តើការទទួលទានផ្លែល្ហុងផ្តល់ផលប្រយោជន៍អ្វីខ្លះចំពោះសុខភាពមនុស្ស?

ផ្សាយៈ ថ្ងៃ សៅរ៍, ៣០ កក្កដា ២០១៦ 08:50

ផ្លែល្ហុងផ្តល់គុណប្រយោជន៍ខ្ពស់បំផុតដល់សារពាង្គកាយរបស់មនុស្សក្នុងការ ការពារទៅនឹងការកកើតនៃជំងឺផ្សេងៗព្រម ទាំងមានសមត្ថភាពជួយបង្ការ និងព្យាបាល ជំងឺជាច្រើនទៀតផង។

ល្ហុងផ្ទុកសារជាតិដ៏សម្បូរបែបដូចជា បេតាការ៉ូទីន វីតាមីន C និងវីតាមីន A រួម ទាំងសារជាតិរ៉ែមួយចំនួនដូចជា កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម និងជាតិដែកជាដើម។ វាមានសមត្ថភាព ព្យាបាលជំងឺមួយចំនួនដ៏ អស្ចារ្យផ្នែកប្រព័ន្ធរំលាយអាហារដូចជា ជំងឺ ទល់លាមក ជួយស្រូបសារជាតិអាហារ ជួយកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ និង ពោះវៀន ជួយព្យាបាលជំងឺហើមពោះ ជួយ ព្យាបាលជំងឺរលាកលំពែង រលាកពោះវៀន ដំបៅក្រពះ និងជួយព្យាបាលមេរោគក្រពះ ជំងឺមហារីកក្រពះ មហារីកពោះវៀនធំ និងជួយព្យាបាលជំងឺជាច្រើនទៀតទាក់ ទងនឹងប្រដាប់រំលាយអាហារ។

ល្ហុងមានផ្ទុកអង់ទីអុកស៊ីដង់ដ៏សម្បូរ បែបដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសារពាង្គកាយមនុស្សទៅនឹងជំងឺជាច្រើនប្រភេទ ជាពិសេសវាសម្បូរដោយសារជាតិ Fatty Acid ដែលផ្តល់គុណ ប្រយោជន៍ខ្ពស់ដល់សុខភាពសាច់ដុំ ឆ្អឹងជាលិកាផ្នែកទន់ និងកោសិកាផ្សេងៗជាច្រើនទៀត។ ល្ហុងមានផ្ទុកសារជាតិសម្រាប់ប្រឆាំងនឹងការ បង្ករោគរបស់មេរោគប្រឆាំងនឹងការរលាក ថែមទាំងមានសមត្ថភាពក្នុងការកាត់បន្ថយការឈឺចាប់ជំងឺរលាកសន្លាក់ ជំងឺពងបែក នៅលើស្បែក ដូចជាជំងឺអ៊ុតស្វាយ ជំងឺ ផ្តាសាយធំ ជំងឺបេះដូង និងសរសៃឈាម រួមទាំងជំងឺកាចសាហាវមួយចំនួនទៀត ជាដើម។

ជាមួយគ្នានេះដែរ អ្នកដែលចូលចិត្តទទួលទានផ្លែល្ហុងនឹងទទួលបាននូវការថែរក្សាស្បែក ក្រចក និងជួយឲ្យភ្នែករបស់មនុស្សកាន់តែស្រស់ស្អាត និងឃើញកាន់តែច្បាស់។ ចំណុចខ្មៅៗផ្នែកខាងក្នុងរបស់ ផ្លែល្ហុងមានតួនាទីសំខាន់ក្នុងការជួយសម្លាប់សត្វល្អិតចង្រៃនៅក្នុងខ្លួនមនុស្សបានយ៉ាងប្រសើរ៕(លោក វុទ្ធា)

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន