Porsche ​​គ្រោង​​ចេញ​​ឡាន​អេឡិចត្រូនិក​ ​សាក​ថ្ម​តែ​១៥​នាទី បើក​បាន​​៤០០​គីឡូ

ថ្ងៃ អាទិត្យ, ៣១​ ​កក្តដា ២០១៦ ម៉ោង 10:10

ក្រុមហ៊ុន​ផលិត​រថយន្ត​​ទំនើប​​របស់​អាល្លឺម៉ង់​ Porsche គ្រោង​​ផលិត​រថយន្ត​អេឡិចត្រូនិក​​​​លើក​ដំបូង​​មាន​ឈ្មោះ​ថា Mission E ​ដែល​នឹង​ចេញ​ជា​ផ្លូវការ​នៅ​​ឆ្នាំ​២០២០។

បើ​តាម​ Reuters ​បាន​ឲ្យ​ដឹង​ថា​​នៅ​​សប្ដាហ៍​នេះ​ថា Porsche ​កំពុង​​ជ្រើស​រើស​បុគ្គលិក​​បន្ថែម​ចំនួន​១៤០០​នាក់​ ដើម្បី​ផលិត​រថយន្ត​អេឡិចត្រូនិក​ Mission E ​និង​គ្រោង​​សម្រេច​ អាច​​ចេញ​លក់​បាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ។

Porsche​ បាន​ចេញ​គម្រោង​​រថយន្ត​អេឡិចត្រូនិក​នេះ​​មាន​លក្ខណៈសម្បត្តិ​មួយ​ចំនួន​ដូច​ជា ​បំពាក់​បច្ចេកវិទ្យា​ថ្ម lithium-ion ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ អាច​សាក​ថ្ម​រថយន្ត​ ពេល​​កំពុង​បើកបរ។ ប៉ុន្តែ​ថ្ម​​រថយន្ត​នេះ​ ក៏​អាច​​សាក​នៅ​តាម​ស្ថានីយ​ ឬ​​​អាច​សាក​តាម​ខ្សែ​​ផង​ដែរ។ អ្វី​ដែល​ពិសេស​គឺ ​ប្រើ​ពេល​តែ​១៥​នាទី​ រថយន្ត​នេះ​អាច​សាក​ថ្ម​ដល់​ទៅ​៨០% និង​បើក​បាន​​ជាង​ ៤០០​គីឡូម៉ែត្រ ​និង​សាក​ពេញ​ បើក​បរ​បាន​ជិត​៥០០​គីឡូម៉ែត្រ។

Mission E​ មាន​៤​កៅអី ​និង​ទ្វារ​៤ ​ដែល​បើក​ចេញ​ពី​ចំណុច​កណ្ដាល​បែប​ថ្មី ​ហើយ​រថយន្ត​បែប​ Sport នេះ​ បើកបរ​បាន​ល្បឿន​អតិបរមា​ដល់​ទៅ​​ជាង​២៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង៕

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន