នៅក្នងកន្ត្រក 0

×

មិនទាន់មានការនៅក្នុងកន្រ្តក


តម្លៃសរុប: 0

តើកម្ពុជាបាននាំចេញចេញអង្ករទៅក្រៅប្រទេសក្នុងឆ្នាំ២០២៤បានប៉ុន្មាន?

២ ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានចំនួន ៩ ម៉ឺនតោន ទៅកាន់គោលដៅចំនួន ៥០ សរុបទឹកប្រាក់ជាង ៦៥ លានដុល្លារ

តើយើងគួរជ្រើសរើសទីតាំងបែបណាដើម្បីធ្វើកសិដ្ឋានចិញ្ចឹមសត្វ?

ការកំណត់ទីតាំងកសិកដ្ឋានមានសារៈសំខាន់ណាស់។ ក្នុងការជ្រើសរើសទីតាំងកសិដ្ឋាន ត្រូវសិក្សាពីបញ្ហាអាកាសធាតុតំន់ បរិស្ថានជុំវិញ តើវាជះឥទ្ធិពលដល់ការចិញ្ចឹមគោរបស់អ្នកដែរឬទេ?ទីតាំងចិញ្ចឹមល្អ វាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងងាយស្រួលចំពោះតម្រូវការចាំបាច់ផ្សេងៗទៀត មានប្រភពទឹកគ្រប់គ្រាន់ ដីមានជីជាតិល្អសម្រាប់ដាំស្មៅចំណី មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ។ អ្នកអាចប្រើប្រាស់ដីដែលអ្នកមានស្រាប់ ឬអាចទិញឬ ជួលពីគេ ប៉ុន្តែកត្តានេះ វានឹងធ្វើឲ្យអ្នកចំណាយកាន់តែច្រើន។

យើងគួរដាក់ចំណីត្រីបែបណាត្រីឆាប់ធំនិងត្រឹមត្រូវ?

1,ការផ្ដល់ចំណីផ្សំ៖
ចំណីសម្រាប់ ត្រីទីឡាព្យាក្រហម ភាគច្រើនមានប្រភពពីរុក្ខជាតិដូចជា កន្ទក់ ពោតកិនម៉ដ្ឋ កាកសណ្ដែក ចក ត្រកួន និងចំណីជាគ្រាប់ប្រភេទអណ្ដែតលើទឹកមានបរិមាណប្រូតេអ៊ីនពី ២៨ – ៣២% ចំណីទាំងឡាយត្រូវបានចម្អិនឱ្យឆ្អិន ច្របល់អោយរាងជ្រាយៗ រួចបង្កើត ជារាងគ្រាប់ៗ។ 2,ការផ្តល់ចំណីសម្រេច៖
ការផ្ដល់ចំណីក្នុងខែទីមួយថ្ងៃ៣ដងគឺពេលព្រឹកម៉ោង៨ ពេលថ្ងៃម៉ោង១២ និងពេល ល្ងាចម៉ោង៥ ជាពេលសមស្របសម្រាប់ត្រីស៊ីចំណី ចំណីដែលយើងប្រើប្រាស់ជាចំនីគ្រាប់ មានកម្រិតប្រូតេអ៊ីន៣៨%

ដូចម្ដេចដែលហៅថាជីធម្មជាតិ?

គឺជាជីដែលបានមកពីការពុកផុយនៃរុក្ខជាតិ សត្វ រឺកាកសំណល់ផ្ទះបាយជាដើម ។ ជីធម្មជាតិទាំងនោះមានដូចជាៈ
× ជីលាមកសត្វ
x ជីទឹកនោមសត្វ
× ជីកាកសំណល់កំទេចកំទីពីរុក្ខជាតិ​ និងសត្វ
× ជីកាកសំណល់ពីផ្ទះបាយ
x ជីកាកសំណល់ពីកសិដ្ឋាន

កសិកម្ម

សំណួរដែលពេញនិយមទាក់ទងនិងសកម្ម

តើកម្ពុជាបាននាំចេញចេញអង្ករទៅក្រៅប្រទេសក្នុងឆ្នាំ២០២៤បានប៉ុន្មាន?

២ ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានចំនួន ៩ ម៉ឺនតោន ទៅកាន់គោលដៅចំនួន ៥០ សរុបទឹកប្រាក់ជាង ៦៥ លានដុល្លារ

តើដំណាំស្រូវក្នុងឆ្នាំ២០២៤មានតម្លៃប៉ុន្មានក្នុងមួយគីឡូ?

តម្លៃស្រូវក្នុងឆ្នាំ២០២៤មានតម្លៃ១៣០០រៀលទៅ​១៤០០​រៀលក្នុង​មួយ​គីឡូ​

អត្ថប្រយោជន៍របស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី

និយមន័យកសិកម្មជាលក្ខណៈកសិកម្មជាទូទៅគឺជាវិធីសាស្រ្តនៃការធ្វើកសិកម្មដែលមិនអនុវត្តចំពោះសារធាតុគីមីណាមួយឡើយនៅពេលកំពុងដាំដុះផលិតផលកសិកម្មនិងដាំដុះដីហើយផលិតផលដែលទទួលបានដោយវិធីសាស្ត្រនេះគឺជាផលិតផលសរីរាង្គ។ កសិកម្មសរីរាង្គគាំទ្រជីវៈចម្រុះដោយការថែរក្សារចនាសម្ព័ន្ធដីការពារការហូរច្រោះកាត់បន្ថយការបំពុលបរិស្ថាននិងកាត់បន្ថយការដាំដុះផលិតផលដោយមិនរំខានដល់រចនាសម្ព័ន្ធសរីរាង្គរបស់ដី។

ដំណាំយកធ្វើជីធម្មជាតិពីលាមកសត្វ និងធ្វើគម្របដី?

ដំណាំយកធ្វើជីធម្មជាតិពីលាមកសត្វ និងធ្វើគម្របដី (GMCC) គឺជាដំណាំដែលដុះលឿនខ្លាំងដែលគ្រប និងការពារដី និងមានការបន្សល់នូវកំទេចកំទីការពារកុំឲ្យដីហួតបានយ៉ាងច្រើន និងធ្វើឲ្យដីធូរ និងសំបូរជីជាតិ។ រុក្ខជាតិបន្លែអន្លក់ ត្រូវបានគេកំណត់អាទិភាពចំពោះលទ្ធភាពទប់បម្រែបម្រួលនីត្រូហ្សែនរបស់វា។ គេអាចដាំរុក្ខជាតិបន្លែអន្លក់ទាំងនេះបានដោយការប្រើគ្រាប់របស់វាដែលលើសពីនេះ គេអាចប្រើឫសនៅជាប់នឹងពក/ថ្នាំងវាបាន និងការកាត់ដើមមកដាំជាកង់ៗក៏បានដែរ។ ECHO មិនផ្ដល់សម្ភារប្រើសម្រាប់ចាក់ចម្លងសម្រាប់ការដាំរុក្ខជាតិបន្លែអន្លក់ទេ។ កំណត់ហេតុបច្ចេកទេសរបស់ ECHO ស្ដីពីដំណាំយកធ្វើជីធម្មជាតិពីលាមកសត្វ និងធ្វើគម្របដី (GMCC) អាចរកមើលបាន។

វិធីសាស្ត្រ​បី​យ៉ាង​ធ្វើ​ជីធម្មជាតិ​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ប្រើ​​​ជី​គីមី​​​?

x ស្លឹក​ទន្ទ្រានខេត្ត ស្លឹក​ចន្ទគីរី​ឬ​ស្លឹក​អម្ពិល​បារាំង​ដែល​អាច​រក​បាន​ក្នុង​ចំនួន​មួយ​សម​ល្មម​
x លាមក​គោ​សើម បី​បង្គី របៀប​ធ្វើ៖
x យក​ស្លឹក​ទន្ទ្រាន​ខេត្ត ឬ​ស្លឹក​អម្ពិល​បារាំង​​​លាយ​ជា​មួយ​លាមក​គោ ច្រក​ក្នុង​ថង់​ប្លាស្ទិក​រួច​ចង​មាត់​ឲ្យ​ជិត។
x ជីក​ដី​កប់​ថង់​ជី​​​​​ខាង​លើ​នោះ​​រយៈ​ពេល​១០ ទៅ​១២​ថ្ងៃ។
x​គ្រប់​រយៈ​ពេល​១០​ ទៅ​១២​ថ្ងៃ​​កាយ​យក​​ជី​ទៅ​ដាក់​ក្នុង​ពាង​មួយ​ចំណុះ​​៣០០​លីត្រ​រួច​បូម​ទឹក​ដាក់​ចូល។ ពេល​នោះ​​អ្នក​បាន​ជី​ហប់​​​សម្រាប់​ប្រើ​ប្រាស់ ដោយ​​ពេល​យក​ទៅ​ប្រើ​គឺ​អាច​ដួស​​ជី​មួយ​បោយ (១លីត្រ) លាយ​ជា​មួយ​​ទឹក​មួយ​ធុង​ប៉េត្រូ (១៦​លីត្រ) រួច​យក​ទៅ​ស្រោច​ដំណាំ​បាន។

ការចិញ្ជឹមសត្វ

សំណួរដែលពេញនិយមទាក់ទងនិងការចិញ្ជឹមសត្វ

តើយើងគួរជ្រើសរើសទីតាំងបែបណាដើម្បីធ្វើកសិដ្ឋានចិញ្ចឹមសត្វ?

ការកំណត់ទីតាំងកសិកដ្ឋានមានសារៈសំខាន់ណាស់។ ក្នុងការជ្រើសរើសទីតាំងកសិដ្ឋាន ត្រូវសិក្សាពីបញ្ហាអាកាសធាតុតំន់ បរិស្ថានជុំវិញ តើវាជះឥទ្ធិពលដល់ការចិញ្ចឹមគោរបស់អ្នកដែរឬទេ?ទីតាំងចិញ្ចឹមល្អ វាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងងាយស្រួលចំពោះតម្រូវការចាំបាច់ផ្សេងៗទៀត មានប្រភពទឹកគ្រប់គ្រាន់ ដីមានជីជាតិល្អសម្រាប់ដាំស្មៅចំណី មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ។ អ្នកអាចប្រើប្រាស់ដីដែលអ្នកមានស្រាប់ ឬអាចទិញឬ ជួលពីគេ ប៉ុន្តែកត្តានេះ វានឹងធ្វើឲ្យអ្នកចំណាយកាន់តែច្រើន។

តើយើងគួរជ្រើសរើសពូជសត្វគោបែបណាដើម្បីទទួលបានផលច្រើន?

នកត្រូវជ្រើសរើសពូជគោយកមកចិញ្ចឹមឲ្យបានច្បាស់លាស់ ព្រោះវាមានពូជគោ ជាងមួយរយពូជក្នុងជុំវិញពិភពលោក។ ប៉ុន្តែក្នុងការជ្រើសរើសពូជ ត្រូវជ្រើសរើសពូជណាដែលមានលក្ខណៈសមស្រប ទៅតាមតំបន់ដែលអ្នកត្រូវចិញ្ចឹម ដើម្បីសមស្របទៅតាមលក្ខខណ្ឌអាកាសធាតុតំបន់នោះ។ ពូជគោទឹកដោះដែលគេពេញនិយមចិញ្ចឹមមាន៖ Ayrshire, Brown Swiss, Holstein, Jersey ពូជគោសាច់ដែលគេពេញនិយមចិញ្ចឹមមាន៖ Galloway, Hereford, Red Poll and Shorthorn, Angus cattle, Brahman ជាដើម។ អ្នកអាចជ្រើសរើសពូជទាំង២ ដើម្បីបង្កាត់គ្នា ក្នុងគោលបំណង ចិញ្ចឹមទាំង២ គឺ ទាំងសាច់ និងទឹកដោះ។

តើយើងជួយជ្រើសរើសជ្រូកបាប្រភេទណាសម្រាប់ផលិតកម្មជ្រូក?

ជ្រូកបា មានសារៈសំខាន់ណាស់ សម្រាប់ផលិតកម្មជ្រូក ព្រោះជ្រូកបា ១ក្បាល អាចយកបង្កាត់ ជាមួយមេជ្រូកបានច្រើនក្បាល៖​បរ
ជ្រើសរើសយក កូនជ្រូក ចេញពីជ្រូកមេ-បា មានសុខភាពល្អ និងមានប្រភពច្បាស់លាស់
កូនកើតចេញពីមេជ្រូក ជាកូនក្នុងសំបុកមានកម្លាំងមាំមួន
មេរបស់វា ជាមេដែលមានកូនច្រើន និងមានដោះមិនតិចជាង១២ ឬ៦គូ
មានសុខភាពល្អ ជើងត្រង់ល្អ រឹងមាំ ក្រចកស្មើ ធំធាត់លឿន
ប្រដាប់បន្តពូជល្អ ពងស្វាសទាំងគូស្មើគ្នា
ស្បែករលោង ស្មាទូលាយ ខ្នងត្រង់ ទ្រូងបើក
រហ័សរហួន មិនរើសចំណី
មិនដែលកើតជំងឺឆ្លងណាមួយ
មានអាយុ ចាប់ពី ៤៥ថ្ងៃឡើង និងមានទម្ងន់ ចាប់ពី ៥-៧គ.ក្រ

តើការចិញ្ចឹមទាមានសារៈប្រយោជន៍អ្វីខ្លះ?

ចិញ្ចឹមទាសម្រាប់យកសាច់ និងពងជាអាហារ
សម្រាប់បង្កើនប្រាក់ចំណូល ក្នុងគ្រួសារ
វាងាយស្រួលចិញ្ចឹម ព្រោះអាចចិញ្ចឹមលើដីផ្ទាល់បាន
មិនពិបាកធ្វើទ្រុង មិនត្រូវការសម្ភារៈទំនើប
ផ្តល់លាមកទា សម្រាប់ធ្វើជី ដំណាំផ្សេងៗ
រោម ស្លាបទា សម្រាប់ធ្វើឧបករណ៍ផ្សេងៗ ដូចជាអំបោស ឬខ្នើយ ។ល។

តើធ្វើមិចដើម្បីការពារជម្ងឺសត្វទា?

ត្រូវផ្តល់ចំណី ដែលស្រស់ថ្មី មិនរលួយស្អុយ
សម្អាតស្នូកទឹក ស្នូកចំណី និងទ្រុងទាជាប្រចាំថ្ងៃ
កុំឲ្យទា ស្ថិតនៅក្រោមកម្តៅថ្ងៃខ្លាំង និងភ្លៀង ជាពិសេសកូនទា
ទ្រុងទា ត្រូវស្អាត និងមានខ្យល់ចេញចូលល្អ
ចាក់ថ្នាំការពារជម្ងឺទា សំខាន់ៗ ទាន់ពេលវេលា
បំបែកទាឈឺចេញពីហ្វូង

ការចិញ្ជឹមត្រី

សំណួរដែលពេញនិយមទាក់ទងនិងការចិញ្ជឹមត្រី

តើគេរៀបចំស្រះបែបណាដើម្បីចិញ្ចឹមត្រី?

ការរៀបចំស្រះមានសារ:សំខាន់ ក្នុងការចិញ្ចឹម ដើម្បីអោយត្រីឆាប់ធំធាត់ មានអត្រារស់ខ្ពស់ និងចៀសផុតពីជំងឺ
1,ការសំអាតស្រះចាស់៖
*ក្រោយពីបូមទឹកពង្រីងអស់រួចហើយ យើងធ្វើការប្រមូលកាកសំណល់ផ្សេងៗ ដែលមាននៅក្នុងស្រះ និងបរិវេន ស្រះមានដូចជា កំណាត់ឈើ ថង់ផ្លាស្ទិច និងសំរាមផ្សេងៗ
*ធ្វើការកំចាត់សត្វចង្រៃ ដូចជា កង្កែប ក្តាម ពស់ និងត្រី ដែលស៊ីសាច់ជាអាហារ
*កាប់ឆ្ការព្រៃនៅតាមមាត់ស្រះ និងស្មៅ
*ជួសជុលរៀបចំមាត់ស្រះ រួចហើយធ្វើការស្ដារភក់ដោយទុកត្រឹមតែ ៥-១០សង់ទីម៉ែត្រ និងពង្រាបបាតស្រះអោយស្មើរ ។

តើគេលែងត្រីបែបណាត្រូវស្តង់ដារ?

ដង់ស៊ីតេព្រលែងត្រីក្នុងស្រះគឺ អាស្រ័យទៅលើគុណភាពស្រះ ប្រភពទឹកផ្គត់ផ្គង់និងសមត្ថភាពផ្គត់ផ្គង់ចំណី ​​​ ត្រូវព្រលែងត្រីពី ៣ – ៥ ក្បាលក្នុង ១ មែ៉ត្រក្រឡា ​​​ វេលាព្រលែងត្រីប្រសើរបំផុតគឺនៅពេលមេឃត្រជាក់ស្រួល។ ​​​ ដាក់ថង់ផ្ទុកត្រីទៅក្នុងទឹកស្រះ ក្នុងអំឡុងពី ២០ – ៣០ នាទី ដើម្បីឲ្យឱ្យត្រីស៊ាំបន្តិចម្ដងៗ នឹងសីតុណ្ហភាពនៃមជ្ឈដ្ឋានទឹកស្រះ គួបផ្សំជាមួយការសម្លាប់មេរោគឱ្យត្រីពូជដោយថ្នាំអង់ទីប៊ីយ៉ូទិក (AureomycinឬOxytetracylin) បន្ទាប់មក ព្រលែងត្រីទាំងអស់ចូលទៅក្នុងស្រះ។

យើងគួរដាក់ចំណីត្រីបែបណាត្រីឆាប់ធំនិងត្រឹមត្រូវ?

1,ការផ្ដល់ចំណីផ្សំ៖
ចំណីសម្រាប់ ត្រីទីឡាព្យាក្រហម ភាគច្រើនមានប្រភពពីរុក្ខជាតិដូចជា កន្ទក់ ពោតកិនម៉ដ្ឋ កាកសណ្ដែក ចក ត្រកួន និងចំណីជាគ្រាប់ប្រភេទអណ្ដែតលើទឹកមានបរិមាណប្រូតេអ៊ីនពី ២៨ – ៣២% ចំណីទាំងឡាយត្រូវបានចម្អិនឱ្យឆ្អិន ច្របល់អោយរាងជ្រាយៗ រួចបង្កើត ជារាងគ្រាប់ៗ។ 2,ការផ្តល់ចំណីសម្រេច៖
ការផ្ដល់ចំណីក្នុងខែទីមួយថ្ងៃ៣ដងគឺពេលព្រឹកម៉ោង៨ ពេលថ្ងៃម៉ោង១២ និងពេល ល្ងាចម៉ោង៥ ជាពេលសមស្របសម្រាប់ត្រីស៊ីចំណី ចំណីដែលយើងប្រើប្រាស់ជាចំនីគ្រាប់ មានកម្រិតប្រូតេអ៊ីន៣៨%

ដូចម្ដេចដែលហៅថាជីធម្មជាតិ?

ការប្រមូលផលពីស្រះចិញ្ចឹមយកទៅដាក់ក្នុងបែរបន្តធ្វើឡើងនៅដើមខែឧសភាហើយការប្រមូលផលធ្វើឡើងដោយការបូមពង្រីងចាប់ត្រីតែម្ដង មុនដំបូងយើងធ្វើការបូមទឹកចេញ មួយចំនួន សិនហើយធ្វើការអូសសំណាញ់ចាប់ត្រី២-៣ដងបន្ទាប់មកធ្វើការបូមពង្រីងចាប់យកតែម្ដង រយៈពេលចិញ្ចឹមត្រីគឺពី ៤ -៥ ខែ គឺអាចប្រមូលផលបាន ឈានដល់ដំណាក់កាលនេះ ត្រីមានទម្ងន់ពី ០,៥ – ០,៦ គីឡូក្រាមក្នុងមួយក្បាល ប្រសិនបើមានលក្ខខណ្ឌចិញ្ចឹមបន្តដល់ខែទី ៩ ឬខែទី ១០គឺត្រីអាមានទម្ងន់១គីឡូក្រាមក្នុងមួយក្បាល៕

តើការគ្រប់គ្រងនិងថែទាំស្រះចិញ្ចិមត្រីដូចម្តេច?

ក្រោយពីការលែងកូនត្រី ដាក់ចិញ្ចិមរួចមកយើងត្រូវ អនុវត្តន៍ដូចខាងក្រោម ៖ មើលសកម្មភាពចាប់ចំណីរបស់ត្រី ជារៀងរាល់ថ្ងៃ ពិនិត្យគុណភាពទឹកស្រះ ការផ្ដល់ចំណីឲ្យត្រីចិញ្ចឹម ធានាជម្រៅ ទឹកនៅក្នុងស្រះយ៉ាងហោចណាស់គឺ ១ ម៉ែត្រ ទឹកមានពណ៌ត្រួយចេក រាង លឿងខ្ចីបន្តិច សមស្របចំពោះត្រីចិញ្ចឹម។ នៅបណ្ដាខែដែលមានសីតុណ្ហភាពខ្ពស់ ស្អុះស្អាប់អូសបន្លាយ ត្រូវបន្ថែមទឹកតាមកាលកំណត់ពី ៥ – ៧ ថ្ងៃ ម្តង បន្ថែមទឹកម្ដងពី ១៥% – ២០% នៃបរិមាណទឹកក្នុងស្រះ ឬបញ្ចេញចោល ១/៣ នៃបរិមាណទឹកក្នុងស្រះរួចបូមទឹកថ្មីចូលវិញ។ តាមដានសភាពប្រែប្រួល របស់ហ្វូងត្រីដូចជា៖ ស៊ីនុយ (ខ្លាំងឬខ្សោយ) ហែល (តាមហ្វូងឬហែលដាច់ពីហ្វូង) ពណ៌សម្បុររបស់ត្រី (នៅធម្មតាដូចលក្ខណៈដើមឬប្រែពណ៌)

ការប្រើប្រាស់ជី

សំណួរដែលពេញនិយមទាក់ទងនិងជី

អត្ថប្រយោជន៍របស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី

និយមន័យកសិកម្មជាលក្ខណៈកសិកម្មជាទូទៅគឺជាវិធីសាស្រ្តនៃការធ្វើកសិកម្មដែលមិនអនុវត្តចំពោះសារធាតុគីមីណាមួយឡើយនៅពេលកំពុងដាំដុះផលិតផលកសិកម្មនិងដាំដុះដីហើយផលិតផលដែលទទួលបានដោយវិធីសាស្ត្រនេះគឺជាផលិតផលសរីរាង្គ។ កសិកម្មសរីរាង្គគាំទ្រជីវៈចម្រុះដោយការថែរក្សារចនាសម្ព័ន្ធដីការពារការហូរច្រោះកាត់បន្ថយការបំពុលបរិស្ថាននិងកាត់បន្ថយការដាំដុះផលិតផលដោយមិនរំខានដល់រចនាសម្ព័ន្ធសរីរាង្គរបស់ដី។

វិធីសាស្ត្រ​បី​យ៉ាង​ធ្វើ​ជីធម្មជាតិ​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ប្រើ​​​ជី​គីមី​​​

x ស្លឹក​ទន្ទ្រានខេត្ត ស្លឹក​ចន្ទគីរី​ឬ​ស្លឹក​អម្ពិល​បារាំង​ដែល​អាច​រក​បាន​ក្នុង​ចំនួន​មួយ​សម​ល្មម​​​
x លាមក​គោ​សើម បី​បង្គី របៀប​ធ្វើ៖
x យក​ស្លឹក​ទន្ទ្រាន​ខេត្ត ឬ​ស្លឹក​អម្ពិល​បារាំង​​​លាយ​ជា​មួយ​លាមក​គោ ច្រក​ក្នុង​ថង់​ប្លាស្ទិក​រួច​ចង​មាត់​ឲ្យ​ជិត។
x ជីក​ដី​កប់​ថង់​ជី​​​​​ខាង​លើ​នោះ​​រយៈ​ពេល​១០ ទៅ​១២​ថ្ងៃ។
x​គ្រប់​រយៈ​ពេល​១០​ ទៅ​១២​ថ្ងៃ​​កាយ​យក​​ជី​ទៅ​ដាក់​ក្នុង​ពាង​មួយ​ចំណុះ​​៣០០​លីត្រ​រួច​បូម​ទឹក​ដាក់​ចូល។ ពេល​នោះ​​អ្នក​បាន​ជី​ហប់​​​សម្រាប់​ប្រើ​ប្រាស់ ដោយ​​ពេល​យក​ទៅ​ប្រើ​គឺ​អាច​ដួស​​ជី​មួយ​បោយ (១លីត្រ) លាយ​ជា​មួយ​​ទឹក​មួយ​ធុង​ប៉េត្រូ (១៦​លីត្រ) រួច​យក​ទៅ​ស្រោច​ដំណាំ​បាន។

ដំណាំយកធ្វើជីធម្មជាតិពីលាមកសត្វ និងធ្វើគម្របដី

ដំណាំយកធ្វើជីធម្មជាតិពីលាមកសត្វ និងធ្វើគម្របដី (GMCC) គឺជាដំណាំដែលដុះលឿនខ្លាំងដែលគ្រប និងការពារដី និងមានការបន្សល់នូវកំទេចកំទីការពារកុំឲ្យដីហួតបានយ៉ាងច្រើន និងធ្វើឲ្យដីធូរ និងសំបូរជីជាតិ។ រុក្ខជាតិបន្លែអន្លក់ ត្រូវបានគេកំណត់អាទិភាពចំពោះលទ្ធភាពទប់បម្រែបម្រួលនីត្រូហ្សែនរបស់វា។ គេអាចដាំរុក្ខជាតិបន្លែអន្លក់ទាំងនេះបានដោយការប្រើគ្រាប់របស់វាដែលលើសពីនេះ គេអាចប្រើឫសនៅជាប់នឹងពក/ថ្នាំងវាបាន និងការកាត់ដើមមកដាំជាកង់ៗក៏បានដែរ។ ECHO មិនផ្ដល់សម្ភារប្រើសម្រាប់ចាក់ចម្លងសម្រាប់ការដាំរុក្ខជាតិបន្លែអន្លក់ទេ។ កំណត់ហេតុបច្ចេកទេសរបស់ ECHO ស្ដីពីដំណាំយកធ្វើជីធម្មជាតិពីលាមកសត្វ និងធ្វើគម្របដី (GMCC) អាចរកមើលបាន។

ដូចម្ដេចដែលហៅថាជីធម្មជាតិ?

គឺជាជីដែលបានមកពីការពុកផុយនៃរុក្ខជាតិ សត្វ រឺកាកសំណល់ផ្ទះបាយជាដើម ។ ជីធម្មជាតិទាំងនោះមានដូចជាៈ
× ជីលាមកសត្វ
x ជីទឹកនោមសត្វ
× ជីកាកសំណល់កំទេចកំទីពីរុក្ខជាតិ​ និងសត្វ
× ជីកាកសំណល់ពីផ្ទះបាយ
x ជីកាកសំណល់ពីកសិដ្ឋាន

តើការប្រើប្រាស់ជីមានអត្ថប្រយោជន៍អ្វីខ្លះ?

ការប្រើប្រាស់ជីធម្មជាតិជាមូលដ្ឋាន ផ្តល់អត្ថប្រយោជន៍ ដូចជា៖
ធ្វើឲ្យដីធូ និងបង្កើនសមត្ថភាពចាប់ទឹក និងរក្សាសារធាតុចិញ្ចឹមក្នុងដីបានយូរ ធ្វើឲ្យដីសំបូរពពួកអតិសុខុមប្រាណ និងបង្កើនសារធាតុមមោកក្នុងដីស្រទាប់លើកសិករអាចកាត់បន្ថយចំណាយលើការទិញជីគីមី កាត់បន្ថយកាប្រើប្រាស់ជីគីមីដែលគេជឿថា អាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជាពិសេសការប្រែប្រួលអាកាសធាតុកសិករទទួលបានប្រាក់ចំណូលបន្ថែម (តាមរយៈការដាំដំណាំបង្វិល) ដំណាំស្រូវលូតលាស់បានល្អ ផ្តល់ទិន្នផលខ្ពស់ និងមាននិរន្តភាពផលិកម្ម។

​​​

តើអ្នកមានសំណួរដែររឺទេ ?

ផ្ញើសាររបស់លោកអ្នកមកកាន់់ពួកយើង