• 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
jQuery Banner Slideshow by WOWSlider.com v4.8

Ha Tien vegas

ឆ្នេរ កែប

រមណីយដ្ឋាន ទឹកឈូរ

សួនសត្វ

ឋានសួគ៍ បូកគោ

រមណីយដ្ឋានទឹកឈូ

ទឹក​ឈូ ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពីភ្នំ​ដំរី ភ្នំ​កំចាយ ហូរ​ខួប​ប្រាំង​វស្សា​ប្រកប​ដោយ​ទឹក​ថ្លា​ឈ្វេង​ត្រជាក់​ស្រឹប ហូរ​កាត់​លើ​ផ្ទៃ​ថ្ម​ដា​តូច​ធំ​ជា​ច្រើន ដែល​ផ្តល់​ជា​កន្លែង​ងូត​ទឹក​កំសាន្ត​សប្បាយ​ជា​មួយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​ត្រជាក់​ចិត្ត។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើ​ដំណើរ​ចេញ​ពី​ផ្សារ​សាមគ្គី​ខេត្ត​កំពត​ ទៅ​ស្ពាន​ព្រែក​កំពត​ឆ្លង​កាត់​ស្ពាន​បន្តិច​បត់​ស្តាំ​ទៅ​ត្រង់​ប្រមាណ​ជា​៨គីឡូ​ម៉ែត្រ ពេល​នោះ​នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវ​ទឹក​ហូរ​មួយ ដែល​ហៅ​ថា រមណីយ​ដ្ឋាន​ទឹក​ឈូ។

តំបន់​រមណីយដ្ឋាន​នេះ​ដែរ ក៏សំបូរ​ដោយ​ផ្លែឈើ​ជា​ច្រើន​ផង​ដែរ ដូចជា ធូរ៉េន មង្ឃុត សាវម៉ាវ ម្នាស់ ក្រូច​ថ្លុង ម៉ាក់​ប្រាង ទៀប ដូង​។ល។ លើស​ពី​នេះ​ទៀត​ក៏​មាន​ហាង​លក់​អាហារ​ជា​ច្រើន​កន្លែង ដែល​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​តែង​តែ​សរ​សើរ​ពី​មាន់​ដុត​ទឹក​ឈូ​មាន​រស់​ជាតិ​ឆ្ងាញ់​ចាប់​មាត់​ជីបៗ និង​គ្រឿង​សមុទ្រ​ផ្សេងៗ។