្រះពុទ្ធទីបង្ករប៉ុន្តែធ្វើ ពុំទានរួចស្រេចស្រាប់តែព្រះពុទ្ធស្តេចមកដល់ព្រះតាបសក៏ប្រះខ្លួន ទ្រាលទៅលើភក់ រួចនិមន្តព្រះសាស្តានឹងភិក្ខុសង្ឃឪយយាងសួរលើ ខ្លួនឆ្លងភក់នោះទៅ។ ព្រះពុទ្ធទីបង្ករទ្រង់ត្រាស់ព្យាករណ៍ថា តាបស នេះនឹងបានត្រាស់ជាព្រះពុទ្ធនាមថាគោត្តមក្នុងអនាគត។

១០ សំនួរ- ក្នុងសម័យនៃព្រះពុទ្ធកស្សបៈ ជាគំរប់២៤នោះតើ ព្រះសាស្តានៃយើងសោយព្រះជាតិជាអ្វី?បានសាងបារមីដូចមេ្តច?
ចំលើយ- ព្រះអង្គសោយព្រះជាតិជាជោតិបាលមាណព។ជោតិបាល មាណពនេះចេញបួសក្នុងព្រះពុទ្ធសាសនា បានស្តាប់ពុទ្ធព្យាករណ៍ហើយ ក៏មានចិត្តជ្រះថ្លាឧស្សាហ៍បំពេញបារមីធម៌៣០ប្រការនឹងមហាបរិច្ចាគ៥ ឪយបរិបូណ៏គ្រប់ជាតិដែលព្រះអង្គកើតតាមលំដាប់មក។

១១ សំនួរ- បារមី៣០ប្រការនោះគឺអ្វីខ្លះ?ក្នុងបារមីមួយៗលោកចែកជា ប៉ុន្មាន?ឪយឈ្មោះដូចមេ្តច?បើមិនហៅថាបារមីទេនឹងហៅថាជាអី្វទៀត?
ចំឡើយ - គឺទាន១,សីល១,នេក្ខម្មៈ១,បញ្ញា១,វិរិយៈ១,ខន្តី១,សច្ចៈ១, អធិដ្ឋាន១,មេត្តា១,ឧបេក្ខា១។លោកចែកចេញជា៣ៗដូចគ្នា។ឪយឈ្មោះ ថាទានបារមី១,ទានឧបបារមី១,ទានបរមត្ថបារមី១,(តាំងពីសីលដល់ ឧបេក្ខាចែកជា៣ៗដូចទានដែររួមគ្នាជាបារមី៣០ប្រការ)។បារមី៣០ប្រការ នេះនឹងហៅថាពុទ្ធការកធម៌វិញក៏បាន។

១២ សំនួរ- មហាបរិច្ចាគ៥ប្រការនោះគឺអ្វីខ្លះ?
ចំឡើយ- គឺអង្គបរិច្ចាគ(លៈបង់អវយវៈណាមួយឪយជាទាន)១, ធនបរិច្ចាគ(លៈបង់ទ្រព្យសម្បត្តិឪយជាទាន)១, បុត្តបរិច្ចាគ(លៈបង់កូន ឪយជាទាន)១,ទារបរិច្ចាគ(លៈបង់ប្រពន្ធឪយជាទាន)១, ជីវិតបរិច្ចាគ (លៈបង់ជីវិតឪយជាទាន)១។
១៣ សំនួរ- ព្រះបរមសាស្តានៃយើងទ្រងកសាងជាពុទ្ធភូមិអ្វី? កំណត់ កាលប៉ុន្មាន អសងេ្ខយ្យទើបបាន ត្រាស់ជាព្រះពុទ្ធ?
ចំលើយ- ព្រះអង្គកសាងជាបញ្ញាធិក។កំណត់កាល៤អសងេ្ខយ្យនឹង ១សែន ក័ប្បទើប បានត្រាស់ជា ព្រះពុទ្ធ។

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២