ព្រះអង្គម្ចាស់​អារ៉ាប់​ ទិញ​​​​កំពូល​​ឡាន​ Bugatti ​មាន​តែ​មួយ​ក្នុង​លោក

ថ្ងៃ ពុធ, ២៧ កក្កដា ២០១៦ ម៉ោង 09:15

បណ្ដាញ​ Instagram របស់​ក្រុមហ៊ុន​ Bugatti បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​ព្រះអង្គម្ចាស់​នៃ​ប្រទេស​អារ៉ាប៊ីអាអូឌីត​បាន​ទិញ​យក​​បាន​សម្រេច​នូវ​រថយន្ត​គំរូ​​ Bugatti Vision Gran Turismo ​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក​ រួម​ជា​មួយ​ Bugatti Chiron ស៊េរី​ថ្មី​ មួយ​ម៉ូដែល​ទៀត។

​ខ្សែ​រាជវង្ស​ដែល​មាន​សម្បត្តិ​មហាសាល​នោះ​ត្រូវ​បាន​គេ​ស្គាល់​មាន​ព្រះនាម​ ​​​Badr bin Saud ដែល​តាម​ការ​ប៉ាន់​ស្មាន​ទ្រព្យ​សម្បត្តិ​មាន​ដល់​ ២១ ពាន់​លាន​ដុល្លារ។ ត្រួស​ៗ​ពី​​​លក្ខណៈសម្បត្តិ​រថយន្ត ​កំពូល​ទាំង​ពីរ​​ឯ​ណោះ​វិញ​ ទី​មួយ​គឺ​​ Bugatti Vision Gran Turismo ជា​រថយន្ត​គំរូ​រចនា​​ផ្ដាច់​មុខ​សម្រាប់​​ហ្គេម​ Gran Turismo 6 នៅ​លើ​ឧបករណ៍​ហ្គេម​ Play Station ដែល​​បច្ចុប្បន្ន​មាន​តែ​មួយ​គ្រឿង​គត់​​នៅ​លើ​ពិភពលោក។ ក្រុមហ៊ុន​ Bugatti មិន​បាន​បង្ហើប​ពី​តម្លៃ​ដែល​ព្រះអង្គម្ចាស់​ Badr bin Saud ចំណាយ​លើ​រថយន្ត​នេះ​ឡើយ។

Bugatti Vision Gran Turismo

ដោយ​ឡែក​ម៉ូដែល​ទី​ពីរ​គឺ​ Bugatti Chiron ​ស៊េរី​ចុង​ក្រោយ​បង្អស់​ មាន​តម្លៃ​ប្រមាណ​ ២,៦ លាន​ដុល្លារ ហើយ​មាន​ផលិត​លក់​តែ ៥០០ គ្រឿង​ប៉ុណ្ណោះ។ រថយន្ត​ស្ព័រ​ប្រភេទ​នេះ​មាន​​ម៉ាស៊ីន​ ១៦ កម្លាំង​ ១ ៤៧៨ សេះ, អាច​បង្កើន​សន្ទុះ​ពី​ ០ ទៅ ២០០​ គ.ម/ម៉​ ដោយ​ចំណាយ​ពេល​តែ​ ៦វិនាទី ហើយ​​អាច​បើកបរ​បាន​ក្នុង​ល្បឿន​អតិបរមា​ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន