មនុស្សស្លាប់២១នាក់ក្នុងការវាយប្រហារអត្តឃាត IS នៅក្រុងបាកដាដ

ថ្ងៃ អង្គារ, ២៦ កក្កដា ២០១៦ ម៉ោង 03:33

ប្រភពប៉ូលិសមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ចំនួនអ្នកស្លាប់ពីការវាយប្រហារដោយគ្រាប់បែកអត្តឃាត ដែលបានប្រកាសដោយរដ្ឋអ៊ិស្លាម (IS) ក្នុងរដ្ឋធានីបាកដាដ របស់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យបានឡើងដល់២១នាក់ នឹង៣៥នាក់ទៀតរបួស។

ប្រភពនោះបាននិយាយជាអនាមិកថា សេចក្តីរាយការណ៍ថ្មីបំផុតរបស់យើងបាននិយាយថា មនុស្ស២១នាក់បានស្លាប់នឹង៣៥នាក់ទៀតរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងសង្កាត់កាឌ្មីយ៉ា។

ប្រភពនោះបាននិយាយថាការផ្ទុះដ៏ខ្លាំងបានកើតឡើងក្នុងអំឡុងពេលព្រឹកដែលមមាញឹកនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះអាវកាក់មានគ្រឿងផ្ទុះរបស់គាត់នៅឯចំណុចឆែកឆេរមាន មនុស្សកុះករមួយក្បែរធ្លា Adan នៅឯច្រកចូលនៃសង្កាត់ស៊ីអ៊ីតកាឌី្មយ៉ា។

ប្រភពនោះបាននិយាយបន្ថែមថា ការផ្ទុះនោះបានធ្វើឱ្យឆេះរថយន្តស៊ីវិល ដែលនៅក្បែរនោះជាច្រើនគ្រឿង ព្រមទាំងធ្វើឱ្យខូចខាតច្រើនគ្រឿងទៀត ព្រមជាមួយការបំផ្លាញផ្នែកនៃអគារចំណុចឆែកឆេរនោះ។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម (IS) បានចេញសេចក្តីថ្លែងការណ៍មួយដែលប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅកណ្តាលក្រុងបាកដាដនេះ។

តាមសេចក្តីរាយការណ៍ប៉ូលិសពីមុនឱ្យដឹងថា កាលពីព្រឹកថ្ងៃដដែលនោះ ប្រភពនោះបានដាក់ចំនួនស្លាប់ថា មាន១៤នាក់ នឹង២០នាក់របួសក្នុងការផ្ទុះនៅកាឌ្មីយ៉ា។ ប្រទេសអ៊ីរ៉ាក់ត្រូវបានវាយប្រហារដោយរ លកថ្មីនៃអំពើហិង្សាចាប់តាំងពីក្រុមភេរវជន IS បានធ្វើការត្រួតត្រាផ្នែកនានានៃតំបន់ភាគខាងជើងនិងភាគខាងលិច កាលពីក្នុងខែមិថុនា ឆ្នាំ២០១៤។ មនុស្សជាច្រើនបានស្តីបន្ទោសអស្ថិរភាពរាំរ៉ៃបច្ចុប្បន្ន អំពើហិង្សាវិលចុះវិលឡើងព្រមទាំងការលេចឡើងក្រុមជ្រុលនិយមដូចជា IS ជាដើមទៅលើ ស.រ.អា ដែលបានចូលលុកលុយ នឹងកាន់កាប់ប្រទេសអ៊ីរ៉ាក់កាលពីក្នុងខែមីនា ឆ្នាំ២០០៣៕ (លោក មឿន)

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន