ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ផ្សាយៈ ថ្ងៃ ពុធ, ១០ សីហា ២០១៦

លោក នរៈ

ដោយបានច្រានចោលការអង្វរករពីប្រទេសជិតខាង ប្រទេសឡាវដ៏ក្រីក្រមួយនេះបានប្រញាប់ប្រញាល់កសាងទំនប់វារីអគ្គិសនីទន្លេមេគង្គ ដែលគំរាមកំហែងដល់មច្ឆជាតិ ជាប្រភពដ៏ សំខាន់សម្រាប់ប្រ ជាជនក្រីក្ររាប់សិបលាននាក់នៅអាស៊ីអាគ្នេយ៍។

ទីតាំងទំបន់ដនសាហុងរបស់ឡាវ មានប្រវែងមិនដល់២គីឡូម៉ែត្រទេពីព្រំដែនជាមួយកម្ពុជា គឺស្ថិតនៅក្នុងតំបន់ទឹកធ្លាក់ដែលមានអាងទឹកមានជម្រៅជ្រៅជាលំនៅឋានសម្រាប់ពពួកត្រីដូហ្វាំង។ គម្រោងទំនប់វារីអគ្គិសនីនោះ នឹងរាំងស្ទះផ្លូវទឹកធ្វើឱ្យបាត់បង់ទឹកពាក់កណ្តាលនៅរដូវប្រាំង។

ឡាវជាប្រទេសក្រីក្របំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយប្រទេសជិតខាងមានប្រជាជនច្រើនជាងឡាវ ដែលមាន៧លាននាក់ ប៉ុន្តែឡាវកាន់កាប់ដងទន្លេមេគង្គ វែងជាងប្រទេសជិតខាង។ ទន្លេមេគង្គ មានប្រវែង៤.៨០០គីឡូម៉ែត្រ ចេញពីតំបន់ទីបេប្រទេសចិន ហូរកាត់ប្រទេសចំនួន៦ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង។

ប្រទេសចិនបានស្ថាបនារួចហើយទំនប់វារីអគ្គិសនីចំនួន៦ នៅតាមដងទន្លេមេគង្គចាប់តាំងពីពាក់កណ្តាលទសវត្ស១៩៩០មក ហើយឡាវមានផែនការស្ថាបនាទំនប់ចំនួន៩។ ទំនប់ជាច្រើនបានស្ថាបនារួច ហើយ នៅតាមដងទន្លេមេគង្គ ហើយមានជាច្រើនទៀតស្ថិតនៅក្នុងផែនការ។

អ្នកជំនាញបាននិយាយថា ទំនប់ទាំងអស់នោះបាននិងកំពុងបំផ្លាញដល់មច្ឆទឹកសាប ដែលសម្បូរជាងគេនៅក្នុងពិភពលោក និងកំពុងធ្វើឱ្យខូចខាតដែនដីសណ្តសម្រាប់ដាំស្រូវដែលបានជួយចិញ្ចឹមកម្ពុជា និងវៀតណាមជាប្រទេសពីរដែលស្ថិតនៅខ្សែទឹកខាងក្រោម។ ការស្ថាបនាទំបន់ថ្មីៗ នៅតាមដងទន្លេមេគង្គ នឹងធ្វើឱ្យអន្តរាយធ្ងន់ធ្ងរដល់បាសាំងទន្លេដែលមានប្រជាជន ៦០លាននាក់រស់ពឹងផ្អែក។ ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ មិនមានអំណាចបញ្ឈប់ការស្ថាបនាទំនប់របស់ឡាវបានទេ។ នៅក្រោមកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការការពារទន្លេមេគង្គ ប្រទេសឡាវត្រូវតែពិគ្រោះយោបល់ជាមួយ ប្រទេសជិតខាងតាមរយៈគណៈកម្មការទន្លេមេគង្គ។

មានក្រុមហ៊ុនថៃ ចិន និងម៉ាឡេស៊ី កំពុងស្ថាបនាទំនប់វារីអគ្គិសនីនៅក្នុងប្រទេសឡាវ ហើយក្រុមហ៊ុនអគ្គិសនីនៅក្នុងប្រទេសថៃ និងវៀតណាម មានផែនការទិញភ្លើងពីឡាវ។

កាលពីដើមឆ្នាំ២០១៥ ប្រទេសថៃ កម្ពុជា និងវៀតណាមបានធ្វើសំណើសុំឱ្យពន្យារពេលនៃការស្ថាបនាទំបន់ដនសាហុង ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់ការសិក្សាអំពីផលប៉ះពាល់។ ឡាវក៏បានជូនដំណឹងទៅប្រទេសជិតខាងតាមរយៈគណៈកម្មការទន្លេមេគង្គថា ឡាវរីករាយដើម្បីឱ្យមានការពិគ្រោះយោបល់ជាមួយប្រទេសជិតខាង។

ទំបន់ដនសាហុង នេះមានសមត្ថភាពផលិតអគ្គិសនីបានតិចណាស់តែ ២៥៦មេហ្កាវ៉ាត់ តែប៉ុណ្ណោះ។ ឡាវបាននិយាយថា ទំនប់នោះនឹងជួយអភិវឌ្ឍភាគខាងត្បូងប្រទេស។ ជាសរុបមក ផែនការស្ថាបនា ទំនប់វារីអគ្គិសនីចំនួន៩ គឺនាំភ្លើងទៅលក់ឱ្យថៃ និងវៀតណាមភាគច្រើនគឺផ្តល់ទៅឱ្យថៃបាន១២ភាគរយនៃអគ្គិសនីដែលថៃមាន និងវៀតណាមតែ៤ភាគរយប៉ុណ្ណោះ។ ទំបន់ដនសាហុង នេះត្រូវចំណាយ ប្រាក់ស្ថាបនាប្រមាន៣២០លានដុល្លារ ដោយក្រុមហ៊ុនចិន Sino Hydro Corp។

ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា ឥទ្ធិពល រួមបញ្ចូលគ្នាចេញពីផែនការស្ថាបនាទំនប់នៅតាមទន្លេមេគង្គ នឹងបំផ្លាញភាគច្រើនទន្លេមេគង្គខាងក្រោម ឱ្យក្លាយទៅជាបឹងគ្មានជីវជាតិ។ ការសិក្សាថ្មីបាន បង្ហាញថា ការផលិតស្រូវនៅតំបន់ដីសណ្តទន្លេមេគង្គ នឹងធ្លាក់ចុះខ្លាំងដោយសារតែទំបន់ទាំងនោះបានស្ទាក់ដីល្បាប់មិនឱ្យហូរចុះមកក្រោម កាត់បន្ថយអាហាររបស់ត្រី ដែលហូរពីលើមកក្រោម។ ការសិក្សា បានទស្សន៍ទាយថា ផលនេសាទ និងកសិកម្មប្រចាំឆ្នាំ នឹងបាត់បង់ជាង៧៦០លានដុល្លារ នៅក្នុងប្រទេសវៀតណាម និងជាង៤៥០លានដុលារនៅក្នុងប្រទេសកម្ពុជា ជា ប្រទេសពីរដែលទទួលរងផលប៉ះ ពាល់អាក្រក់បំផុត។ ចំណូលបានមកពីការនេសាទ និងធ្វើកសិកម្ម នៅក្នុងប្រទេសកម្ពុជា និងវៀតណាម នឹងធ្លាក់ចុះអស់ពាក់កណ្តាល។ អ្នកសិក្សាបានសន្និដ្ឋានថា ទោះជាមានការអះអាងពីរដ្ឋាភិបាល ឡាវ យ៉ាងណាក៏ដោយបើផែនការស្ថាបនាទំនប់វារីអគ្គិសនីចំនួន៩បានសម្រេចមែននោះ បួករួមនឹងឥទ្ធិពលពីទំបន់ប៉ែក ខាងលើនៅក្នុងប្រទេសចិនផងនោះ អ្នកដែលទទួលរងគ្រោះអាក្រក់ជាងគេ មានតែកម្ពុជានិងវៀតណាមប៉ុណ្ណោះ៕

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន