ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន

អំពីខ្ញុំ


Photo - ខ្ញុំព្រះករុណា អាត្មាភាពព្រះនាម ទុយ វុឌ្ឍី

- ថ្ងៃខែឆ្នាំកំណើត ១៩ / មេសា / ១៩៨៨

- ទីកន្លែងកំណើត ភូមសំរោង ឃុំជ្រៃ

   ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

- ជាសមណនិស្សិតនៃវិទ្យាស្ថានស៊ីតិក

- ឆ្នាំទី១ ឆមាសទី១ ជំនាន់ទី១១ ក្រុមSK5

- សិក្សាបន្ថែមវគ្គសិក្សាខ្លីនៅ ANT មុខវិជ្ជា Web Design

- ទូរស័ព្ទលេខ ០៩៧ ៨០ ៣៣ ២៤៤

- Email tuyvuthy007@gmail.com

សួរស្តីមិត្តទាំងអស់គ្នា ​! សម្រាប់ Website ដែលបានបង្ហាញនិងផ្សព្វផ្សាយទាក់ទងនិង ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា គឺជាស្នាដៃមួយដែលអាត្មាបាន បញ្ចប់ឲ្យខាងសាលាបណ្ដុះបណ្ដាលបច្ចេកវិទ្យា ANT បន្ទាបពីបានបញ្ចប់វគ្គសិក្សា Website Design។ សូមអរគុណចំពោះការគាំទ្រ និង ការចូល​ ​​ ទស្សនាប្លុករបស់យើងខ្ញុំ ។ ប្លុកនេះបង្កើតឡើងដើម្បីចែករំលែក​ ចំណេះដឹងផ្នែកខាងព្រះពុទ្ធសាសនា។ តែអ្វីដែលយើងមាននេះគឺ នៅមិនទាន់ទូលំទូលាយ សព្វគ្រប់នោះទេ អាស្រ័យហេតុដូចនេះ ដើម្បីឲ្យប្លុកនេះកាន់តែសំបូរបែប មានចំណេះដឹងផ្សេងៗ ជាច្រើន សម្រាប់ចែករំលែកដល់កូនខ្មែរទាំងអស់ ឲ្យបានដឹង និង យកទៅ រៀនសូត្របន្ត គឺត្រូវការជំនួយពីសំណាក់មិត្តទាំងអស់គ្នាជួយចែក រំលែក ។ ដូចនេះ បើមានមិត្តភក្កិណា មានអ្វីថ្មី ឬ ឯកសារផ្សេងៗ​ ល្អៗដែលទាក់ទងនិងពិធីបុណ្យក្នុងព្រះពុទ្ធសាសនា សូមជួយចែក រំលែកដល់យើងទាំងអស់គ្នា ក៏ដូចជាកូនខ្មែរទាំងអស់ផង ។ ចំណែក ឯវិធីផ្តល់ឯកសារដល់យើងខ្ញុំ គឺងាយស្រួលទេ ដោយ​ គ្រាន់តែបំពេញបែបបទក្នុងប្រអប់ផ្ញើសាររួចបញ្ជួនជាការស្រេច។ សូមអរព្រះគុណ និង អរគុណ!

   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២