បេសកជនពិសេស អ.ស.ប ទៅដល់ក្រុងតេហេរ៉ង់ ពិភាក្សាបញ្ហាស៊ីរី

ថ្ងៃ អង្គារ, ០២ សីហា ២០១៦ ម៉ោង 03:33

បេសកជនពិសេស អ.ស.ប សម្រាប់ ប្រទេសស៊ីរី លោក ស្តាហ្វហ្វាន់ ដឺមី ស្ទូរ៉ា (Staffan de Mistura) បានទៅ ដល់រដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើកិច្ចចរចាជាមួយពួកមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ស្តីពីប្រទេសស៊ីរី ។

ទូរទស្សន៍រដ្ឋ IRIB រាយការណ៍ដោយមិនបានធ្វើការផ្សព្វផ្សាយឱ្យបានពិស្តារពីកិច្ចចរចានោះថា លោក ដឺមីស្ទូរ៉ា បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសសម្រាប់កិច្ចការអារ៉ាប់ និង អាហ្វ្រ៊ិក លោក ហូសេន ហ្សាបេរីអានសារី ( Hossein Jaberi Ansari ) នឹងបានធ្វើការពិភាក្សាគ្នាពីការអភិវឌ្ឍថ្មី បំផុតនៅក្នុងសង្គ្រាមស៊ីវិលស៊ីរី។

នៅមុននេះ Press TV បាននិយាយថា បេសកជន អ.ស.បនេះក៏មានគម្រោងផងដែរ ដើម្បីជួបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកម៉ូហាម៉ាដ ចាវ៉ាដ ហ្សារីហ្វ (Mohammad Jarad Zarif) ដើម្បីពិភាក្សាពីកិច្ចចរចាសន្តិភាពនាពេលខាងមុខអំពីប្រទេសអារ៉ាប់នេះនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស។

ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយក្នុងក្រុងប៊ែរឡាំងកាលពីថ្ងៃទី២២ ខែកក្កដានោះ លោក ដឺមីរ៉ា បាននិយាយថា លោកបានប្តេជ្ញាធ្វើការពិនិត្យមើលឱ្យបានពិតប្រាកដកាលបរិច្ឆេទ ដែលត្រឹមត្រូវមួយនៅក្នុងខែសីហាដើម្បីបើកឡើងវិញកិច្ចចរចាក្នុងប្រទេសស៊ីរីនៅក្រុងហ្សឺណែវ។

ប្រទេសអ៊ីរ៉ង់សម្ព័ន្ធមិត្តយ៉ាងសំខាន់មួយរបស់រដ្ឋាភិបាលស៊ីរីនៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធនោះ បានទទួលស្គាល់ផ្ទួនៗគ្នានូវវត្តមាននៃពួកទីប្រឹក្សាយោធារបស់ខ្លួននៅក្នុងរដ្ឋអារ៉ាប់នេះ៕

ព័ត៌មានកីទ្បាផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន