ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ

ផ្សាយៈ ថ្ងៃ ព្រហស្បតិ៍, ០៤ សីហា ២០១៦

លោក នរៈ

មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិក កាលពីដើមសប្តាហ៍បានស្វះស្វែងរកឱ្យមានការផ្សះផ្សាឡើងវិញ នូវទំនាក់ទំនងជាមួយតួកគីដែលមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការឆ្លើយតបរបស់លោកខាងលិចក្នុង សម្ព័ន្ធមិត្តណាតូ ចំពោះរដ្ឋប្រហារនិងភាពស្ទាក់ស្ទើររបស់អាម៉េរិក ក្នុងការប្រគល់បព្វជិតម្នាក់ដែលតួកគីនិយាយថា ជាអ្នកទទួលខុសត្រូវធ្វើរដ្ឋប្រហារ។

រដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដា ២០១៦ដែលធ្វើឱ្យមនុស្ស២៣០នាក់ស្លាប់ និងរាប់ពាន់អ្នករងរបួសនោះ បានធ្វើឱ្យមានស្នាមប្រេះស្រាំយ៉ាងជ្រាលជ្រៅរវាងទីក្រុងអង់ការ៉ានិងសម្ព័ន្ធមិត្ត លោកខាងលិច។

ប្រធានាធិបតីតួកគីលោក តាយីប អែរដូហ្គាន និងប្រជាជនតួកគីជាច្រើនមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារអាម៉េរិក និងប្រទេសនៅអឺរ៉ុបបានរិះគន់វិធានការបង្ក្រាបរបស់រដ្ឋាភិបាលតួកគី ក្រោយរដ្ឋប្រហារ។ តួកគីជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ណាតូដឹកនាំដោយអាម៉េរិក ក្នុងការប្រយុទ្ធប្រឆាំងពួករដ្ឋអ៊ិស្លាម ហើយក៏ជាកន្លែងដើម្បីបញ្ឈប់ការហូរចូលប្រជាជនចំណាកស្រុកខុសច្បាប់ទៅកាន់ អឺរ៉ុបផងដែរ។

ទាំងប្រធានាធិបតី និងប្រជាជនតួកគី បានចោទប្រកាន់មេដឹកនាំលោកខាងលិចដែលមានការព្រួយបារម្ភអំពីសិទ្ធិអ្នកដឹកនាំរដ្ឋប្រហារនៅតួកគី ខ្លាំងជាងគ្រោះគំរាមកំហែងធ្ងន់ធ្ងរចំពោះសមាជិកមួយរបស់ ណាតូទៅទៀត។ មានមនុស្សជាង៦០.០០០នាក់នៅក្នុងកងទ័ពតុលាការ មន្ត្រីស៊ីវិល និងបុគ្គលិកគ្រូបង្រៀន ត្រូវបានចាប់ឃុំខ្លួន បញ្ឈប់ពីការងារជាបណ្តោះអាសន្ន ឬដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត បង្កើតឱ្យមានការព្រួយបារម្ភខ្លាំងដែលថា លោក អែរដូហ្គាន កំពុងចាត់វិធានការកម្ចាត់ចោលពួកអ្នកប្រឆាំងទាំងអស់នៅក្នុងប្រទេស។ នាយករដ្ឋមន្ត្រីតួកគី លោក ប៊ីណានី យីលឌីរីម បានប្រាប់ ឧត្តមសេនីយ៍ Joseph Dunford នាយសេនាធិការចម្រុះកងទ័ពអាម៉េរិក ក្នុងពេលប្រជុំនៅក្នុងទីក្រុងអង់ការ៉ាថា "វាមានសារៈសំខាន់ណាស់ដែលសហរដ្ឋអាមេរិកជាមិត្តនិងជាសម្ព័ន្ធមិត្តរបស់ យើង បង្ហាញនូវជំហរឥតរួញរា និងច្បាស់លាស់ប្រឆាំងរដ្ឋប្រហារបែបភេរវកម្មនៅក្នុងប្រទេសតួកគី"។

ឧត្តមសេនីយ៍ Dunford ដែលជាទីប្រឹក្សាយោធាដ៏សំខាន់របស់ប្រធានាធិបតីអាម៉េរិក បានថ្កោលទោសរដ្ឋប្រហារ មិនបានសម្រេចនៅក្នុងប្រទេសតួកគី ហើយបាននិយាយថា ទស្សនកិច្ចរបស់លោក គឺដើម្បីបង្ហាញនូវសាមគ្គីភាព ហើយថាអាម៉េរិកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសតួកគី។

កាលពីព្រឹកថ្ងៃចន្ទ មានបាតុករប្រមាណ១៥០នាក់ បានដើរក្បួនទៅកាន់ស្ថានទូតអាម៉េរិកក្នុងទីក្រុងអង់ការ៉ាដើម្បីប្រឆាំងតវ៉ាដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ Dunford ដោយបានស្រែកថា " មេផ្តើមគំនិតរដ្ឋប្រហារ Dunford សូមចាកចេញពីតួកគីភ្លាម " ។ មានបដាមួយបានសរសេរថា "Dunford ទៅផ្ទះវិញទៅហើយបញ្ជូន Fethullah មកឱ្យយើង" ដែលនិយាយយោងទៅដល់បព្វជិតតួកគីឈ្មោះ Fethullah Gullen ដែលមានបណ្តាញអ្នកគាំទ្រនៅក្នុងជួរយោធា និងស្ថាប័នរដ្ឋ ហើយដែលលោកអែរដូហ្គាន បានចោទថា ជាអ្នកសម្របសម្រួលពីខាងក្រៅឱ្យមានរដ្ឋប្រហារកើតឡើង។

បព្វជិតអាយុ៧៥ ឆ្នាំ ដែលកំពុងនិរទេសខ្លួនឯងនៅក្នុងរដ្ឋភែនស៊ីលវីនៀលសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៩ មកនោះ បានច្រានចោលការជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារ។ ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើបត្យាប័នបព្វជិតរូបនោះលុះត្រាតែតួកគីផ្តល់ភស្តុតាងជាក់ស្តែងអំពីការជាប់ពាក់ព័ន្ធរបស់បព្វជិត។

ឧត្តមសេនីយ៍ Dunford បានជួបសមភាគីតួកគី និងបុគ្គលិកយោធាអាម៉េរិក ដែលបោះទីតាំងនៅមូលដ្ឋានទ័ពអាកាស Incirlik នៅភាគខាងត្បូងតួកគី ដែលប្រើប្រាស់ដោយកម្លាំងចម្រុះ ដឹកនាំដោយអាម៉េរិកដើម្បីប្រយុទ្ធប្រឆាំងពួករដ្ឋអ៊ិស្លាម។

នៅក្នុងវិធានការបង្ក្រាបក្រោយរដ្ឋប្រហាររបស់រដ្ឋាភិបាលតួកគីនោះមានឧត្តមសេនីយ៍ និងឧត្តមនាវីប្រមាណ៤០ភាគរយត្រូវបានបណ្តេញចេញ ព្រមជាមួយការអះអាងពីមន្ត្រីដែលថា ការកាត់ទោសប្រហារជីវិត នឹងត្រូវបានយកមកប្រើឡើងវិញបានបំភ័យប្រទេសលោកខាងលិច ឱ្យមានភាពជ្រួលច្រាលអំពីកណ្តាប់ដៃដែករបស់លោកអែរដូហ្គាន។

សមាជិកសភាក្នុងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងធំពីររបស់តួកគី កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយកាលពីថ្ងៃចន្ទបានធ្វើទស្សនកិច្ចក្រសួងយុត្តិធម៌អាម៉េរិកនៅក្នុងដំណើរទស្សនកិច្ច មួយសប្តាហ៍ ដើម្បីបញ្ចុះបញ្ចូលមន្ត្រីអាម៉េរិក ឱ្យគាំទ្រដល់ការធ្វើបត្យាប័នបព្វជិត Gullen ។ លោក តាហាអូសហាន ប្រធានគណៈប្រតិភូសភាតួកគី បាននិយាយថាតួកគីនឹងបញ្ជូនមកឱ្យអាម៉េរិក នូវភស្តុតាងសំខាន់ៗ ក្នុងរង្វង់មួយសប្តាហ៍ទៀតដែលបង្ហាញថា បព្វជិក Gullen បានបញ្ជារដ្ឋប្រហារមែន។ យោងតាមលោក អូសហាន បានឱ្យដឹងថា ភស្តុងតាងទាំងនោះ គឺមានលក្ខណៈថ្មីជាង ភស្តុតាងមុន ដែលរដ្ឋាភិបាលតួកគីបញ្ជូនមកឱ្យក្រសួងយុត្តិធម៌អាម៉េរិកដែលមានចុះកាលបរិច្ឆេទទាំងអស់មុនថ្ងៃទី១៥ ខែកក្កដា និងរួមមានសក្ខីកម្មនិងសារដែលស្ទាក់ចាប់បានពីអ្នករៀបចំរដ្ឋប្រហារ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសតួកគី។ លោកបន្តថា " តាមរយៈសារនិងតាមរយៈការទាក់ទងសម្ងាត់រវាងពួកគេក្រុមស៊ើបការរបស់រដ្ឋាភិបាលតួកគីពិតជាចាប់បានភស្តុងតាងជាច្រើនដែល បង្ហាញថា បព្វជិត Gullen ពិតជាជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងរដ្ឋប្រហារមិនបានសម្រេចនោះ"៕

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន