តើផ្លែទទឹមផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពទារក?

ផ្សាយៈ ថ្ងៃ ពុធ, ១៣ កក្កដា ២០១៦ 09:10

ផ្លែទទឹមជាអាហារមួយប្រភេទដែលផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់សុខភាព និងការ លូតលាស់របស់ទារក ខណៈដែលអាណាព្យាបាលភាគច្រើនមិនបានស្វែងយល់ស៊ីជម្រៅពីវា។

ផ្លែទទឹមអាចអនុញ្ញាតឲ្យទារកទទួល បានចាប់ពីអាយុ ៦ ខែឡើងលើ ព្រោះវា ផ្តល់នូវអាហារូបត្ថម្ភខ្ពស់ដល់សុខភាព ទារកដូចជា ប៉ូតាស្យូម ជាតិកាកសរសៃ សូលុយស្យុងទឹក វីតាមីន B-Complex វីតាមីន C, E និងសម្បូរដោយសារធាតុ ប្រឆាំងអុកស៊ីតកម្មខ្ពស់ផងដែរ។

ផ្លែទទឹមជួយកាត់បន្ថយការឈឺចាប់ក្នុងពោះទារក ទប់ទល់និងជំងឺរាករូស ការពារ ពីរោគរលាកក្រពះ និងជាភ្នាក់ងារបំបាត់ការឈឺចាប់ក្នុងពេលទារកកំពុងលូតលាស់ ឬដុះធ្មេញ។ វាក៏ជួយប្រឆាំង ជំងឺរលាកនៅក្នុងរាងកាយទារកបានយ៉ាងមានប្រសិទ្ធភាព ទទឹមក៏ជួយទប់ស្កាត់ជំងឺទល់លាមកដោយវាម័៧សម្លាប់ចោលនូវបាក់តេរីអាក្រក់ និងជួយសម្រួលដំណើរការរបស់ប្រព័ន្ធ រំលាយអាហារ ជួយកម្ចាត់ពពួកសត្វល្អិតចង្រៃនៅក្នុងប្រដាប់រំលាយអាហាររបស់ ទារក ជួយបំប៉នសុខភាពថ្លើម និងជួយ ដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយទារកឲ្យ កាន់តែល្អប្រសើរឡើងដើម្បីបញ្ចៀសពី ហានិភ័យនៃការប្រឈមមុខនឹងការកកើតជំងឺជាច្រើនប្រភេទក្នុងដំណាក់កាលដ៏ សំខាន់នៃវ័យលូតលាស់ដំបូងនេះ។

ដូច្នេះអាណាព្យាបាលទាំងអស់គួរតែ បន្ថែមផ្លែទទឹមទៅក្នុងរបបអាហារប្រចាំថ្ងៃ របស់ទារកដែលមានអាយុចាប់ពី ៦ ខែ ឡើងលើព្រោះវាផ្តល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់សុខភាព និងជួយជំរុញ ការលូតលាស់នៃសរីរាង្គកាយទារកមួយផ្នែកសំខាន់ផងដែរ៕

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន