• 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
jQuery Banner Slideshow by WOWSlider.com v4.8

Ha Tien vegas

ឆ្នេរ កែប

រមណីយដ្ឋាន ទឹកឈូរ

សួនសត្វ

ឋានសួគ៍ បូកគោ

ណាតាយា

ឋានសួគ៍ បូកគោ

ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាង ឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​ សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​មាត់សមុទ្រ​។​ បុរី​បូកគោ​មាន​កម្ពស់​១០៧៥​ម៉ែត្រ ដែល​មាន​អាកាសធាតុ​អំណោយផល និង​ទេសភាព​ដ៏​ត្រកាល​។ ដើមឈើ​ធំៗ​ដែល​ផ្តល់​ម្លប់​ដ៏​ត្រឈឹង​ត្រឈៃ ទឹកជ្រោះ និង​ព្រៃភ្នំ​ក្រំ​ថ្ម​គិរី​បុព្វ​តា​ដែល​មាន​សត្វ​ម្រឹគី​ម្រឹគា​​និង​បក្សាបក្សី​ជាច្រើន គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ដល់​អ្នកទេសច​រ​។ នៅ​ពេល​ឡើង​ដល់​កំពូលភ្នំ អ្នកទេសចរ​អាច​មើលឃើញ​ក្រុង​កំពត ឆ្នេរ​កែប ខេត្ត​ព្រះសីហនុ និង​ទឹកសមុទ្រ​ពណ៌​ខៀវ​ស្រ​ងាត់​​។ ​ដោយ​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​បុរី​នេះ កន្លែង​ដែល​អាច​ហែល​ទឹក​បាន​ស្ថិតនៅ​ឯ​ទឹកធ្លាក់​ពពក​វិល​។ អ្នកទេសចរ​អាច​ងូត និង​ហែល​ទឹក​លេង​កម្សាន្ត​នៅ​ទីនោះ​បាន​ផង​ដែរ​៕

ប្រវត្តិ​វត្ត​សំពៅ​ប្រាំ នៅលើ​ភ្នំ​បូកគោ

វត្តសំពៅប្រាំស្ថិតនៅទីខ្ពង់រាបនៅលើភ្នំបូកគោក្នុងខេត្តកំពតដែលសព្វថ្ងៃនេះបានក្លាយជា កន្លែងទេសចរណ៏សម្រាប់ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានទេសភាពស្រស់ស្អាត ហើយអ្នកដំណើរអាចទៅកំសាន្តទីនោះ តាមផ្លូវជាតិលេខ៣ពីភ្នំពេញទៅភ្នំបូកគោមាន ចម្ងាយ១៨៩គីឡូម៉ែត្រ តែបើគិតពីផ្លូវកំពត-វាលរិញ មានចំនួន ៣២ គីឡូម៉ែត្រ។ពីដើម ភ្នំបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតិអ៊ឺរ៉ុប ដែលជាអាណាព្យាបាល ស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំងជារេស៊ីដង់សុប៉េរេយើ នៅប្រទេសកម្ពុជាបានចាត់ កសាងហើយសម្ពោធផ្លូវការកាលឆ្នាំ១៩២៥ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។កាលពីសម័យ កសាងនោះដោយទ្រង់ យល់ថាបារាំងរៀបចំធ្វើជាទី សំណាក់អាស្រ័យយកធាតុត្រជាក់ សម្រាប់ពួកគេ ដូច្នេះ ព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនា ភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ ដែលមានកូនវិហារតូចមួយនឹងចេតិយឡើង មួយ។​សំណង់​វត្ត​នេះ​តាំង​លើដី​ខ្ពស់ ជា​កំពូលភ្នំ​ដ៏​មាន​ផែន​ថ្ម​ធំៗ​ នៅ​ពាសពេញចម្លែក​ជាង គេគឺ​ផែន​ថ្មជា​បន្ទះៗ មាន​ទំហំ​បណ្តោយ១០​ម៉ែត្រ និង​កំពស់ ១០​ម៉ែត្រ​។ ទ្រង់ទ្រាយ​ផែន​ថ្ម​នេះ មាន​ភាព​សំប៉ែត​ខ្ពស់ ទ្រ​ទុង​នៅ​តំរៀប​គ្នា​ជា​ប្រាំ​សន្លឹក មាន​សណ្ឋាន​ដូចជា​ក្តោង​សំពៅ​ត្រដាង​។ ឃើញ​រូបភាព​នៃ​ផែន​ថ្ម​ទាំង​ប្រាំ​ផែន​នេះហើយ មាន​សណ្ឋាន​ដូច​សំពៅ​៥ កំពុងបើក​ក្តោង និង​ការកសាង​ក៏ត្រូវ​ធ្វើ​នៅ ជាប់​ផែន​ថ្ម​នេះ​ទៀត ទើប​អ្នកផង​ទាំងពួង​ហៅ​ទីនេះ​តាម​សន្ម​ត់​ថា “​វត្ត​សំពៅ​ប្រាំ​”​។​