ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ផ្សាយៈ ថ្ងៃ សៅរ៍, ១៣ សីហា ២០១៦

លោក នរៈ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីតួកគីលោក រេស៊ីប តាយីប អែរដូហ្កាន កាលពីដើមសប្តាហ៍បានសន្យាថា នឹងធ្វើឱ្យមានការលូតលាស់ឡើងវិញ នូវចំណងទាក់ទងបន្ទាប់ ពីលោកទាំងពីរ បានជួបពិភាក្សាគ្នាលើកដំបូងចាប់តាំងពីទីក្រុងអង់ការ៉ា បានបាញ់ទម្លាក់យន្តហោះប្រយុទ្ធរបស់រុស្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

ទស្សនកិច្ចរបស់លោក តាយីប អែរដូហ្កាន ទៅកាន់ទីក្រុងកំណើតរបស់លោក ពូទីន Saint Petersburg គឺជាដំណើរទស្សនកិច្ចចេញទៅក្រៅប្រទេសលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារមិន បានសម្រេចប្រឆាំងរូបលោក កាលពីខែកក្កដា ដែលបានធ្វើឱ្យលោកកម្ចាត់ចេញពួកប្រឆាំងនិងបានបង្កើតឱ្យមានស្រមោលខ្មៅនៅក្នុងទំនាក់ទំនងរវាងតួកគី និងលោកខាងលិច។

លោក ពូទីន បាននិយាយប្រាប់សន្និសីទកាសែតក្រោយកិច្ចប្រជុំថា " យើងរស់នៅដោយបានឆ្លងកាត់ពេលវេលាស្មុគស្មាញខ្លាំងណាស់ ហើយខ្ញុំយល់ថា មិត្តតួកគីរបស់យើងចង់ជម្នះឱ្យបាននូវការលំបាក ទាំងអស់នោះ"។

លោក ពូទីន បានបន្ថែមថា ប្រទេសតួកគីត្រូវធ្វើកិច្ចការយ៉ាងផ្ចិតផ្ចង់នៅពេលខ្លះ ដើម្បីវិលត្រឡប់ទៅកាន់កម្រិតពាណិជ្ជកម្មដូចពីពេលមុននៅពេលដែលរុស្ស៊ីត្រូវដកចេញនូវទណ្ឌកម្មទាំងអស់ប្រឆាំងទីក្រុង អង់ការ៉ា។ ប៉ុន្តែភាគីទាំងពីរបាននិយាយថា ប្រទេសទាំងពីរចង់ចាប់ផ្តើមឡើងវិញគម្រោងការថាមពលដ៏ធំដែលបានប៉ះទង្គិចដោយវិបត្តិ។ លោក អែរដូហ្កាន បាននិយាយថា លោកសង្ឃឹមថា ទំនាក់ទំនង ប្រទេសទាំងពីរ នឹងកាន់តែរឹងមាំថែមទៀត ដោយលោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលលោកពូទីនបានផ្តល់នូវការគាំទ្រក្រោយរដ្ឋប្រហារ។ លោកបាននិយាយថា "យើងនឹងនាំយកទំនាក់ទំនងរបស់ យើង ឱ្យវិលត្រឡប់ទៅកាន់កម្រិតពីមុន ហើយឱ្យលើសហួសពីនោះទៀត"។

យន្តហោះប្រយុទ្ធតួកគី ប្រទេស F-16 បានបាញ់ទម្លាក់យន្តហោះប្រយុទ្ធរុស្ស៊ី នៅព្រំដែនស៊ីរី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ធ្វើឱ្យ លោក ពូទីន មានការក្តៅក្រហាយ ហើយបានដាក់ទណ្ឌកម្មប្រទេសតួកគី និងបានចាប់ផ្តើមសង្គ្រាមពាក្យសម្តីដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរចំណងទាក់ទងដែលកំពុងរីកចម្រើន។ ប៉ុន្តែនៅក្នុងការត្រឡប់ក្រោយវិញដ៏គួរឱ្យរន្ធត់ កាលពីចុងខែមិថុនា លោក ពូទីន បានទទួលលិខិត មួយពីលោក អែរដូហ្កាន ដែលបានបង្ហាញនូវការសោកស្តាយចំពោះឧប្បត្តិហេតុព្រមទាំងបានធ្វើការសុំទោសទៀតផង។

លោក ពូទីន បានដកចេញភ្លាមៗនូវទណ្ឌកម្មចំពោះប្រទេសតួកគី និងបានបង្ហាញជាសញ្ញាថា ទីក្រុងមូស្គូនឹងបញ្ចប់ការដាក់ទណ្ឌកម្មអំពីការនាំចូលម្ហូបអាហារពីរុស្ស៊ី ព្រមទាំងក្រុមហ៊ុនសំណង់ជាច្រើន។

បន្ទាប់ពីរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដាក៏ចាប់ផ្តើមមានការភ័យខ្លាចនិងព្រួយបារម្ភ នៅក្នុងប្រទេសលោកខាងលិចដែលថាសមៀចិកណាតូ ប្រទេសតួកគីមួយនេះអាចងាកទៅរកប្រទេស រុស្ស៊ីកាន់តែជិតស្និទ្ធ ដោយលោក អែរដូហ្កាន បាននិយាយចំៗថា លោកស្រងាកចិត្តជាខ្លាំងចំពោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ប្រទេសតួកគីម្តងហើយម្តងទៀត បានសុំឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើបត្យាប័នបព្វជិត ហ្វេសធូលឡា ហ្គូឡេន ដែលមានមូលដ្ឋាននៅរដ្ឋភែនស៊ីលវឺនៀ ដែលទីក្រុងអង់ការ៉ាបានចោទប្រកាន់ថា ជាអ្នកនៅ ពីក្រោយរដ្ឋប្រហារ។ កាលពីថ្ងៃអង្គារ ប្រទេសតួកគីបាននិយាយថា ប្រទេសនេះនឹងផ្អាកជាបណ្តោះអាសន្នទំនាក់ទំនងទ្វេភាគីជាមួយអាម៉េរិក ដោយសារតែបញ្ហានោះ។

លោក ពូទីន គឺជាមេដឹកនាំបរទេសទីមួយ ដែលទូរសព្ទទៅលោក អែរដូហ្កានផ្តល់ការគាំទ្រក្រោយរដ្ឋប្រហារនិងបានរួមជាមួយលោក អែរដូហ្កាន អំពីវិធានការក្រោយរដ្ឋប្រហារ មិនដូចមេដឹកនាំសហភាព អឺរ៉ុបនិងអាម៉េរិក ដែលជាសម្ព័ន្ធមិត្តណាតូនោះទេ។

ទំនាក់ទំនងរវាងតួកគីនិងរុស្ស៊ី ដែលជាមហាអំណាចពីរកំពុងដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់សមុទ្រខ្មៅនិងមជ្ឈិមបូព៌ាមានភាពស្មុគស្មាញតាំងពីយូរមកហើយ។ ប៉ុន្តែមុនពេលមានវិបត្តិបាញ់យន្តហោះ ទីក្រុងអង់ការ៉ានិងមូស្គូបានការពារកុំឱ្យជម្លោះនៅស៊ីរីនិងនៅអ៊ុយក្រែនកាន់តែអាក្រក់ទៅ ក៏ដូចជាការការពារបំពង់បង្ហូរឧស្ម័ននៃគម្រោងការ TurkStream ទៅកាន់អឺរ៉ុប និងស្ថានីយថាមពល នុយក្លេអ៊ែរនៅតួកគីដែលស្ថាបនា ដោយរុស្ស៊ី។

ក្រោយវិបត្តិធ្លាក់យន្តហោះ គម្រោងទាំងនោះត្រូវកកស្ទះហើយពាណិជ្ជកម្មប្រទេសទាំងពីរបានធ្លាក់ចុះ៤៣ភាគរយ ពីខែមករាដល់ឧសភា ឆ្នាំ២០១៦នេះ ហើយឧស្សាហកម្មទេសចរណ៍តួកគី ចំនួនភ្ញៀវមក ពីរុស្ស៊ីបានធ្លាក់ចុះ៩៣ភាគរយ។ ដោយសារទស្សនវិស័យរបស់តួកគីនៅអន់ថយ និងដោយសារប្រទេសរុស្ស៊ីកំពុងជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចដោយសារតែតម្លៃប្រេងធ្លាក់ថ្លៃទាប និងការដាក់ទណ្ឌកម្មពីលោក ខាងលិចក្នុងបញ្ហាអ៊ុយក្រែននោះលោក អែរដូហ្កាន និងលោក ពូទីន ចង់ឱ្យពាណិជ្ជកម្មប្រទេសទាំងពីរចាប់ផ្តើមឡើងវិញ។

លោក អែរដូហ្កាន បាននិយាយថា លោកចង់ឃើញគម្រោងការ TurkStream ចាប់ផ្តើមធ្វើឱ្យបានរហ័សតាមដែលអាចធ្វើបាន។ រីឯលោក ពូទីន បាននិយាយថា ក្រុមហ៊ុនស្ថាបនាអាចចាប់ផ្តើម នៅពេលខាងមុខដ៏ខ្លី ហើយថាការស្តារឱ្យមានឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្មដូចពីមុន នឹងចាប់ផ្តើមជាបន្តបន្ទាប់។ មេដឹកនាំតួកគីក៏បានទទូចឱ្យភាគីទាំងពីរ កំណត់ទិសដៅជាថ្មីអំពីបំណងប្រាថ្នា លើសលប់ក្នុងទំនាក់ទំនងពាណិជ្ជកម្មទៅដល់ឆ្នាំ២០២៤ ឱ្យមានទំហំទឹកប្រាក់១០០ពាន់លានដុល្លារ។ ប៉ុន្តែរដ្ឋមន្ត្រីសេដ្ឋកិច្ចរុស្ស៊ី លោក អាឡេចស៊ីអ៊ុលយូកាយេវ បានប្រាប់អ្នកកាសែតថា អាចត្រូវការពេល វេលា២ឆ្នាំ ដើម្បីស្តាឡើងវិញឱ្យបានដល់កម្រិតពាណិជ្ជកម្មមុនវិបត្តិ៕

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន