ក. រចនាសម្ព័ន្ធ
សំណង់ប្រាសាទទាំងឡាយជាទូទៅសុទ្ធសឹងប្រកបដោយរចនាសម្ព័ន្ធដូចខាងក្រោម៖
- ជញ្ជាំង : ធ្វើអំពីថ្មភក់ ឬថ្មបាយក្រៀម ។ ថ្មបាយក្រៀម ដែលជារ៉ែមានជាតិដែក មានសណ្ឋានគ្រាប់ៗជាប់គ្នាដូចបាយក្រៀម មាន ពណ៌ក្រហម ខ្មៅ ស្វាយ ។ ថ្មបាយក្រៀមធន់នឹងអាកាសធាតុគ្រប់បែបយ៉ាង ។ គេមិនឆ្លាក់លើថ្មប្រភេទនេះទេ តែប្រើសង់កំពែង ជណ្តើរចុះទៅក្នុងស្រះ ខឿនប្រាសាទ និងជញ្ជាំងប្រាសាទខ្លះដែរ ។
- វ៉ូត : ដំបូលប្រាសាទដោយគេយកឥដ្ឋ ឬយកថ្មដើម្បីសង់វូត។ នៅស្រុកខ្មែរគេធ្វើវូតដោយរៀបផ្ទាំងថ្ម ឬឥដ្ឋ ឲ្យលៀនចេញពីគ្នា បន្តិចម្តងៗរហូតដល់ដំបូលលើបង្អស់។
- ទ្វារ បង្អួច : គេធ្វើក្របទ្វារ ប្រាសាទអំពីថ្មភក់។ ឯទ្វារបង្អួចគេច្រើនធ្វើទ្វារ-បង្អួចបិទជិតដោយភាគច្រើនអំពីថ្មបាយក្រៀម ជួនកាលគេធ្វើជាចំរឹងអំពីថ្មភក់ដាក់បញ្ឈរតាមបង្អួច ។ នៅតាមជញ្ជាំងប្រាសាទខ្លះសិល្បករបានឆ្លាក់ធ្វើទ្វារ និង បង្អួចបញ្ឆោត។
- ផ្តែរ : ច្រើនមានទំហំធំ និងទម្ងន់ធ្ងន់ ដែលទ្រដោយសរសរពេជ្រពីរ ។ ធម្មតាគេធ្វើផ្តែរពីរជាន់។ ផ្តែរទី១ជាផ្ទាំងថ្មធម្មតា (ផ្តែរសម្រាប់ទ្រ) ឯផ្តែរទីពីរ ជាផ្ទាំងថ្មដែលគេរចនាដោយក្បាច់ក្បូរ ឬរូបផ្សេងៗហើយដែលដាក់បិទពីមុខផ្តែរទី១ (ផ្តែរសម្រាប់លំអ) ។ គេបានសង្កេតឃើញថា ក្បាច់លំអនៅលើផ្តែរ និងលើសរសរពេជ្រក៏មានការវិវត្តន៍ហូរហែរពីរចនាបថមួយទៅរចនាបថមួយទៀត ។
ខ. ប្រភេទនៃប្រសាទ
សំណង់ប្រាសាទមានច្រើនប្រភេទ៖
- ប្រាសាទដែលលមានប្រាង្គតែមួយ ហើយសង់ដាច់តែឯង មាន ប្រាសាទភ្នំបាយង្ក័ ប្រាសាទភ្នំបាសិទ្ធ ប្រាសាទភូមិប្រាសាទ ជាដើម ។
- ប្រាសាទដែលមានប្រាង្គច្រើននៅលើខឿនតែមួយជាន់មាន ប្រាសាទព្រះគោ ប្រាសាទលលៃ ជាដើម ។
- ប្រាសាទដែលសង់លើដីរាប គ្មានខឿនទេ (សង់ផ្ទាល់ដីរាបស្មើ) មាន ប្រាសាទភូមិប្រាសាទ ប្រាសាទព្រះខាន់ជាដើម ។
គ. មុខងារប្រាសាទ
ប្រាសាទបុរាណរបស់ខ្មែរយើងមានមុខងារសម្រាប់៖
- ឧទ្ទិសថ្វាយអាទិទេព ឬទេវៈផ្សេងៗក្នុងសាសនាព្រាហ្មណ៍
- ឧទ្ទិសថ្វាយព្រះពោធិសត្វក្នុងសាសនាព្រះពុទ្ធ
- ឧទ្ទិសថ្វាយទេវរាជ(តម្កល់លិង្គព្រះសិវៈ តំណាងព្រះរាជា)
- ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជា មានព្រះមាតា ព្រះបិតា និង វីរៈជនស្នេហាជាតិ ។
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក