ម៉ៅ សំណាង

អ្នកស្រី ម៉ៅ សំណាង ជាទូទៅបានសរសេរនូវសៀវភៅរឿងប្រឡោមលោកជាច្រើន ក្រោមការប្រើឈ្មោះ ស្លាបប៉ាកា "ទន្សាយ" ។ ក្នុងឆ្នាំ ១៩៨១ ក្រោយពេលដួលរលំរបបប៉ុលពត ការលាក់បាំងនូវឈ្មោះពិតរបស់អ្នកស្រី គឺដើម្បីសុវត្ថភាពផ្ទាល់ខ្លួន ទាក់ទងនិងស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាផងដែរ​ ។

មើលបន្ថែមទៀត មើលតិចជាងមុន

អំឡុងពេលនោះ ប្រទេសកម្ពុជាទាំងមូលបានជួបវិបត្តិសង្គ្រាមគ្រប់គ្រងដោយពួក ខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្រុមបញ្ញាវ័ន្ត អ្នកចេះដឹងនៅកម្ពុជា ត្រូវបានគេយកទៅសម្លាប់អស់រាប់ពាន់នាក់ ។

ម៉ុង ម៉ានិត

លោកកើតនៅក្នុងឆ្នាំ ១៩៩៦ មានអាជីពជាតារាចម្រៀង អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកនិពន្ធសៀវភៅប្រលោមលោក។ នៅដើមឆ្នាំ២០១៦ លោកបានដាក់បង្ហាញសៀវភៅរបស់ខ្លួនជាលើកដំបូង ដែលមានឈ្មោះថា «បេសកកម្មមួយ» ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ។

មើលបន្ថែមទៀត មើលតិចជាងមុន

បេសកកម្មមួយ ជាសៀវភៅប្រលោមលោកខ្មែរ ស្នេហាបែបស៊ើបអង្កេត ដែលបានលក់ដាច់អស់ ៤៥០០ក្បាល នៅក្នុងឆ្នាំចេញផ្សាយ និងក្លាយជាសៀវភៅប្រលោមលោកដ៏ពេញនិយមក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងបំផុសបំផុលការអានក្នុងប្រទេសកម្ពុជា ព្រមទាំងចូលរួមសកម្មភាពសង្គម ដោយបានចែកជូនសៀវភៅឥតគិតថ្លៃដល់កុមារដែលរស់នៅអង្គការ PIO និងសិស្សានុសិស្សនៃ វិទ្យាល័យសន្ធរម៉ុក។

សែត ហត្ថា

អ្នកនិពន្ធផ្នែកអប់រំផ្លូវចិត្ត ផ្ដល់កម្លាំងចិត្ត និងផ្ដល់គតិ គំនិតល្អៗដល់អ្នកអាន លើផ្នែកជីវិត គេប្រាកដជាស្គាល់យ៉ាងច្បាស់ពីអ្នកនិពន្ធសម្បុរស្រអែមស្រស់ មាឌតូចល្អិន ដ៏ឆ្នើម នោះគឺ អ្នកនិពន្ធ សែត ហត្ថា ឬ កូនចាបមាស ។ សន្ទុះនៃការគាំទ្រលើអ្នកនិពន្ធស្រីរូបនេះមិនធម្មតានោះឡើយ នៅក្នុងមជ្ឈដ្ឋានអ្នកសិក្សា នៅក្នុងប្រទេសកម្ពុជា ។

មើលបន្ថែមទៀត មើលតិចជាងមុន

គ្រប់ស្នាដៃរបស់អ្នកនិពន្ធរូបនេះ បានផ្ដល់តម្លៃមិនអាចកាត់ថ្លៃបាន ដល់អ្នកអានគ្រប់រូប គ្រប់ពាក្យពេចន៍ គ្រប់ឃ្លា របស់កូនចាបមាស បានផ្ដល់កម្លាំងចិត្តយ៉ាងធំធេងទៅមនុស្សគ្រប់រូប ។ ស្នាដៃល្បីៗគួរឱ្យកត់សម្គាល់មានដូចជា៖ សៀវភៅ វិញ្ញាសាជីវិត ខ្យល់​ដង្ហើម កាដូជីវិត ជាដើម ។

គួច ម៉េងលី

លោក គួច ម៉េងលី បានកើតនៅ ខេត្តបាត់ដំបង ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ១៩៦៩​ នៅក្នុងអំឡុងពេល និងក្រោយរបបខ្មែរក្រហម លោក បានរស់រានមានជីវិតនៅតំបន់ ភ្នំដងរែក។ ហើយលោកក៏មានស្នាដៃនិពន្ធសៀវភៅជាច្រើនដែល ធ្វើការបោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច​ ។​

មើលបន្ថែមទៀត មើលតិចជាងមុន

គ្រប់ស្នាដៃរបស់អ្នកនិពន្ធរូបនេះ បានផ្ដល់តម្លៃមិនអាចកាត់ថ្លៃបាន ដល់អ្នកអានគ្រប់រូប គ្រប់ពាក្យពេចន៍ គ្រប់ឃ្លា របស់កូនចាបមាស បានផ្ដល់កម្លាំងចិត្តយ៉ាងធំធេងទៅមនុស្សគ្រប់រូប ។ ស្នាដៃល្បីៗគួរឱ្យកត់សម្គាល់មានដូចជា៖ សៀវភៅ វិញ្ញាសាជីវិត ខ្យល់​ដង្ហើម កាដូជីវិត ជាដើម ។

គឹម ឌីណា

ប្រលោមលោកស្នេហាគ្រប់រសជាតិ អានហើយជក់ចិត្តមិនអាចបំភ្លេចបាន បង្កប់សាច់រឿង មនោសញ្ចេតនាជ្រាលជ្រៅ លន្លង់លន្លោច គឺបានប្រសូត្រចេញពីស្នាដៃអ្នកនិពន្ធវ័យក្មេងមួយរូប គឺកញ្ញា គឹម ឌីណា ។ ស្នាដៃប្រលោមលោកជាច្រើនត្រូវបានទទួលស្គាល់ពីសំណាក់អ្នកអាន ពិសេសសាច់រឿងដែលប្រទាក់ក្រឡាគ្នាជាដើម។

មើលបន្ថែមទៀត មើលតិចជាងមុន

ក្រៅពីជាអ្នកនិពន្ធ គឹម ឌីណា ក៏ជាអ្នកអត្ថាធិប្បាយដ៏ជំនាញម្នាក់ តែងបង្ហាញមុខលើវេទិការសាធារណៈជារឿយៗផងដែរ ។ ស្នាដៃដែលមានការគាំទ្រគួរឱ្យកត់សម្គាល់មានដូចជា សៀវភៅលើទឹកចិត្ត ចំណងជើង មនុស្សបាក់ទឹកចិត្ត ប្រលោមលោកស្នេហាដ៏ផ្អែមល្ហែម ភរិយាខ្ញុំអាយុ ១៨ឆ្នាំ និងស្នេហ៍អស់ពីហឬទ័យជាដើម ។

ម៉ៅ ចាន់រស្មី

អ្នកនាងមានម្ដាយជាអ្នកនិពន្ធដ៏ល្បីល្បាញ កូនស្រី លោកស្រី ម៉ៅ សំណាង ឈ្មោះ ម៉ៅ ចាន់រស្មី កំពុងទទួលបានការគាំទ្រគួរឱ្យសម្គាល់ទៅលើស្នាដៃថ្មីៗរបស់ខ្លួន គឺសៀវភៅ «កំណត់ហេតុពណ៌ស្វាយ» ។ ​មិនត្រឹមតែមានរូបសម្បត្តិដ៏ស្រស់សោភា។

មើលបន្ថែមទៀត មើលតិចជាងមុន

មិនតែប៉ុណ្ណោះទេ អ្នកកញ្ញា ម៉ៅ ចាន់រស្មី ថែមទាំងអាចសរសេរសៀវភៅ ប្រកបដោយគំនិតអប់រំ និងសាច់រឿងដ៏ជក់ចិត្តមិនចាញ់ម្ដាយនោះឡើយ ។ ប្រិយមិត្តអ្នកអានជាច្រើនកំពុងរង់ចាំ ស្នាដៃថ្មីៗជាបន្តបន្ទាប់ពីអ្នកនិពន្ធ ម៉ៅ ចាន់រស្មី ។