បទអត្ថាធិប្បាយ៖ ហេតុអ្វីបានជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបន្ទន់ឥរិយាបថចូលប្រជុំសភា?

ផ្សាយៈ ថ្ងៃ ច័ន្ទ, ០១ សីហា ២០១៦

លោក សួន ចំរើន

ពាក្យចាស់លោកបានពោលថា «ហុតទឹកសម្លឹងកាក»។ យ៉ាងណាមិញ ការផ្លាស់ប្តូរជំហរប្រឆាំងផ្កាប់មុខ របស់គណបក្សសង្គ្រោះជាតិនាពេលនេះ ត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅ កម្ពុជាវាយតម្លៃយ៉ាងច្បាស់ថា គណបក្សប្រឆាំងនៅពេលនេះអស់ក្បាច់ឡាំប៉ាហើយ នៅពេលដែលការបំភ្លៃ ភូតកុហក់ របស់ពួកគេ អំពីសភាពការណ៍ពិតនៅកម្ពុជា លែងមានប្រសិទ្ធភាព ទាំងនៅក្នុងសាធារណៈមតិជាតិ និងអន្តរជាតិ។

កាលពីពេលថ្មីៗនេះ លោក យ៉ែម បុញ្ញឬទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលធ្លាប់តែស្រែកជេរ រិះគន់ចោទប្រកាន់រាជរដ្ឋាភិបាលនៅគ្រប់ច្រកល្ហកគ្រប់វេទិកាពេលជួបប្រជាពលរដ្ឋនោះ បែរជាងាកមកប្រ កាសជំហរប្តេជ្ញាគាំទ្រជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទៅវិញ ដោយយកលេសថា «ដើម្បីទប់ទល់ឥទ្ធិពលនយោបាយការបរទេសពីខាងក្រៅ»។

បើតាមក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋបានមើលឃើញថា ក្រោយពីលោក សម រង្ស៊ី ដែលបច្ចុប្បន្ន ក្លាយជាទណ្ឌិតជាមួយសំណុំរឿងព្រហ្មទណ្ឌជាច្រើននៅតុលាការបានដើរបំពុលបរិយាកាសនយោបាយនៅ កម្ពុជាឲ្យបរទេសយល់ច្រឡំ និងលែងមានប្រសិទ្ធភាពមកគណបក្សប្រឆាំងបានបន្ទន់ឥរិយាបថ ដើម្បីលុបលាងកំហុស និងភាពអាម៉ាស់របស់ខ្លួនវិញម្តង។ មូលហេតុចំបងមួយទៀតនោះគឺ បរទេសដែលតែង តែគាំទ្រគណបក្សប្រឆាំងពីក្រោយខ្នងលែងរវីរវល់ជួយឧបត្ថម្ភទាំងស្មារតី និងថវិកា ដោយសារតែវិបត្តិសង្គមនៅក្នុងប្រទេសរបស់គេដែលកំពុងតែញ៉ាំញីដោយក្រុមភេវរកម្មផង និងការសម្រេចចាកចេញរបស់ ប្រទេសអង់គ្លេសពីសហគមន៍អឺរ៉ុបផង។

គេនៅចាំបានថា លោក សម រង្ស៊ី បានធ្វើបទអន្តរាគមន៍មួយនៅក្នុងកិច្ចប្រជុំរបស់សភាសហគមន៍អឺរ៉ុប ដើម្បីស្នើសុំឲ្យអង្គការមួយនេះដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ឈប់ ឬផ្អាកការនាំ ចេញផលិតផលសម្លៀកបំពាក់ពីកម្ពុជាទៅក្នុងទីផ្សារសហគមន៍អឺរ៉ុប ឬអនុញ្ញាត្តិឲ្យនាំចូលវិញដោយមានការភ្ជាប់លក្ខខណ្ឌ ដើម្បីដោះដូរគ្នា។ ក្រោយការស្នើសុំនេះបានធ្វើឲ្យមានប្រតិកម្មតវ៉ាជាច្រើនពីក្រុម សហជីពកម្មករ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហើយក្រុមកម្មករទាំងនោះថា នឹងធ្វើបាតុកម្មតវ៉ាជាទ្រង់ទ្រាយធំនឹងអាចឈានទៅដល់ការស្នើសុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិថែមទៀត ផង។ ភស្តុតាងនៃការស្នើសុំសម្លាប់ជីវិតកម្មករខ្មែរ និងអ្នកដែលទទួលផលប្រយោជន៍ដោយប្រយោល (ដូចជាអ្នកជួលផ្ទះ អ្នកបើកឡានដឹកកម្មករ និងអ្នកលក់បាយជាដើម) ដែលស្នើដោយលោក សម រង្ស៊ី ទៅកាន់សហគមន៍អឺរ៉ុបនោះ ក៏ត្រូវបានផ្សព្វផ្សាយដោយវិទ្យុបារាំងផ្សាយជាខេមរៈភាសាផងដែរ។ ដើម្បីទប់ទល់នឹងសភាពការណ៍តវ៉ាដ៏ធ្ងន់ធ្ងរនេះ ទណ្ឌិត សម រង្ស៊ី បានបញ្ជាឲ្យកូនចៅកាត់ចោលនូវសំ ឡេងទាំងស្រុងរបស់ខ្លួន ហើយចោទប្រកាន់ទៅវិទ្យុបារាំងថា បានផ្សព្វផ្សាយបកប្រែខុសទៅវិញ។ ប៉ុន្តែសម្តីអ្នកនយោបាយទុច្ចរិតរូបនោះត្រូវបាននាយកគ្រប់គ្រងវិទ្យុបារាំងវាយបកវិញយ៉ាងចាស់ដៃ។ ក្រោយមក គេឃើញគណបក្សប្រឆាំងបន្ទន់ឥរិយាបថធ្វើជាងាកមកគាំទ្ររាជរដ្ឋាភិបាលវិញ។

តើមានអ្វីខ្លះនៅពីក្រោយការបន្ទន់ឥរិយាបថរបស់គណបក្សសង្គ្រោះជាតិ?បើតាមការមើលឃើញរបស់ក្រុមអ្នកវិភាគ ការសម្រេចចូលរួមប្រជុំចំនួនពីរលើកឡើងវិញនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅពេលនេះ គឺមិនមែនជារឿងស្នេហាជាតិ ឬស្នេហាប្រជាជន ស្អីនោះទេ តាមពិត គឺដើម្បីការពារផលប្រយោជន៍របស់ក្រុមតំណាងរាស្ត្ររបស់ពួកគេតែប៉ុណ្ណោះ។ អាចនិយាយបានដែរថា គឺជានយោបាយ «ហុតទឹកសម្លឹងកាក» តាមរយៈការចូលប្រជុំជាបន្តបន្ទាប់ ដើម្បីការពារប្រាក់ខែអ្នកតំណាងរាស្ត្របក្សប្រឆាំង ដែលបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុងថា នឹងត្រូវកាត់ប្រាក់ខែ បើមិនបានចូលធ្វើការ។

ក្រុមអ្នកវិភាគ និងប្រជាពលរដ្ឋបានមើលឃើញទៀតថា ការអះអាងរបស់លោក យ៉ែម បុញ្ញឬទ្ធិ ដែលថាការចូលរួមប្រជុំរបស់សមាជិកគណៈកម្មការទី២រដ្ឋសភា ខាងគណបក្សសង្គ្រោះជាតិជាមួយក្រុមការងារ បច្ចេកទេសសហភាពអឺរ៉ុប ដើម្បីវាយតម្លៃថវិកាគាំទ្រសម្រាប់ឆ្នាំ២០១៦នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីទទួលប្រាក់ជំនួយបានទាំងអស់នោះ គឺជារឿងមិនពិត។ បើពួកគេយល់បែបនេះមែន តើចាំបាច់ អីដែលពួកគេ ជាពិសេសលោក សម រង្ស៊ី បែរជាទាមទារឲ្យសហគមន៍អឺរ៉ុបបិទការនាំចេញផលិតផលពីកម្ពុជាទៅវិញ? តាមពិតការចូលប្រជុំលើកនេះក្នុងគណៈកម្មការទី២នៃរដ្ឋសភា គឺដើម្បីពួកគេទៅ និយាយការពារនូវកំហុសឆ្គងរបស់លោក សម រង្ស៊ី ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំនៅសភាអឺរ៉ុបនាពេលកន្លងមកទៅវិញទេ។

ម្យ៉ាងទៀត ការបន្ទន់ឥរិយាបទរបស់បក្សប្រឆាំងនៅពេលនេះ ត្រូវបានក្រុមអ្នកវិភាគវាយតម្លៃថា ដោយសារតែជីវិតនយោបាយរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺត្រូវបានបញ្ចប់ទៅហើយ។ ករណីបណ្តឹង ព្រហ្មទណ្ឌរបស់លោក សម រង្ស៊ី បានឈានដល់ការចេញសាលក្រមស្ថារពរ និងបានក្លាយជាទណ្ឌិតដែលមិនអាចមានសិទ្ធិធ្វើជាអ្នកនយោបាយឈរឈ្មោះ ដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតបានទៀតឡើយ។ ករណីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ក៏កំពុងជាប់បណ្តឹងព្រហ្មទណ្ឌជាច្រើនហើយដែលនឹងត្រូវបញ្ចប់អាជីពជាអ្នកនយោបាយនាពេលដ៏ខ្លីខាងមុខនេះដែរ។ ក្រុមអ្នកវិភាគយល់ឃើញថា ប្រហែលដោយសារភាពខ្សោយ និងវិបត្តិផ្ទៃក្នុងគណបក្សប្រឆាំងកាន់តែធ្ងន់ធ្ងរបែបនេះហើយ ទើបក្រុមមន្ត្រីមួយចំនួន ដូចជាលោក ប៉ុល ហំម លោក យ៉ែម បុញ្ញឬទ្ធិ ជាដើមបាននិងកំពុងបង្ហាញ ជំហរបន្ទន់ឥរិយាបថមកគាំទ្ររាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីឲ្យមានការលើកលែងទោសដូចពេលមុនៗទៀតក៏មិនដឹង។ ប៉ុន្តែបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកធ្លាប់បានប្រកាស ជំហររបស់លោកនាពេលកន្លងមកថា គឺគ្មានការស្នើលើកលែងទោសចំពោះអ្នកណាទៀតទេ ព្រោះបើលោកហ៊ានស្នើឲ្យមានការលើកលែងទោសនោះ លោកនឹងត្រូវកាត់ដៃស្តាំរបស់លោកចោលជាក់ជាមិនខាន។ ដូច្នេះហើយ ទើបក្រុមអ្នកវិភាគយល់ឃើញថា គណបក្សសង្គ្រោះជាតិ គួរតែប្រញាប់ប្រញាល់ធ្វើការជ្រើសរើសបេក្ខជនជាមេដឹកនាំបក្សថ្មី ដើម្បីបន្តនិរន្តរភាពគណបក្សជាជាងទុកឲ្យគណបក្សប្រឆាំងមួយនេះ រលាយបាត់បង់ដោយអាសារឥតការ៕

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន