Zlatan ​​​​ស៊ុត​គ្រាប់​អស្ចារ្យ​ភ្លាមៗ ​​ពេល​លេង​ឲ្យ​ Man Utd ​​បាន​តែ​​៤​នាទី

ថ្ងៃ សុក្រ, ៣១ កក្កដា ២០១៦​ ម៉ោង 17:20

Zlatan Ibrahimovic ​ខ្សែ​ប្រយុទ្ធ​​ថ្មី​ក្រុម​ Manchester United ​​បាន​ស៊ុត​គ្រាប់​អស្ចារ្យ​ក្បាច់​​បក​ក្រោយ​ Bicycle Kick ​ត្រឹម​តែ​៤​នាទី​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​ ពេល​ក្រុម​បិសាច​ក្រហម​ ​ប្រកួត​មិត្តភាព​ឈ្នះ​ Galatasaray ៥-២ នៅ​ប្រទេស​ស៊ុយអែត កាល​ពី​យប់​មិញ។

​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ PSG រូប​នេះ​ បាន​ចូល​លេង​ពេញ​នៅ​តង់​ទី​១ ​និង​​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ជាពិសេស​​គឺ​ស្ងើចសរសើរ​ចំពោះ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​នោះ​តែ​ម្ដង។ រីឯ​៤​គ្រាប់​ទៀត​របស់​ Man Utd យប់​មិញ​ រក​បាន​ដោយ​ Wayne Rooney ​នាទី​ទី​ (៥៥, ៥៨), Marouane Fellaini ​នាទី​៦២ និង​ Juan Mata ​ នាទី​៧៥ ខណៈ​ដែល​២​គ្រាប់​របស់​ Galatasaray ​រក​បាន​ដោយ​ Sinan Gumus ​នាទី​ទី​២២ និង​ Bruma ​នាទី​៤១៕

ព័ត៌មានកីទ្បាផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន