រចនាបថគូលែន
រចនាបថគូលែន ស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យរវ្ម័នទិ២ (គ.ស ៨០២ ដល់ ៨៥០) ដែលមានរាជធានីនៅច្រើនកន្លែង ។ ប្រាសាទដែលគេរាប់បញ្ជូលក្នុងរចនាបថនេះមាន ប្រាសាទព្រៃប្រាសាទ ប្រាង្គC1នៅសម្បូណ៍ព្រៃគុក និង ប្រាសាទនៅភ្នំគូលែន។ ដោយព្រះបាទជ័យវរ្ម័នទី២ធ្លាប់បានគង់នៅប្រទេសជ្វា ហើយនៅក្នុងរាជរបស់ព្រះអង្គគេបានបង្កើតពិធីទេវរាជថែមទៀតផងនោះ សិល្បៈខ្មែរក៏បានទទួលឥទ្ធិពលទាំងនេះខ្លះជាហេតុនាំឲ្យមានការកសាងប្រសាទភ្នំជាដើម ។ ជាទូទៅសិល្បៈខ្មែរក្នុងសម័យនោះ ពុំសូវមានរចនាប៉ុន្មានទេ ប៉ុន្តែសិល្បករបានបង្កើតនូវភាពថ្មីៗជាច្រើនដែលគេអាចឲ្យឈ្មោះថា បុនព្ភពសម័យទី១ ក្នុងប្រវត្តិសិល្បៈ ខ្មែរ ។
រចនាបថព្រះគោ
រចនាបថព្រះគោស្ថិតនៅក្នុងរចនាបថព្រះបាទឥន្ទ្រវរ្ម័នទី១(គ.ស ៨៧៧ ដល់ ៨៨៩) និង ព្រះបាទ យសោវរ្ម័នទី១(៨៨៩-៩០០) ដែលដំបូងបានគង់នៅក្នុងរាជធានីហរិហរាល័យដែរ គឺនៅរលួស ខេត្តសៀមរាប ។ ប្រាសាទដែលគេរាប់បញ្ចូលក្នុងរចនាបថនេះមាន ប្រាសាទព្រះគោ ប្រាសាទបាគង (កសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១) និង ប្រាសាទលលៃ (កសាងដោយព្រះបាទយសោវរ្ម័នទី១) ។
រចនាបថបាខែង
រចនាបថបាខែងស្ថិតនៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១(គ.ស ៨៨៩-៩០០) ដែលមានរាជធានីនៅ យសោធរបុរៈ(ភ្នំបាខែង)។ ប្រសាទដែលគេរាប់បញ្ចូលក្នុងរចនាបថនេះមាន ប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម និង ប្រាសាទភ្នំបូក ។
រចនាបថកោះកេរ
រចនាបថកោះកេរស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤(៩២៨-៩៤១) ដែលទ្រង់បានតាំងរាជធានីថ្មីនៅកោះកេរចំងាយប្រមាណ ១០០ គីឡូម៉ែត នៅទិសឦសាននៃភូមិភាគអង្គរ ។
រចនាបថបន្ទាយស្រី
រចនាបថបន្ទាយស្រីស្ថិតនៅក្នុងរជ្ជកាលព្រះបាទរាជិន្ទ្រវរ្ម័ន(៩៤៤-៩៦៨) ដែលទ្រង់បានតាំងរាជធានីនៅអង្គវិញ ។ ក្នុងរចនាបថ នវសិល្បៈខ្មែរមានលក្ខណៈស្មុគស្មាញ ច្របូកច្របល់គ្នាណាស់ ប៉ុន្តែជាសម័យបុនព្ភព មួយថ្មីទៀតដែរចំពោះសិល្បៈខ្មែរ។
រចនាបថបាពួន
រចនាបថនេះស្តិតនៅក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) និងព្រះបាទ ហិសវរ្ម័នទី៣ ១០៦៦-១០៨០) ដែលមានរាជធានីនៅអង្គរដែរ ។ នៅក្នុងសម័យកាលនោះការកសាងប្រាសាទភ្នំរឹតតែមានការរីកចម្រើន ។
រចនាបថឃ្លាំង
រចនាបថនេះស្ថិតនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១) និងព្រះបាទសូរ្យវរ្ម័យទី១(១០០២-១០៥០) ដែលមានរាជធានី នៅអង្គរ ។
រចនាបថអង្គរ
រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័យទី២ (១១១៣-១១៤៥) ដែលមានរាជធានីនៅអង្គរ ។ ក្នុងរចនាបថនេះ ស្ថាបត្យកម្មខ្មែរបានចំរើនឡើងដល់កំពូល ។
រចនាបថបាយ័ន
រចនាបថនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) ដែលមានរាជធានីនៅអង្គរ ។ ក្នុងរចនាបថនេះ ស្ថាបត្យកម្មខ្មែរបានចុះអន់ថយបន្តិចវិញ ។
- Hot Deal Deluxe Room Package USD130 *2 Nights Stay in superior room 2 person
- Free & Easy Package USD299 *3 Nights stay in deluxe room 2 person
- Family Package Plan
- មុខវិជ្ជាសិក្សា
- តម្លៃសិក្សា
- វិស្ថានអប់រំ
ដែលលោកអ្នកចង់សិក្សា
Desktop Accessories
Office Equipment
Filing Products
Paper Product Series
Books Series
Toner & Cartridge
PC Accessories
Sports Equipment
Souvenir Equipment...
ថ្វីដៃចុងភៅដ៏ប៉ិនប្រសព្វជាទីឆ្ងុញឆ្ងាញ់ពិសាររបស់ភ្ញៀវកិតិ្តសយ
ជំរើសភេសជ្ជះដ៏ត្រឹមត្រូវសំរាប់ទទួលភ្ញៀវកិត្តិសយ
សំអាងការជាទីពេញចិត្តនិងជាទីស្រស់ស្អាតនៃគូរស្វាមីភរិយាថ្មី
សេវាកម្មផ្សេងៗផ្តល់ភាពងាយស្រួលសំរាប់ពិធីមង្គលការរបស់លោកអ្នក