ទៀត គឹម​ហេង និង​​មិត្ត​រួម​ក្រុម ​លេង​​ទម្រង់​ថ្មី​មួយ ត្រៀម​ប៉ះ​វៀតណាម​ស្អែក​​​​​

ថ្ងៃ សុក្រ, ២៩ កក្កដា ២០១៦​ ម៉ោង 17:20

ខ្សែ​បម្រើ​ឆ្នើម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​ក្រោម​អាយុ​ ១៦​ឆ្នាំ​ ទៀត​ គឹមហេង​ ​នឹង​សហការ​​ជាមួយ​មិត្ត​រួម​ក្រុម​ដើម្បី​​​លេង​ប្រព័ន្ធ​ថ្មី​មួយ​​​នៅ​ពេល​ពួក​គេ​​​ប៉ះ​​​​យុវជន​វៀតណាម ​ នា​ថ្ងៃ​​ទី២១ ​ខែ​កក្កដា​ ស្អែក​នេះ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ AFF U-16 Championshiop 2016 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង៦:៣០​នាទី។

ទៀត គឹម​ហេង

​ទៀត គឹមហេង ​ដែល​​មាន​ដើម​កំណើត​​មក​ពី​ខេត្ត​​ព្រះ​សីហនុ​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រូប​គេ នឹង​ប្រឹង​ប្រែង​លេង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ជួយ​កម្ពុជា​​​យក​ឈ្នះ​វៀតណាម។ ​​​ ទោះ​បី​​ទម្រង់​លេង​របស់​​វៀតណាម​ខ្លាំង រូប​គេ​បាន​តាំង​ចិត្ត​ថា នឹង​​សហការ​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​​​ដោយ​​លេង​​ក្នុង​​​ទម្រង់​ធ​ថ្មី​មួយ​របស់​គ្រូ​បង្វឹក​​​ជន​ជាតិ​ជប៉ុន​លោក Inoue Kazunori ដើម្បី​បំបែក​របៀប​លេង​ដ៏​ល្អ​របស់​វៀតណាម។ កីឡាករ​លេខ​២៣​បាន​បន្ថែម​ថា ​របៀប​លេង​របស់​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន ដែល​ទើប​មក​ដឹក​នាំ​​នេះ ពិត​ជា​ពិបាក​សម្រប​តាម​ ប៉ុន្តែ​​ជា​ទម្រង់​ខ្លាំង​មួយ ដែល​​រូប​គេ​​ នឹង​សហការ​គ្នា​ធ្វើ​ឲ្យ​​បាន​ល្អ។ ​របៀប​​លេង​របស់​គ្រូ​មុន និង​គ្រូ​បច្ចុប្បន្ន​មិន​ខុស​ប្លែក​គ្នា​ច្រើន​ទេ។ ទោះ​​បី​ជា​យ៉ាង​ណា របៀប​លេង​ថ្មី​​នេះ សមាជិក​យុវជន​កម្ពុជា​រូ​ប​នេះ​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ។ ទៀត គឹម​ហេង​ ជា​ខ្សែ​បម្រើ​​របស់ U16 កម្ពុជា​​​តែ​ម្នាក់​គត់ ដែល​អាច​រក​គ្រាប់​បាល់​​បាន​មួយ​គ្រាប់​​កាល​ពី​ឆ្នាំ​មុន​ក្នុង​ពាន​រង្វាន់​​ AFF U16 Championship 2015 ​ក្នុង​ការ​យក​ឈ្នះ​យុវជន ហ្វីលីពីន ១-០៕

ទៀត គឹម​ហេង (លេខ ២៣)​

ព័ត៌មានកីទ្បាផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន