ស្វែងយល់ពីអាហារ ១០ ប្រភេទជួយបង្ការជំងឺមហារីក

ផ្សាយៈ ថ្ងៃ អង្គារ, ១២ កក្កដា ២០១៦

ជំងឺមហារីកជាជំងឺកាចសាហាវបំផុត មួយនៅលើពិភពលោកដែលបានសម្លាប់អាយុជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន ហើយជំងឺមហារីកមិន រើសអាយុ ឬភេទមនុស្សឡើយ។ អ្នក ជំងឺមហារីកនឹងចាប់ផ្តើមដឹងថា ខ្លួនមាន ជំងឺនៅពេលលដែលកោសិកានៃជំងឺដ៏ អាក្រក់ចាប់ផ្តើមមានសកម្មភាពខ្លាំង បំផុតហើយនៅមិនទាន់មានក្រុមអ្នកវិទ្យាសាស្រ្តណាអាច បញ្ជាក់ថា បានរកឃើញឱសថសម្រាប់ព្យាបាលជំងឺមហារីកនេះនៅឡើយទេ គឺមានតែវិធីសាស្រ្តទប់ស្កាត់ ឬកាត់បន្ថយហានិភ័យនៃការកើតមានតែប៉ុណ្ណោះ ជាមួយគ្នានេះរបបអាហារក៏ជួយមួយផ្នែកធំក្នុងការ បង្ការ និងកាត់បន្ថយហានិភ័យនៃការកើតមានជំងឺមហារីកផងដែរ ដូចជាសណ្តែក ល្ងខ្មៅ ការ៉ុត ខ្ទឹមស ខ្ញី ប៉េងប៉ោះ ផ្លែស្រ្តូបឺរី ផ្លែទទឹម ស្ពៃបៃតង និងរមៀត។

អាហារសំខាន់ៗទាំង ១០ ប្រភេទនោះ រួមមាន៖
១. សណ្ដែក ៖ សណ្ដែកផ្ទុកទៅដោយ វីតាមីន B ដែលជួយសម្លាប់កោសិកា មហារីកកុំឲ្យវារីកលូតលាស់ ឬទៅស៊ី កោសិកាផ្សេងៗទៀត។
២. ល្ងខ្មៅ ៖ ល្ងខ្មៅអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់មនុស្សយើងកាន់តែ ប្រសើរជាងមុន។ បើទទួលទានប្រេងល្ងខ្មៅគឺកាន់តែល្អ និងមានប្រសិទ្ធភាព។
៣. ការ៉ុត ៖ ផ្លែការ៉ុតមានប្រយោជន៍ ច្រើន ដែលវាពោពេញទៅដោយ BetaCarotene ដែលការពារកោសិកាក្នុងរាងកាយពីផលប៉ះពាល់ផ្សេងៗ។
៤. ខ្ទឹមស ៖ ខ្ទឹមសធ្វើឲ្យកោសិកាមហារីកនៅក្នុងខ្លួនអ្នកជំងឺមិនអាចបំបែកទៅកោសិកាថ្មីផ្សេងទៀត វាជួសជុល និង បង្កើនសមត្ថភាពផងដែរ ពិសេសកម្ចាត់ ចោលនូវកោសិកាដែលបង្កឲ្យកើតមាន ជំងឺដុះសាច់ផ្សេងៗ។
៥. ខ្ញី ៖ ខ្ញីមានមុខងារប្លែកមួយក្នុងការ បន្ថយល្បឿននៃការវិវត្តរបស់ជំងឺវាក៏ អាចជួយកាត់បន្ថយទៅដល់ការឈឺក្បាល ឈឺសាច់ដុំ និងឈឺសន្លាក់ផងដែរ។
៦. ប៉េងប៉ោះ ៖ នៅក្នុងប៉េងប៉ោះមានសារជាតិម្យ៉ាងហៅថា Lycopene វាជួយទៅដល់គ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយកោសិកាធ្វើឲ្យដុះសាច់។
៧. ផ្លែស្រ្តូបឺរី ៖ ក្នុងផ្លែស្រ្តូបឺរីផ្ទុកទៅ ដោយវីតាមីន C និងអាស៊ីត ដែលវាអាច ជួយការពារកោសិកាមហារីកបានមិនឲ្យ កោសិកានោះបង្កើត ឬពង្រីកវិសាលភាព របស់វាបានឡើយ។
៨. ផ្លែទទឹម ៖ ទទួលទានផ្លែទទឹមស្រស់ ឬទឹកទទឹមអាចជួយឲ្យជំងឺមហារីកនោះស្រាកស្រាន្តបានមួយរយៈពេលនិយាយ ឲ្យងាយស្រួលស្ដាប់គឺវាប្រៀបបានដូចជាដាក់ឲ្យជំងឺមហារីកដេកលក់ពុំបង្កអាការៈ ផ្សេងៗ ដែលធ្វើឲ្យអ្នកជំងឺឈឺចាប់ឡើយ។
៩. ស្ពៃបៃតង ៖ នៅក្នុងស្ពៃខៀវមាន សារជាតិម្យ៉ាងហៅថា Lutein និង Zeaxanthin ដែលជួយដល់កោសិកាដំណើរ ការមិនល្អ ឲ្យដំណើរការល្អឡើងវិញ។
១០. រមៀត ៖ រមៀត គឺជាមើមរុក្ខជាតិ ម្យ៉ាងដែលការពារនូវការរីកលូតលាស់នូវកោសិកាមហារីកបានយ៉ាងល្អ ពិសេស ការពារកោសិកាដែលបង្កឲ្យកើតមានជំងឺដុះសាច់។


គួរបញ្ជាក់ឲ្យដឹងដែរថា អាហារទាំង ១០ ប្រភេទខាងលើនេះគឺជាប្រភេទអាហារ សំខាន់ៗ ដែលមាននូវអត្ថប្រយោជន៍ដ៏ សម្បូរបែបសម្រាប់សុខភាពរបស់មនុស្ស ហើយមនុស្សគ្រប់រូបគួរតែបន្ថែម វាទៅក្នុង របបអាហាររបស់ខ្លួនឲ្យបានច្រើនបំផុត។ ក្រៅពីអាហារទាំង ១០ ប្រភេទនេះក៏នៅ មានប្រភេទអាហារជាច្រើនផ្សេងទៀតដែលអាចផ្តល់នូវអត្ថប្រយោជន៍ដូចគ្នា ឬលើស ពីនេះចំពោះសុខភាព៕

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន