​រឿង​​៥​​យ៉ាង​​​បាន​កើត​ឡើង​ពេល​ ​​កម្ពុជា​​​ឈ្នះ​​សិង្ហបុរី

ថ្ងៃ សុក្រ, ២០ កក្កដា ២០១៦​ ម៉ោង 17:20

ជំនួប​មិត្ត​ភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ និង​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ កាល​ពី​យប់​ម្សិលមិញ​នៅ​​​ពហុ​កីឡដ្ឋាន​ជាតិ​ ​ជា​លទ្ធផល​ក្រុម​គោ​ព្រៃ​កម្ពុជា​ បាន​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល​២-១។​ ​ការ​ប្រកួត​នេះ​ ​ពិត​ជា​ធ្វើ​ឲ្យ​​​អ្នក​គាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មាន​​​សកម្មភាព​​ចំនួន​ប្រហែល​ជា​អ្នក​គាំទ្រ​មិន​បានដឹង។ ​​ ពេល​នេះ​​ Sabay សូម​បង្ហាញ​ហេតុ​ការណ៍​ចំនួន​​៤ដែល​​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ​

សកម្មភភាពស្ទះចរាចរណ៍ពេលចូល

១- ការ​ប្រកួត​ត្រូ​វ​បាន​ពន្យារ​ពេល​​រហូត​ដល់​​​១ម៉ោង​​ដោយ​សារ​មាន​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​មិន​អាច​ការ​ប្រកួត​បាន។
២- អ្នក​គាំ​ទ្រ​​បាន​ឈ្លោះ​​ វាយ​​កាប់​ចាក់​គ្នា​មុន​ការ​ប្រកួត​កើត​ឡើង ប៉ុន្តែ​ហេតុការណ៍​នេះ​ក៏​បាន​ប្រសើរ​ឡើង​វិញ ​បន្ទាប់​ពី​សន្តិសុខ​ធ្វើ​ការ​​​បង្ក្រាប​។​​
៣- បន្ទាប់​ការ​ប្រកួត​ប្រហែល​ជា​ម៉ោង​១០​យប់ ប៉ុន្តែ​ច្រក​ចេញ​ពី​ពហុកីឡដ្ឋាន​ជាតិ និង​ផ្លូវ​នៅ​ខាង​មុខ​បាន​កក​​ស្ទះ​យ៉ាង​ខ្លាំង​ដែល​បញ្ហា​កក​ស្ទះ​នេះ​​បន្ត​រហូត​ដល់​​ម៉ោង​១២យប់​​​​។ បញ្ហា​លំបាក​មួយ​ទៀត​ ​អ្នក​យាម​​កង់​-ម៉ូតូ​​ពិបាក​ពិនិត្យ​​មើល​ផ្ទៀង​ផ្ទាត់​​លើ​កន្ទុយ​សំបុត្រ​​ដោយ​សារ​​​ភ្លៀង​ទទឹក​ជោក​អ្នក​​មើល​ជា​ច្រើន​ម៉ោង។
៤​- ​កម្ពុជា​បំបែក​កំណត់​ត្រា ​មិន​ដែល​​ឈ្នះ​សិង្ហបុរី​​ក្នុង​រយៈ​ពេល១១​ឆ្នាំ​​ចុង​ក្រោយ​​ ប៉ុន្តែ​បើ​​វិប​សាយ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី​បាន​ចេញ​ផ្សាយ​ថា កម្ពុជា​​បាន​បញ្ចប់​​ភាព​មិន​ឈ្នះ​សិង្ហបុរី​រយៈ​ពេល​៤០​ឆ្នាំឯណោះ។
៥-​រឿង​មួយ​ទៀត​ដែល​អ្នក​គាំទ្រ​​ប្រហែល​ជា​មិន​ដឹង​នោះ​គឺ គ្រូ​ជម្រើស​ជាតិ​កម្ពុជា Lee Tae Hoon និង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​សិង្ហបុរី​លោក​ Varadaraju Sundramoorthy មិន​បាន​បង្ហាញ​ខ្លួន​ដើម្បី​ធ្វើ​សន្និសីទសារព័ត៌មាន​ឡើយ បន្ទាប់​ពី​​ចប់​ការ​ប្រកួត។​

ព័ត៌មានកីទ្បាផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន