លោក ចន ឃើរី គាំទ្រចិនក្នុងការចរចាទ្វេភាគីជាមួយហ្វ៊ីលីពីន

ថ្ងៃ ពុធ, ២៧ កក្កដា ២០១៦ ម៉ោង 03:33

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ចន ឃើរី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា លោកគាំទ្រឱ្យមានការបន្តកិច្ចពិភាក្សាទ្វេភាគី រវាងចិននិងហ្វ៊ីលីពីនទៅលើបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី បានសុំទៅលោក ចន ឃើរី ឱ្យផ្តល់ការគាំទ្រដល់កិច្ចពិភាក្សាចាប់ផ្តើមឡើងវិញ រវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង នៅក្នុងកិច្ចប្រជុំមួយរវាងលោកទាំងពីរនៅ ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

លោក ចន ឃើរី បាននិយាយនៅក្នុងសន្និសីទកាសែតថា" លោក រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា ពេលវេលាបានមកដល់ហើយ ត្រូវតែដកចេញភាពតានតឹងជាសាធារណៈ ហើយងាកមកកាន់ ទំព័រថ្មី ហើយយើងយល់ស្របតមកពីទំព័រទី (1)ចំពោះបញ្ហានោះ ប្រទេសប្រកាសសិទ្ធិផ្សេងទៀតមិនត្រូវធ្វើសកម្មភាពបង្កហេតុធ្វើឱ្យកើនឡើងភាពតានតឹងនោះទេ"។

លោក ចន ឃើរី បាននិយាយថា លោកនឹងលើកទឹកចិត្តដល់ប្រធានាធិបតីហ្វ៊ីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទែរតេ ដើម្បីឱ្យលោកទទួលយកកិច្ចសន្ទនានិងការចរចាជាមួយប្រទេសចិននៅពេលដែលលោក ទាំងពីរជួបគ្នានៅទីក្រុង ម៉ានិល នាថ្ងៃពុធនេះ ដោយលោក ឃើរី នឹងចាកចេញពីប្រទេសឡាវទៅកាន់ហ្វ៊ីលីពីន នៅយប់ថ្ងៃអង្គារ។ ប្រទេសចិនបានច្រានចោលសេចក្តីសម្រេចចិត្តរបស់តុលាការអន្តរជាតិ ដោយ ចាត់ទុកថា មិនត្រឹមត្រូវតាមច្បាប់ប៉ុន្តែ លោក ឃើរី និយាយថា សហគមន៍ អន្តរជាតិរួមមានអាម៉េរិកចាត់ទុកសេចក្តីសម្រេចចិត្តនោះថា ជាផ្លូវច្បាប់មិនអាចចាត់ទុកជាមោឃៈបានទេ វាជាបញ្ហាច្បាប់។ លោកបាននិយាយថា "ដូច្នេះយើងត្រូវតែធ្វើការងារនៅចំពោះមុខយើងត្រូវតែធ្វើឱ្យប្រាកដថា យើងកំពុងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយការទូត និងនិតិរដ្ឋ"។

ប្រទេសចិនបានទទួលជ័យជម្នះផ្នែកការទូតកាលពីថ្ងៃចន្ទ នៅពេលដែលអាស៊ាន បានទម្លាក់ចោលសេចក្តីសម្រេចចិត្តរបស់តុលាការមិនបញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួម។ និយាយទៅកាន់អ្នកកាសែតក្នុង ទីក្រុងវៀងចន្ទ រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីន លោក ពែរហ្វិកតូ យ៉ាសៃ បាននិយាយថា ជម្លោះនោះមិនមែនជាការប្រយុទ្ធរវាងចិន និង សហរដ្ឋអាមេរិកទេ តែវាជាជម្លោះរវាងចិន និងហ្វ៊ីលីពីន។ លោកបានបន្តថា "យើងនឹងស្វែងរកឱ្យមានទំនាក់ទំនងទ្វេភាគីដើម្បីដោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលជាប់ពាក់ព័ន្ធរវាងចិន និងហ្វ៊ីលីពីន។ ប្រទេសដទៃទៀតមិនជាប់ពាក់ព័ន្ធជាមួយជម្លោះនេះទេ"៕ (លោក នរៈ)

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន