Ronaldo​ គ្មាន​ឈ្មោះ​ ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​​ទាំង​៥​នាក់ នៅ​ Euro 2016

ថ្ងៃ សុក្រ, ១៣ កក្កដា ២០១៦​ ម៉ោង 17:20

UEFA បាន​​បង្ហាញ​លទ្ធផល​​កីឡាករ​ដែល​លេង​ល្អ​បំផុត​នៅ​ Euro 2016​ ប៉ុន្តែ​ក្នុង​ចំណោម​កីឡាករ​ល្អៗ​បំផុត​៥​នាក់​ ពុំ​មាន​ឈ្មោះ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo ឡើយ ទោះ​ក្រុម​ព័រទុយហ្គាល់​ឈ្នះ​ពាន​រង្វាន់​ក៏​ដោយ។

Cristiano Ronaldo ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​

បើ​តាម​តារាង​ UEFA Player Barometer បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្សែ​បម្រើ​ Dimitri Payet ​របស់​បារាំង​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១, ខ្សែ​បម្រើ​ Antoine Griezmann ​របស់​បារាំង ដែល​ជា​​ម្ចាស់​ស្បែក​ជើង​មាស បាន​លេខ​២, Gareth Bale ​តារា​ឆ្នើម​​ក្រុម​វែល​ បាន​លេខ​៣, ខ្សែ​បម្រើ​ Toni Kroos ​របស់​អាល្លឺម៉ង់ ទទួល​បាន​លេខ​៤ និង​​​​លេខ​៥ បាន​លើ​ខ្សែ​បម្រើ​បែលហ្សិក​ Kevin De Bruyne។ រីឯ​ CR7 បាន​ចំណាត់​ថ្នាក់​លេខ​៧ ក្រោម​ Eden Hazard របស់​បែលហ្សិក​​ នៅ​លេខ​៦។

ការ​វាយ​តម្លៃ​កីឡាករ​ល្អ​បំផុត​នៅ​ Euro 2016 របស់​ UEFA Player Barometer គឺ​គិត​លើ​ទម្រង់​លេង​ជាក់​ស្ដែង​​របស់​កីឡាករ​​ទាំង​​អស់​ ដោយ​មាន​ស្ថិតិ​ច្បាស់​លាស់ រួម​មាន​ទាំង​ការ​ស៊ុត​បញ្ចូល​ទី Assists ​​ការ​ប្រជែង​យក​បាល់ សហការ​ជាមួយ​មិត្ត​រួម​ក្រុម​បាន​ល្អ និង​គិត​លើ​បញ្ហា​របួស​ផង​ដែរ៕

ព័ត៌មានកីទ្បាផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន