នី រតនា រម្លឹក​គ្រា​ស្រក់​ទឹក​ភ្នែក​កាល​ជួប​ ព្រាប សុវត្ថិ​

ថ្ងៃ អាទិត្យ, ១២ សីហា ២០១៦ ម៉ោង 09:05

តារា​ចម្រៀង​ នី រតនា​ បាន​រម្លឹក​រឿង​រ៉ាវ​កាល​ចូល​ប្រឡង​ក្នុង​កម្ម​វិធី​លំដាប់​ពិភព​លោក​ Cambodian Idol ថា មាន​ពេល​មួយ​​​នោះ​លោក​ មាន​ឱកាស​ជួប​ផ្ទាល់​បែប​ស្និទ្ធ​ស្នាល ​​ជាមួយ​តារា​ក្នុង​ដួងចិត្តតាំង​ពី​ក្មេង​មក ​​គឺ​លោក ព្រាប សុវត្ថិ ពេល​នោះ​ហើយ​ធ្វើ​ឲ្យ​ រតនា ​រំភើប​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​។

ម្ចាស់​ពាន​កម្មវិធី​លំដាប់​ពិភព​លោក​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ លោក​សប្បាយ​ចិត្ត​ព្រោះ​មិន​នឹក​ស្មាន​ថា​ អាច​មាន​ឱកាស​បាន​ជួប​ Idol ក្នុង​ចិត្ត​ផ្ទាល់​បែប​នេះឡើយ។ មិន​តែ​ប៉ុណ្ណោះ រតនា ថា​ អ្វី​ដែល​លោក​ ព្រាប សុវត្ថិ​ តែង​ធ្វើ ​លោក​តែង​យក​គំរូ​តាម​​ និង​សិក្សា​នូវ​ចំនុច​ល្អៗ​ជា​ច្រើនដើម្បី​យក​មក​អភិវឌ្ឍ​ខ្លួន​ឯង​ទៀត​ផង។

“អ្វី​ដែល​ខ្ញុំ​រំភើប​ខ្លាំង ​គឺ​ពេល​ដែល​បាន​ជួប​គាត់​ផ្ទាល់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គាត់​ថែម​ទាំង​សរសើរ​ពី​សមត្ថភាព​​ហើយ​លើក​ទឹកចិត្ត​ខ្ញុំ​គ្រប់​យ៉ាង ទាំង​ហ្នឹង​ហើយ ​រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ ភ្នែក”។ តារា​មក​ពី​ខេត្ត​កំពង់​ធំ​ បន្ថែម។

ទស្សនា​វីដេអូ នី រតនា បកស្រាយ​លម្អិត​ក្នុង​វីដេអូ​ខាង​ក្រោម​៖

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន