អំពីអាហារក្នុងសណ្ឋាគាររបស់ពួកយើង


មុខម្ហូបរបស់សណ្ឋាគារយើងខ្ញុំបានយកចិត្តទុកដាក់ចំពោះភ្ញៀវនិងអតិថិជនដែលមានម្ហូបបែបខ្មែរពិតប្រាកដ ដែលមាននូវឱជារស អនាម័យ និងតម្លៃសមរម្យ ភាពប្រណិតនិងទំនើបរបស់សណ្ឋាគារបានបង្ហាញអំពីស្នាដៃសិល្បៈដើមដ៏ស្រស់ស្អាត ។

ប្រភេទម្ហូបខ្មែរ

ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកជាមួយអាហារពេលព្រឹកដ៏ស្រស់ស្រាយពីសណ្ឋាគារយើងខ្ញុំ។
ពិសារអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលចម្អិនដោយចុងភៅជំនាញៗប្រចាំសណ្ឋាគារ ជាមួយបរិយាកាសស្ងប់ស្ងាត់ និងប្រកបដោយសុវត្ថិភាព!

បញ្ចុះ5%

ពីម៉ោង៖ 6:30 ព្រឹក - 9:30 ព្រឹក

អាហារពេលព្រឹក

ភ្ញៀវអាចជ្រើសជម្រើសអាហារពេលព្រឹកជាច្រើនជម្រើស។ ម្ហូបទាំងនោះរួមមានដូចជា អាហារពេលព្រឹកបែបអាមេរិក ដែលមានបន្លែ និងផ្លែឈើ ឬអាហារពេលព្រឹកបែបអាស៊ី ដែលមានផ្លែឈើដូចគ្នា ចំណែកភេសជ្ជៈ និងទឹកផ្លែឈើក៏មានរួមបញ្ចូលក្នុងនោះដែរ។

អានបន្ថែម
បញ្ចុះ5%

ពីម៉ោង៖ 11:30 ព្រឹក - 2:00 រសៀល

អាហារពេលថ្ងៃ

សម្រាប់អាហារថ្ងៃត្រង់ផ្តល់ជូននូវជម្រើសជាច្រើន ម្ហូបបែបខ្មែរដូចជា ហហ្មុក នំបញ្ចុក សម្លកកូរ ទឹកគ្រឿង ត្រីប្រមាចំហុយ...។

អានបន្ថែម
បញ្ចុះ5%

ពីម៉ោង៖ 5:00 ល្ងាច - 10:00 យប់

អាហារពេលយប់

សណ្ឋាគារយើងខ្ញុំបានផ្តល់ជូននូវបទពិសោធទទួលទានអាហារដ៏ឆ្ងាញ់ពិសាទាំងពេលព្រឹក ថ្ងៃ និង ពេលយប់ មិនថាម្ហូបអន្តរជាតិ និងម្ហូបជាតិ ។ បម្រើជូនលោកអ្នកនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់លំហែកាយដែលអាចផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ទទួលទានអាហារបែបខ្មែរល្អឥតខ្ចោះផ្ទាល់ខ្លួនបានរៀងៗខ្លួន។

អានបន្ថែម

ម្ហូបពេញនិយមបំផុត

ហហ្មុក
ម្ហូបមួយមុខនេះ ជាការផ្សំបញ្ចូលគ្នារវាងគ្រឿងការី សាច់ត្រី ខ្ទិះដូង ប្រហុក ស្លឹកញ គ្រឿងទេសផ្សេងៗ ព្រមទាំងអប់ដោយស្លឹកចេក។
អានបន្ថែម
នំបញ្ចុក
អាហារមួយមុខនេះក៏ល្បីល្បាញផងដែរ ដែលត្រូវបានផលិតចេញពីអង្គរ។ អាហារពេញនិយមមួយមុខនេះ ទេសចរមកកាន់កម្ពុជាមិនដែលរំលងឡើយ ហើយក៏អាចបរិភោគជំនួសបាយម្ដងម្កាលដែរ។
អានបន្ថែម
សម្លកកូរ
ជាប្រភេទសម្ល ដែលសម្បូរប្រូតេអ៊ីន ដោយសារសម្បូរដោយបន្លែចម្រុះច្រើនមុខ។ សម្លមួយមុខនេះ អាចមានបន្លែជាង១០មុខ រួមមាន ល្ពៅ ខ្នុរខ្ចី ចេកខ្ចី ម្រះ សណ្ដែកទ្រើង ល្ហុង ត្រប់ ម្រុម អង្គាដី បាស និងផ្ទីជាដើម។
អានបន្ថែម
ទឹកគ្រឿង
ជាម្ហូបពេញនិយមមួយមុខទៀត ដែលពលរដ្ឋខ្មែរ ក៏ដូចបរទេស ចូលចិត្តទទួលទាន។ ទឹកគ្រឿងត្រូវបានផ្សំឡើងដោយ សាច់ត្រី ប្រហុក និងគ្រឿងទេស។
អានបន្ថែម
ត្រីប្រមាចំហុយ
ត្រីប្រមាចំហុយ មិនមែនជាមុខម្ហូបប្រពៃណីឡើយ ប៉ុន្តែម្ហូបមួយមុខនេះពេញនិយម នាពេលបច្ចុប្បន្ន។ ម្ហូបមួយមុខនេះ គ្រឿងផ្សំសំខាន់គឺត្រីប្រមា សាច់ជ្រូកចិញ្ច្រាំ ស៊ុត រួមនឹងគ្រឿងទេសដទៃទៀត។
អានបន្ថែម
ត្រីអាំង
នៅ​ថ្ងៃ​នេះ​យើងខ្ញុំមាន​មុខ​ម្ហូប​ទៀត​ដែល​មាន​ឈ្មោះ​ថា ត្រី​ចំហុយ​ទឹក​ស៊ីអ៊ីវ​ជា​មួយ​គល់​ខ្ទឹម មក​បង្ហាញ​ជូន​ដល់​ស្រីៗ​មេផ្ទះ​គ្រប់​រូប។ មុននឹង​ធ្វើ​ម្ហូប​មួយ​មុខ​នេះ ប្រិយ​មិត្ត​ត្រូវរក​គ្រឿង​ផ្សំ ឲ្យ​គ្រប់​ទើប​ធ្វើ​ឲ្យ​ម្ហូប​កាន់តែ​មាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់។
អានបន្ថែម